![គម្រោង ផាក លែន 598 ជាសហគមន៍រស់នៅដ៏ប្រសើរ ក្នុងតំបន់តាមបណ្ដោយផ្លូវ ឯកឧត្តម ជា សុផារ៉ា](https://cdn.cambonomist.com/media/images/kmrng_phk_ln_598.2e16d0ba.fill-960x540.jpg)
ជាមួយនឹងការសម្លឹងឃើញនូវសក្ដានុពល និងការរីកចម្រើនរយៈពេលវែង គម្រោង ផាក លែន 598 ដែលជាគម្រោងលំនៅដ្ឋានដ៏ធំជាងគេមួយ របស់ក្រុមហ៊ុន ជីប ម៉ុង លែន បាននិងកំពុងបន្ដសកម្មភាពពង្រីកការវិនិយោគសាងសង់បន្ថែមកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលត្រូវការលំនៅដ្ឋានប្រណីត មានគុណភាពខ្ពស់ និងល្អបំផុតសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម។
![Clubhouse.png](https://cdn.cambonomist.com/media/images/Clubhouse.png.original.jpg)
ជាមួយនឹងការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ស្ថាបនិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនវិនិយោគដោយវិនិយោគិនខ្មែរ១០០% គម្រោង ផាក លែន ៥៩៨ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤ បានបើកលក់ទីតាំងថ្មី ដ៏ពិសេសមួយទៀត ដែលស្ថិតនៅចំបេះដូងនៃគម្រោង ៥៩៨ ផ្ទាល់តែម្ដង។
![Pin Location_PL 598](https://cdn.cambonomist.com/media/images/Pin_Location_PL_598.original.jpg)
ការបើកលក់ទីតាំងថ្មីនេះ នឹងមានការដាក់បង្ហាញនូវគម្រោងវីឡាម៉ូតថ្មីសន្លាង Twin SE ដែលជាវីឡាភ្លោះ Special Edition ថ្មីប្លែកគេ និងមានតែមួយគត់របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលលំនៅដ្ឋានដ៏ប្រណីតនេះ គឺស័ក្ដិសមបំផុតសម្រាប់គ្រួសារ ដែលនិយមការរស់នៅបែបទំនើបស៊ីវិល័យ។
![FA_Launching Prod SE](https://cdn.cambonomist.com/media/images/FA_Launching_Prod_SE.original.jpg)
គម្រោង ផាក លែន ៥៩៨ មិនត្រឹមតែជាគម្រោងបុរីលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្ដែ គឺជាសហគមន៍រស់នៅដ៏ល្អប្រសើរ ដែលពោរពេញដោយផាកសុភាព សុវត្ថិភាព និងសេចក្ដីថ្លៃថ្នូ។ ជាក់ស្ដែង នៅក្នុងគម្រោងនេះ មានក្លឹបហោស៍ដ៏ធំទូលាយ ដែលបំពាក់នូវឧបករណ៍ទំនើបៗ, មានកន្លែងស្ទីមសូណា និងអាងហែលទឹកសម្រាប់មនុស្សគ្រប់វ័យ។
បន្ថែមពីនេះ ក៏មានផ្សារទំនើប ជីប ម៉ុង ៥៩៨ ដែលផ្ដល់នូវភាពស៊ីវិល័យ និងមុខទំនិញដ៏សម្បូរបែបសម្រាប់អ្នកប្រើប្រាស់ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងគម្រោងលំនៅដ្ឋាន ផាក លែន ៥៩៨ មានសួនឧទ្យានធំៗដល់ទៅ ២ សម្រាប់ការដើរលំហែ ជួបជុំ និងការកម្សាន្ដ រួមជាមួយកន្លែងក្មេងលេង ដែលជួយផ្ដល់នូវភាពច្នៃប្រឌិត និងការលូតលាស់របស់ក្មេងៗបានយ៉ាងល្អ៕
![Park](https://cdn.cambonomist.com/media/images/Park.original.png)
![Mall](https://cdn.cambonomist.com/media/images/Mall.original.png)
![LIVING AREA-09](https://cdn.cambonomist.com/media/images/LIVING_AREA-09.original.jpg)
![TWIN SE_ KITCHEN VIEW-03](https://cdn.cambonomist.com/media/images/TWIN_SE__KITCHEN_VIEW-03.original.png)
![Master Bedroom](https://cdn.cambonomist.com/media/images/Master_Bedroom.original.jpg)