អ្នក​សារព័ត៌មាន​ស្ត្រី-ទិវា​សិទ្ធិ​នារី

តើ​អ្នកសារព័ត៌មាន​ស្ត្រី​និយាយ​អ្វីខ្លះ នា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំនេះ?


មួយថ្ងៃ​នៅមុន​ទិវា​នារី​អន្តរជាតិ ៨ មីនា ក្រុម​អ្នកសារព័ត៌មាន​លេច​ធ្លោ​មួយ​ក្រុម​បាន​បើក​កិច្ច​ពិភាក្សា​គ្នា​មួយ នៅ​ក្នុង​វេទិកា​តុមូល ដែល​រៀបចំ​ដោយ​ ក្លិប​សារព័ត៌មាន​ក្រៅ​ប្រទេស​នៃ​កម្ពុជា ដើម្បី​លើក​ឡើង​ពី​បញ្ហា​អ្វី​ខ្លះ​ដែល​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​ប្រឈម​មុខ។ តើ​ពួកគេ​និយាយ​ពីបញ្ហា​អ្វីខ្លះ?
អ្នកសារព័ត៌មាន​ស្ត្រី​លេច​ធ្លោ​ នាំ​គ្នា​ពិភាក្សា​អំពី​បញ្ហា​នានា​ដែល​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​ប្រឈម នា​រាត្រី​ថ្ងៃទី៧ មីនា ២០១៩។
ដោយ

នៅឯ​វេទិកា​តុមូល​នា​ទិវា​សិទ្ធិនារី​អន្តរជាតិ អ្នកសារព័ត៌មាន​ស្រ្តី​ជាន់​ខ្ពស់​ បាន​និយាយ​ពី​ការ​បៀត​បៀន​ផ្លូវ​ភេទ​ជាទូទៅ និង​ការ​ទទួល​ភាព​មិន​ស្មើភាព​គ្នា​នៅ​កន្លែង​ធ្វើការ​របស់​ខ្លួន ជា​បញ្ហា​ប្រឈម​ដែល​មិន​ទាន់​មាន​យន្តការ​ដោះស្រាយ​គ្រប់គ្រាន់​សម្រាប់​បុគ្គលិក​ជា​នារី​ភេទ។

នាង ឡេអូនី ឃីចេវស្គី អតីត​អ្នកសារព័ត៌មាន​ជន​ជាតិអាល្លឺម៉ង់​ហើយ​ធ្លាប់​ធ្វើការ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​និយាយ​ក្នុង​វេទិកា​តុមូល​រៀបចំ​ដោយ​ក្លិប​សារព័ត៌មាន​ក្រៅ​ប្រទេស​នៃ​កម្ពុជា ថា គាត់ជួបប្រទះផ្ទាល់ការបៀតបៀននៅកន្លែងការងាររបស់គាត់ហើយនាងក៏បានលើកពីបញ្ហាទាំងនេះប្រាប់អ្នកគ្រប់គ្រងពេលនោះប៉ុន្តែពួកគេនិយាយ គេមិនអាចដេញបុគ្គលិកនោះចោលបានទេ។

នាងឡេអូនី ឃីចេវស្គី បាននិយាយដូច្នេះថា«ខ្ញុំគិតថាមានការបៀតបៀនច្រើននៅកន្លែងធ្វើការហើយមិនមានយន្តការគ្រប់គ្រាន់ដើម្បីដោះស្រាយការបៀតបៀនទាំងនេះនៅកន្លែងធ្វើការទេ។»

នាង ឡេអូនី ឃីចេវស្គី បាន​បន្ត​ថា ទោះបី​ជា​នាង​និង​បុគ្គលិក​នារី​ច្រើន​ផ្សេង​ទៀត​បាន​ធ្វើការ​តវ៉ា​ចំពោះ​ទង្វើ​បុរស​ម្នាក់​នេះ​ក៏​ដោយ ក៏មិន​បាន​ទទួល​លទ្ធផល​អ្វី​នោះ​ទេ ជា​អ្វី​ដែល​នាង​នៅ​តែ​មាន​អារម្មណ៍​ខឹង​សម្បារ​នៅ​រាល់​ថ្ងៃ​នេះ។

ក្នុង​ករណី​មួយ នាង ឡេអូនី ឃីចេវស្គី បាន​និយាយ​ថា បុរស​នោះ​បាន​សម្លក់​មើល​ដោះ​របស់​គាត់​អស់​រយៈពេល​ប្រហែល​ជា ១០​នាទី នៅ​កន្លែង​ធ្វើការ។

អ្នកនាង យុន ស៊ីនាថ អតីត​អ្នកកាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដូចគ្នាដែរ ក៏​បាន​និយាយ​ថា ទោះ​បី​ជា​មាន​ការ​ប្រែប្រួល​ខ្លះ​ក៏​ដោយ ការ​បៀត​បៀន​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើការ​នៅ​តែ​កើត​ឡើង ហើយ​អ្នកនាង​បាន​ជំរុញឲ្យ​ស្ត្រី​នានា​ដែល​ត្រូវ​គេ​បៀតបៀន​កុំ​នៅ​ស្ងៀម គឺ​ត្រូវ​ប្រើ​សិទ្ធិ​និង​សំឡេង​របស់​ខ្លួន ដោយ​ស្ត្រី​ត្រូវតែ​ទទួល​បាន​ការគោរព​ពី​បុរស​និង​មាន​ឱកាស​ស្មើគ្នា។

អ្នកនាង យុន ស៊ីនាថ បាន​និយាយ​បន្ត​ដូច្នេះ​ថា «ការ​បៀតបៀន​គឺ​មាន​នៅ​គ្រប់​ទីកន្លែង។ មិន​ថា​ពួកគេ​មាន​ការ​អប់រំ​ទាប ឬ​ខ្ពស់ មាន​ការងារ​ល្អ មិន​ថា​ឋានៈ​ខ្ពស់​ឬ​ទាប ខ្ញុំ​នៅតែ​អាច​មើល​ឃើញ​មាន​ការ​បៀតបៀន។ បើ​ប្រៀបធៀប​ទៅនឹង​អតីតកាល វា​បាន​កែ​លម្អខ្លះ ក៏​ប៉ុន្តែ​វានៅតែ​កើត​ឡើង​ ហើយ​នៅគ្រប់​ទី​កន្លែង។»

នាង អេឡូនណរ សុខ ជា​អ្នក​កាសែត​កូនកាត់​បារាំង-ខ្មែរ បាន​និយាយ​ថា ទោះបី​ជា​គាត់​មិន​មាន​បញ្ហា​ធំដុំ​កើតឡើង​ចំពោះ​គាត់​ក្តី ក៏​មាន​កាលៈទេសៈ​ខ្លះ ដែល​គាត់​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ទាញ​យក​ផល​ប្រយោជន៍ និង​ខ្មាស​អៀន​នៅពេល​ដែល​នៅតែ​ជាមួយ​អ្នក​បកប្រែ​ម្នាក់​ឯង ពេល​ចុះ​យក​ព័ត៌មាន​នៅ​ក្នុង​ព្រៃ ឬ​តំបន់​ដាច់​ស្រយាល។

លោកស្រី មីសែល វ៉ាឆូន អតីត​អ្នក​កាសែត ខេមបូឌាដេលី ជនជាតិ​កាណាដា បាន​យល់​ស្រប​ថា មាន​ការ​ប្រែប្រួល​ខ្លះ​សម្រាប់​បុគ្គលិក​ជា​នារី​នៅ​កន្លែង​ធ្វើការ ប៉ុន្តែ វា​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដដែល។

លោកស្រី​ក៏​បាន​ផ្តល់​ដំបូន្មាន​ដល់​អ្នក​កាសែត​ជា​ស្រ្តី​ឲ្យ​ប្រុង​ប្រយ័ត្ន​ជានិច្ច ជាពិសេស បើ​សិន​ជា​មាន​គេ​ហៅ​ហូបបាយ​ពេល​ល្ងាច​បន្ទាប់​ពី​សម្ភាសន៍​ជាមួយ​ប្រភព​ជា​លើក​ដំបូង អ្នក​ពុំ​គួរ​ទៅ​ទេ។

កញ្ញា អ៊ុង ចន្ទសោភា ផលិតករ​និង​ជា​ប្រធាន​ព័ត៌មាន​ពេល​ល្ងាច នៅ​ទូរទស្សន៍ ស៊ីអិនស៊ី ​បាន​មើល​ឃើញ​ការ​ប្រែប្រួល​ច្រើន​សម្រាប់​នារី​នៅ​កន្លែង​ការងារ​នេះ រួមទាំង​មាន​ការតែងតាំង​នារី​ទៅ​ក្នុង​តំណែង​ជាន់​ខ្ពស់​ជា​ដើមផងដែរ។

កញ្ញា អ៊ុង ចន្ទសោភា បាន​និយាយ​ដូច្នេះ​ថា «ខ្ញុំ​គិត​ថា ឥឡូវនេះ យើង​បាន​មើល​ឃើញ​មាន​ភាព​ខុសប្លែក​គ្នា​ច្រើន ហើយ​យើង​ក៏​អាច​មើល​ឃើញ​ថា ស្ត្រី​អាច​ធ្វើ​ការងារ​ល្អ​ប្រសើរ​ជាង​បុរស​ផង​ដែរ។»

ក៏​ប៉ុន្តែ កញ្ញា​បាន​អះអាង​បន្ត​ថា ជាទូទៅ វា​មាន​ការ​ឡើង​តំណែង​លឿន​សម្រាប់​បុគ្គលិក​ជា​បុរស ហើយ​សម្រាប់​ស្រ្តី​គឺ​មាន​ការ​លំបាក​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ជាពិសេស បើ​អ្នក​នៅ​ក្មេង ដូច្នេះ វា​ត្រូវការ​ពេល​វេលា​ច្រើន​ណាស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​ជួយ ១០លានដុល្លារដើម្បីគាំទ្រ​សហគ្រិន​ស្ត្រីវ័យ​ក្មេង​នៅ​កម្ពុជា

ព័ត៌មាន
សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិរបស់​ខ្លួនហៅកាត់ថា USAID បាន​ប្រកាស​ចាប់​ផ្ដើម​គម្រោង​គាំទ្រ​សហគ្រិន​ស្ត្រី​វ័យ​ក្មេង…

សណ្ឋាគារនៅអាមេរិក ក៏មានចោរ​ចូល​លួច​ដល់​ក្នុង​បន្ទប់ដែរ!

ព័ត៌មាន
ផលិតករ​ភាពយន្តជនជាតិវៀតណាម លោក តាន់ ដួង និង​ដៃគូ​របស់​គាត់ បាន​និង​កំពុង​ស្នាក់នៅ​ក្នុង​សណ្ឋាគារមួយ ឈ្មោះ Travelodge នៅ​កណ្ដាល​ទីក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ