អ្នកឧកញ៉ា សៀ ឫទ្ធី

អ្នកឧកញ៉ា សៀ ឫទ្ធី ចូលរួមឧបត្ថម្ភ ២០ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខ និងជនភៀសសឹក


អ្នកឧកញ៉ា សៀ ឬទ្ធី ដែលជាអ្នកជំនួញដ៏លេចធ្លោរមួយរូបនៅកម្ពុជា ប្រកាសចូលរួមឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
អ្នកឧកញ៉ា សៀ ឫទ្ធី
ដោយ

អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលដ៍ប្រ៊ីជគ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា បានប្រកាសចូលរួមឧបត្ថម្ភថវិកា ចំនួន២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និង ជនភៀសសឹក ដែលកំពុងជួបការលំបាក ដោយសារតែការវាយប្រហារឈ្លានពានដោយយោធាថៃ។

ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា សៀ ឬទ្ធី បានបង្ហាញពីការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លុងមួយ នៃខឿនការពារជាតិរបស់កម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ ប្រជាពលរដ្ឋកម្ពុជា ដែលជាជនភៀសសឹក បានកើនដល់ប្រមាណជិត ២០ម៉ឺននាក់ហើយ ដែលបានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីគេចចេញពីការវាយប្រហារដ៏សាហាវយង់ឃ្នងរបស់កងទ័ពថៃ។




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ គ្រោងតែងតាំងក្រុមប្រឹក្សាសន្តិភាព Gaza នៅដើមឆ្នាំក្រោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី ១០ ខែធ្នូថា ការប្រកាសអំពីមេដឹកនាំពិភពលោក ដែលនឹងត្រូវធ្វើជាក្រុមប្រឹក្សាសន្តិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ