ស្ករត្នោតកំពង់ស្ពឺ

ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺពីទីផ្សារអឺរ៉ុបធ្លាក់ចុះ តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតនោះទេ


បើតាមប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ(GI)ពីសំណាក់ទីផ្សារអឺរ៉ុបនៅឆ្នាំនេះ ហាក់មានការថយចុះខ្លាំង បើធៀបនឹងឆ្នាំមុន។ តែការថយចុះនេះមិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កសិករជាអ្នកផលិតនោះទេ ដោយសារតែអ្នកផលិតនីមួយៗមានក្រុមហ៊ុន ដែលបញ្ជាទិញបានចុះកិច្ចសន្យាច្បាស់លាស់។
ស្ករត្នោតកំពង់ស្ពឺ
ដោយ

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ពីទីផ្សារអឺរ៉ុបនៅឆ្នាំនេះ មានចំនួនតែ៦៥តោនតែប៉ុណ្ណោះ តិចជាងផែនការប្រមាណ១៥តោន ដោយសមាគមមានផែនការនាំចេញទៅកាន់ទីផ្សារនេះឱ្យបាន៨០តោន។ តែយ៉ាងណាប្រធានសមាគមរូបនេះ អះអាងថា ការធ្លាក់ចុះនេះមិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកផលិត និងទីផ្សារនាំចេញស្ករត្នោតកំពង់ស្ពឺនោះទេ។

​បើតាមប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ រូបនេះ ការផលិតស្ករត្នោតបានតិច ឬច្រើនវាអាស្រ័យលើអាកាសធាតុ តែគិតត្រឹមថ្ងៃទី១៩ ខែមីនា កសិករពុំទាន់ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារកត្តាអាកាសធាតុក្ដៅនៅឡើយទេ ប៉ុន្តែអាចនឹងមានការប្រឈមថយទិន្នផលប្រមាណ២០%នៅចុងខែនេះ។

​បច្ចុប្បន្នសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានសមាជិកចំនួន១៥០គ្រួសារ កំពុងផលិតស្ករត្នោត ស្ករត្នោត៤ប្រភេទ រួមមានស្ករសាច់ ស្ករម្សៅ ស្ករផែន និងស្ករស៊ីរ៉ូ ដើម្បីនាំចេញទៅបណ្ដាប្រទេសចំនួន១៨ នៅលើពិភពលោក៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


តើទីផ្សារខុនដូមានការប្រែប្រួលយ៉ាងណានៅដើមឆ្នាំនេះ? ហើយមានសញ្ញាងើបឡើងវិញឬនៅ?

វិស័យខុនដូ គឺជាវិស័យដែលបានរងផលប៉ះពាល់ខ្លាំងជាងគេមួយនៅអំឡុងវិបត្តិកូវីដ-១៩ នៅប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារវិស័យនេះភាគច្រើនពឹងផ្អែកល…

ការសិក្សាបង្ហាញថា កម្រិតប្រាក់ឈ្នួលអប្បបរមានៅជប៉ុន មិនគ្រប់តាមស្តង់ដាអន្តរជាតិ

កម្រិតប្រាក់ឈ្នួលរបស់ជប៉ុន ស្ថិតក្នុងក្នុងកម្រិតទាបជាងឆ្ងាយពីប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត។ ប្រាក់ឈ្នួលទាបនេះ បានបង្ហាញពីបញ្ហាប្រឈមក្នុងការទ្រទ្រង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ