ទីផ្សាររថយន្ដនៅកម្ពុជា

តើទីផ្សាររថយន្ដនៅកម្ពុជា រអិលធ្លាក់ចុះយ៉ាងណាខ្លះ នៅអំឡុងពេលកូវីដ-១៩រាតត្បាតខ្លាំងនេះ?


អ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មរថយន្ដកម្ពុជា បានអះអាងថា ទីផ្សារលក់រថយន្ដនៅកម្ពុជា ទាំងរថយន្ដថ្មី និង រថយន្តជជុះមួយទឹកមានការធ្លាក់ចុះប្រហែល៣០% នៅឆមាសទី១ឆ្នាំ២០២១នេះ ដោយសារតែបញ្ហានៃការរីករាលដាលឆ្លងកូវីដ-១៩ ក្នុងសហគមន៍។
ទីផ្សាររថយន្តនៅកម្ពុជា
ដោយ

អ្នកជំនួញក្នុងឧស្សាហកម្មរថយន្ត​បានគូសបញ្ជាក់ថា នៅអំឡុងពេលកូវីដ-១៩នេះ ទាំងតម្រូវការរថយន្ដសម្រាប់អាជីវកម្ម និង ប្រើប្រាស់ផ្ទាល់ខ្លួន គឺសុទ្ធតែមានការថយចុះ ហើយការថយចុះនេះ ដោយសារតែ ប្រាក់ចំណូលរបស់អាជីវកម្ម និង ប្រាក់ចំនូលបុគ្គលមានការថយចុះ ដែលធ្វើឲ្យការចំណាយមានការរឹតត្បិតជាងមុន។ មួយវិញទៀត ការផ្ដល់កម្ចីពីសំណាក់ធនាគារមកលើវិស័យឧស្សាហកម្មយាន្តយន្តនេះ ក៏មានការប្រុងប្រយ័ត្នជាងមុនដែរ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA បានប្រាប់ខេមបូណូមីសថា ទីផ្សារថយន្ដនៅពាក់កណ្ដាលឆ្នាំ២០២១នេះ មានការថយចុះប្រហែល៣០% ទាំងការលក់រថយន្ដថ្មី និងជជុស។ ទោះយ៉ាងណា លោក ងួន សាំង អះអាងថា ទីផ្សាររថយន្តថ្មីបានធ្លាក់ចុះតិចជាង រថយន្ត ជជុះ ដោយសារអ្នកប្រើប្រាស់មានការយល់ដឹងពីអត្ថប្រយោជន៍ចំពោះការប្រើរថយន្តថ្មី។ អគ្គនាយកក្រុមហ៊ុនដែលមាននាំចូលរថយន្ដជាច្រើនម៉ាកមកកម្ពុជារូបនេះ បានពន្យល់ថា  បញ្ហាដែលធ្វើឲ្យទីផ្សារលក់រថយន្ដជួបការធ្លាក់ចុះ គឺដោយសារតែ វិបត្តិ Covid 19 បានជះឥទ្ធិលច្រើនដល់គម្រោងអាជីវកម្មធំជាច្រើន ត្រូវពន្យារពេល ចំណែកឯអាជីវកម្មខ្នាតតូចកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ ចំណែកឯ ពលរដ្ឋក៏មានការធ្លាក់ចុះប្រាក់ចំណូលផងដែរនៅអំឡុងពេលកូវីដ-១៩នេះ។ ទាំងអស់នេះហើយ សុទ្ធសឹងជាបញ្ហាដែលធ្វើឲ្យការលក់រថយន្ដថយចុះ នៅពាក់កណ្ដាលឆ្នាំនេះ។

គេសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការរថយន្ដអគ្គិសនីនៅប្រទេសជាច្រើន ពិសេសប្រទេសជឿនលឿនហាក់មានការពេញនិយមច្រើនជាងមុន។ ទាក់ទិននឹងទីផ្សាររថយន្ដអគ្គិសនីនេះដែរត្រូវបាន លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA បានប្រាប់ខេមបូណូមីសថា វាជារបត់ថ្មីសម្រាប់ទីផ្សាររថយន្តសកល។ ប៉ុន្ដែ ទីផ្សាររថយន្ដអគ្គិសនី គឺមានត្រឹមតែ ២ ភាគរយ ទៅ ៣ ភាគរយប៉ុណ្ណោះ នៃទីផ្សារថយន្ដពិភពលោក។ ចំណែកទីផ្សារកម្ពុជា ទីផ្សារថយន្ដអគ្គិសនី ហាក់នៅថ្មីនៅឡើយ ដែលទាមទារការរៀបចំហេដ្ឋាសម្ព័ន្ធ និងការលើកទឹកចិត្តច្រើនទៀតពីសំណាក់រដ្ឋាភិបាល។

បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កាលពីឆ្នាំ២០២០ កម្ពុជាបាននាំចូលរថយន្ដក្នុងទំហំទឹប្រាក់ជាង ១ ពាន់លានដុល្លារ ធ្លាក់ចុះជាង៣៦% ធៀបនឹងឆ្នាំ ២០១៩៕

អត្ថបទ៖ សុខសិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអតិផរណាតម្លៃទំនិញនៅកម្ពុជា មានការប្រែប្រួលកម្រិតណានៅអំឡុងពេលកូវីដ-១៩រាតត្បាតខ្លាំងនេះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា អតិផរណាតម្លៃទំនិញនៅកម្ពុជាមិនបានឈានដល់កម្រិតគួរឲ្យព្រួយបារម្ភនោះទេ នៅឆមាសទី១ឆ្នាំ២០២១នេះ។ មាន…

សាច់ក្របីបង្កកពីឥណ្ឌា៣កុងតឺន័រត្រូវបានកម្ពុជារកឃើញមានផ្ទុកមេរោគកូវីដ-១៩ និងត្រៀមដុតកម្ទេចចោល

ព័ត៌មាន
សាច់ក្របីបង្កកទាំងអស់ចំនួន៥កុងតឺន័រ ដែលបាននាំចូលពីប្រទេសឥណ្ឌាកាលថ្មីៗនេះត្រូវបានក្រសួងសុខាភិបាលយកទៅធ្វើតេស្ត ដោយក្នុងនោះលទ្ធផលថា មានសាច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ