ទីផ្សារប្រេងដូង

ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ផ្ញើលិខិតទៅសហភាពអឺរ៉ុប ជំទាស់ការទប់ស្កាត់ប្រេងដូង​របស់ខ្លួនចូលទីផ្សារអឺរ៉ុប


ប្រមុខរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានចេញមុខចុះហត្ថលេខារួមគ្នា លើលិខិតមួយ ជំទាស់ផែនការរបស់សហភាពអឺរ៉ុប ក្នុងការកាត់ទប់ស្កាត់ប្រេងដូងរបស់ពួកគេ ចូលទៅកាន់ទីផ្សារអឺរ៉ុប។ នេះបើតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានប្រាប់សារព័ត៌មាន Reuters កាលពីដើមសប្ដាហ៍នេះ។
ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ផ្ញើលិខិតទៅសហភាពអឺរ៉ុប ជំទាស់ការទប់ស្កាត់ប្រេងដូង របស់ខ្លួនចូលទីផ្សារអឺរ៉ុប
ដោយ

ប្រទេស​ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គឺស្ថិត​នៅក្នុង​ចំណោម​ប្រទេស​កំពូល ដែលមាន​ការ​ផលិត​​ប្រេង​រុក្ខជាតិ​​ច្រើនជាងគេ ហើយប្រទេស​ទាំងពីរនេះ ក៏កំពុង​គំរាម​កំហែង​អង្គការពាណិជ្ជកម្ម​ពិភពលោក ប្រជែង​តតាំង នឹង​ផែនការ​សហភាពអឺរ៉ុប ដែលថា​នឹង​​បញ្ចប់​ការ​ប្រើប្រាស់​ប្រេង​ដូង​នៅ​ត្រឹម​ឆ្នាំ២០៣០ ខណៈដែល​ប្រទេស​ផលិតប្រេងដូងទាំងពីរនេះ អះអាងថា ប្រេងដូង​ គឺជា ប្រេង​ឥន្ធនៈកកើតឡើងវិញ​សម្រាប់​ការ​ដឹកជញ្ជូន​​។

ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ផ្នែកមួយនៃបេសកកម្ម​រួមគ្នា​មួយ របស់​ក្រុមប្រឹក្សា​ប្រទេស​ផលិត​ដូងប្រេង ដែលមានប្រទេស​៣ ចូលរួម គឺ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​កូឡំប៊ី។ ហើយ​បេសកកម្ម​រួមគ្នា​រវាង​ប្រទេស​ទាំងបីនេះ គឺ​ដើម្បី​បង្ហាញ​ពីការ​មិនពេញចិត្ត​ ប្រឆាំងតវ៉ា ជាមួយនឹង​សកម្ម​ភាព​របស់អឺរ៉ុប​ក្នុងការ​ទប់ស្កាត់​ប្រេង​ដូង​​របស់ពួកគេ​ ចូលទៅទីផ្សារ​អឺរ៉ុប។

កាលពីខែមុននេះ គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ថា ការ​ប្រើប្រាស់​​ប្រេងដូង គឺជាការ​ជំរុញ​​ឲ្យមានការ​កាប់​បំផ្លាញ ព្រៃឈើ​ហួសហេតុ ហើយ​វាគួរតែត្រូវបា​លុបចោល។

មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុប នឹង​បង្កើតន​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ដែលខ្លួនមាន និងពិចារណា​​ថែមទៀត​ពីការ​កាប់ព្រៃឈើដូងប្រេងនោះ ថា​វាពិតជា​អ្វីដែលហៅថា ការ​កកើតឡើងវិញ​ ឬយ៉ាងណា។ ​  

យ៉ាងណាក៏ដោយចុះ អ្នក​ផលិត​គ្រឿង​ស្រវឹង​នៅអឺរ៉ុប​ក៏បាន​លើកឡើងដែរថា ពួកគេ​ប្រឈម​នឹង​ការ​លំបាក​នាំចេញ ភេសជ្ជៈ ទៅកាន់​ឥណ្ឌូនេស៊ី ស្របពេល​មានភាព​តានតឹង​កាន់តែខ្លាំងលើជម្លោះ​​ផលិត​​ប្រេងដូង​នេះ ប៉ុន្ដែ មន្ត្រី​ឥណ្ឌូនេស៊ី​បាន​បដិសេធថា នេះ​មិនជាប់ទាក់ទង​នឹង​ការ​ប្រឆាំង​ជំទាស់ គោលនយោបាយ​ថាមពល​កកើតឡើងវិញ​របស់​អឺរ៉ុបនោះឡើយ៕ ​ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអន្តរជាតិធំៗ ២ ចាប់ដៃគ្នា ផ្ដល់សេវាបញ្ញើ ពេញ ២៤ម៉ោងជារៀងរាល់ថ្ងៃ នៅកម្ពុជា

សេវាបញ្ញើ ពេញ ២៤ម៉ោង ក្នុងមួយថ្ងៃ និងពេញ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលត្រូវបានបង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុនធំៗពីរ គឺ ក្រុមហ៊ុនដឹកជញ្ជ…

ឧកញ៉ា គួច ម៉េងលី៖ វិនិយោគ​លើ​ចំណេះដឹង ប្រសើរ​ជាង​វិនិយោគ​លើ​លុយ

ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​ជា​អ្នក​ជំនួញ​​ល្បី​ល្បាញ​មួយ​រូប នៅ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា បាន​បោះ​ពុម្ព​ផ្សាយ​សៀវភៅថ្មី​​មួយ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ