ការកើនឡើងតម្លៃប្រេងឥន្ធនៈ

តើការកើនឡើងតម្លៃប្រេងឥន្ធនៈ កំពុងរុញឲ្យតម្លៃទំនិញនៅកម្ពុជាឡើងថ្លៃកម្រិតណាដែរ?


ការកើនឡើងតម្លៃប្រេងឥន្ធនៈសកលយ៉ាងគំហុកបាននិងកំពុងបង្កជាក្តីបារម្ភដល់ប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជា ដ្បិតបញ្ហានេះបានជំរុញឲ្យមានការកើនឡើងតម្លៃទំនិញ និងសេវាកម្ម ដែលធ្វើឲ្យការចំណាយរបស់ប្រជាពលរដ្ឋកាន់តែប៉ោងធំ។ ទោះយ៉ាងណាបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ទោះបីការកើនឡើងតម្លៃប្រេងឥន្ធនៈធ្វើឲ្យប៉ះពាល់ដល់វិស័យផ្សេងៗក៏ដោយ តែបញ្ហានេះមិនទាន់ធ្វើឲ្យតម្លៃទំនិញ និងសេវាកម្មនៅកម្ពុជាកើនឡើងហួសហេតុនោះទេ។
តើការកើនឡើងតម្លៃប្រេងឥន្ធនៈ កំពុងរុញឲ្យតម្លៃទំនិញនៅកម្ពុជាឡើងថ្លៃកម្រិតណាដែរ?

ពាក់ព័ន្ធបញ្ហាប្រេងឡើងថ្លៃនេះដែរ កន្លងមករាជរដ្ឋាភិបាល និងក្រុមហ៊ុននាំចូលបានជួយចេញ៤សេនដុល្លារក្នុង១លីត្រ។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានជួយបញ្ចុះតម្លៃប្រេង ១,៥សេនក្នុង១លីត្រ ហើយក្រុមហ៊ុនក៏ជួយ១សេនបន្ថែមទៀតដែរ ប្រសិនបើតម្លៃសាំងកើនលើស៩០ដុល្លារក្នុងមួយបារ៉ែល និងម៉ាស៊ូតលើស១០០ដុល្លារក្នុងមួយបារ៉ែល។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ពីស្ថានភាពតម្លៃទំនិញ និងសេវាកម្មនៅកម្ពុជា ក្រោយតម្លៃប្រេងសាំងកើនឡើងដល់ ៥,៨០០រៀលក្នុង១លីត្រ និងម៉ាស៊ូត៦,១០០រៀលក្នុង១លីត្រ។ ការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនេះបាន និងកំពុងបង្កក្តីបារម្ភដល់អ្នករកស៊ីក្នុងវិស័យផ្សេងៗ រួមទាំងប្រជាពលរដ្ឋ ដ្បិតវាបានជំរុញតម្លៃទំនិញ និងសេវាកម្មមានការកើនឡើង ហើយការចំណាយរបស់ប្រជាពលរដ្ឋកាន់តែរីកប៉ោង។

តែយ៉ាងណាបើតាមការអះអាងរបស់ មន្ត្រីជាន់ខ្ពស់រូបនេះ ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅមួយរយៈចុងក្រោយមិនទាន់ជំរុញឲ្យតម្លៃទំនិញនិងសេវាកម្មនៅកម្ពុជាកើនឡើងហួសហេតុរហូតមិនអាចគ្រប់គ្រងបាននោះទេ ទោះបីវាបានធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួនក៏ដោយ។ «ជាការពិតប្រេងឥន្ទន:ឡើងថ្លៃវាជះឥទ្ធិពលដល់វិស័យផ្សេងៗជាមិនខាន។ យ៉ាងណាក៏ដោយ ស្ថានភាពជាក់ស្ដែងនៅកម្ពុជា ថ្លៃទំនិញ និងសេវាកម្មនៅមិនទាន់ឡើងថ្លៃហួសហេតុនៅឡើយទេ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ាង ថៃ។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងកន្លងមកថា ទោះតម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានការកើនឡើងខ្ពស់ ដោយសារការកើនឡើងតម្លៃប្រេងឆៅសកលក៏ដោយ តែកម្ពុជាមិនបានជួបប្រទះបញ្ហាអតិផរណាតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើងនោះទេ។ ហើយកម្ពុជា ក៏ទំនងជាមិនអាចជួបប្រទះបញ្ហានេះដែរ ព្រោះកម្ពុជាជាប្រទេសពឹងផ្អែកលើវិស័យកសិកម្ម និងជាអ្នកនាំចេញផលិតផលកសិកម្មដ៏ធំមួយដែរនៅតំបន់អាស៊ាន។

ពាក់ព័ន្ធតម្លៃប្រេងឥន្ធនៈនៅកម្ពុជានេះដែរ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ាង ថៃ កន្លងមករាជរដ្ឋាភិបាលបានជួយចេញ២សេនដុល្លារក្នុងមួយលីត្រ និងក្រុមហ៊ុននាំចូលជួយ២សេនក្នុងមួយលីត្រ។ ហើយកាលពីពេលថ្មីៗនេះ ដោយសារថ្លៃប្រេងលើទីផ្សារអន្តរជាតិឡើងច្រើនពេក រាជរដ្ឋាភិបាលបានជួយបញ្ចុះ ១,៥ សេនក្នុងមួយលីត្រទៀត ហើយក្រុមហ៊ុនក៏ជួយ១សេនក្នុងមួយលីត្រ បើថ្លៃសាំងឡើងលើស៩០ដុល្លាក្នុងមួយបារ៉ែល និងម៉ាស៊ូតឡើងលើសពី ១០០ ដុល្លាក្នុងមួយបារ៉ែល។ សរុបមក បច្ចុប្បន្ននេះ ក្នុងប្រេងមួយលីត្រ រាជរដ្ឋាភិបាល និងអ្នកនាំចូលជួយ ៦,៥ សេនក្នុងមួយលីត្រ។

យើងសង្កេតឃើញថាក្រោយរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានរុញច្រានតម្លៃប្រេងឥន្ធនៈនៅលើពិភពលោកឲ្យហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ហើយតម្លៃម្ហូបអាហារ និងរបស់របរប្រើប្រាស់ក៏មានការកើនឡើងតាមនឹងផងដែរ ដែលធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកជួបប្រទះបញ្ហាការកើនឡើងអតិផរណា។ វិបត្តិនៅអ៊ុយក្រែននេះក៏បានធ្វើឲ្យប្រទេសមួយចំនួនជួបបញ្ហាវិបត្តិខ្វះថាមពលនិងប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ក្រោយប្រទេសទាំងនោះដាក់ទណ្ឌកម្មរុស្ស៊ីដោយឈប់ទិញប្រេង និងថាមពលពីរុស្ស៊ី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំណត់តម្លៃលើទំនិញ និងសេវាកម្មចំនួន ៥១ ប្រភេទ ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក

ព័ត៌មាន
រដ្ឋាភិបាលថៃកាលពីថ្ងៃទី១៦មិថុនា បានយល់ព្រមរក្សាការគ្រប់គ្រងតម្លៃលើទំនិញរបស់ខ្លួន និងតម្លៃលើផ្នែកសេវាកម្មសរុបទាំងអស់ចំនួន ៥១ ប្រភេទ ស្របពេ…

តើ៥ខែដំបូងដើមឆ្នាំនេះ ការប្រមូលចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជាមានកំណើនកើនឡើងកម្រិតណា?

ព័ត៌មាន
បើទោះបីជាស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ច្រើនជុំវិញវិបត្តិកូវីដ១៩ និងភាពតានតឹងនៃស្ថានភាពពិភពលោកក្តី ប៉ុន្តែការប្រមូលចំណូលរបស់រាជរដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ