អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុន Oxley Gem ប្រកាសបញ្ចប់កិច្ចសន្យាម៉ៅការ​សាងសង់​គម្រោងអគារ The Peak ជាមួយ ក្រុមហ៊ុន Sino Great Wall និងតែងតាំងដៃគូម៉ៅការសាងសង់ថ្មី


ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ("Oxley Gem") ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចំរុះ មានទីតាំងស្ថិតនៅផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២៣ តុលានេះ បាន បានប្រកាសថា ខ្លួនបានសម្រេច បញ្ចប់កិច្ចសន្យាម៉ៅការសំណង់ជាមួយក្រុមហ៊ុន Sino Great Wall International Engineering Co, Ltd (“ SINO”) រួចហើយ។ លើសពីនេះ ក្រុមហ៊ុន Oxely ក៏បានតែងតាំងក្រុមហ៊ុនអ្នកម៉ៅការថ្មីដ៏ធំមួយ ដើម្បីកាន់កាប់សំណង់ និងបន្តដំណើរការសាងសង់សំណង់ដែលមានស្រាប់។
រូបភាពអគារ The Peak ដែលផ្សព្វផ្សាយនៅលើ​គេហ​ទំព័រ​ក្រុមហ៊ុន។
ដោយ

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រុមហ៊ុន Oxley Gem បាន​ឲ្យដឹងថា ដោយ ​ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន​ចំពោះព្រះរាជាណាចក្រ​កម្ពុជា ជាដៃគូយុទ្ធសាស្ត្រ និង ជាវិនិយោគិន​នៃគម្រោងអភិវឌ្ឍន៍ The Peak នេះ  ក្រុមហ៊ុន Oxley Gem បានចេញ​លិខិតបញ្ចប់កិច្ច​សន្យា​ម៉ៅការសាងសង់​ជាមួយក្រុមហ៊ុន​ Sino Great Wall International Engineering Co, Ltd (“ SINO”) ​នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រួចហើយ​ ក្នុងបំណងអនុញ្ញាត​ឱ្យអ្នកម៉ៅការ​ដ៏សំខាន់​ដែលមាន​សមត្ថភាព និងមានហិរញ្ញវត្ថុ​អាចបន្តការស្ថាបនា​គម្រោងនេះ​ដោយរលូន ដោយមិនមាន​ការបញ្ឈប់​ការងារសាងសង់​ឡើយ។

ក្រោមហ៊ុន Oxely Gem បានសង្តត់ធ្ងន់ថា «នេះគឺជាការ​សម្រេចចិត្ត​ជាយុទ្ធសាស្ត្រ​របស់យើង ដែលបាន​សម្រេច​​អនុវត្តបន្ទាប់​ពីការខិតខំរួមគ្នា​ក្នុងការជួយ​ក្រុមហ៊ុន​ SINO ប៉ុន្តែក្រុមហ៊ុន SINO មិនបានបង្ហាញ​លទ្ធផល​ប្រតិកម្ម​តបមកវិញ​គួរឱ្យកត់សម្គាល់​ទេ»។ ​

គម្រោងអគារ The Peak

ក្នុងករណីសម្រេច​ធ្វើដូច្នេះ ក្រុមហ៊ុន Oxley Gem បានចេញមុខ​ធានា​ថា គ្មានការ​ពន្យារពេល​ហួសហេតុ​ពេកណាមួយ ត្រូវកើតឡើង​ខុសពីផែនការ​នៃការបញ្ចប់​ការសាងសង់​គម្រោងនេះ និងការប្រគល់​ជូនដល់អតិថិជន ជូនដល់ដៃគូ និងវិនិយោគិន​ ​ផ្ទុយពីកាលបរិច្ឆេទ​ដែលបានចុះ​ក្នុងកិច្ចព្រមព្រៀង​ឡើយ។

បច្ចុប្បន្ន ក្រុមហ៊ុន Oxley Gem កំពុងធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយក្រុមហ៊ុន​ស៊ីណូ​ដើម្បីធានា ថាបុគ្គលិក និងអ្នកម៉ៅ​ការរង​ទាំងអស់​ទទួលបាន​ប្រាក់ខែ​ត្រឹមត្រូវ​សម្រាប់ការងារ​ដែលបានធ្វើ។ ក្រុមហ៊ុន Oxley Gem ​នៅតែស្ថិត​ជាអាទិភាព​ខ្ពស់បំផុត​ក្នុងការ​ការពារផលប្រយោជន៍​របស់ភាគី​រងគ្រោះ​ពីផលប៉ះពាល់​នានា​បើមានជាអាទិ៍។ 

សំណង់ អគារ The Peak ដែលកំពុងសាងសង់​ (រូបភាព៖ ហេង ភារម្យ)

ជាមួយគ្នានេះក្រុមហ៊ុន Oxley Gem ក៏បានទទួល​ការបញ្ជាក់ថាដែរ «អ្នកម៉ៅការ​សំខាន់ថ្មី​របស់​យើង នឹងត្រូវមកជួប​ជាមួយភាគី​រងគ្រោះទាំងអស់ ដើម្បីពិនិត្យ​មើលវិសាលភាព​ការងារ​របស់ពួកគេ​ និងចរចាកិច្ចសន្យា​ការងារ​ថ្មីជាមួយពួកគេ​ក្នុងកម្រិត​ល្អបំផុត»។

ក្នុងនាមក្រុមហ៊ុន និងភាគីពាក់ព័ន្ធ​ទាំងអស់​ដែលជាប់ពាក់ព័ន្ធ​នឹងគម្រោងអភិវឌ្ឍន៍ The Peak ក្រុមហ៊ុន បានបញ្ជាក់ថា នឹងមិនឲ្យ​មានផលប៉ះពាល់ការងារ ដោយសារ​ការបញ្ចប់​ក្រុមហ៊ុន SINO និងការជំនួស​ដោយអ្នកម៉ៅ​ការថ្មី​ឡើយ៕ 

None



អត្ថបទបន្ទាប់


វៀតណាម ដាក់គោលដៅ ខ្ចីបំណុល ២១ ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយ

ដើម្បីធ្វើការសងបំណុលដែលកំពុងមានស្រាប់ និងដើម្បីគ្រប់គ្រងទៅលើឱនភាពកញ្ចប់ថវិកា ប្រទេសវៀតណាម បានដាក់គោលដៅ នឹងខ្ចីបំណុលប្រមាណ ជាង ២១ ពាន់ល…

ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways ខាតបង់ធ្ងន់ធ្ងរជាង ២០០លានដុល្លារ ប្រឈមនឹងការបិទទ្វារ

ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways កំពុងប្រឈមមុខនឹងការបិទទ្វារ ក្រោយខាតបង់យ៉ាងធ្ងន់ធ្ងរប្រមាណ ២០០លានដុល្លារអាមេរិក សម្រាប់ឆមាសទី ១ ឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ