ជាការលើកទឹកចិត្ត ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជន ស្ថាប័នទាំងពីរបានផ្តល់ប្រូម៉ូសិនពិសេស គឺ ក្រុមហ៊ុនមិនគិតថ្លៃសេវារាល់ការបង់សងប្រាក់កម្ចី ធនាគារ ស្ថាបនា តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ទាំងអស់ ចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១ ។
អ្នកស្រី ជិន បានរាសី នាយិកានាយកដ្ឋានផ្នែកលក់និងចែកចាយស្តីទី នៃក្រុមហ៊ុន លី ហួរ វេរលុយ បានថ្លែងថា បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងពង្រីកបណ្តាញភ្នាក់ងារនៅទូទាំងប្រទេសដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មផ្សេងៗ ហើយលើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានដំឡើងស្លាកសញ្ញាថ្មីៗជាច្រើននៅលើទីផ្សារ ដែលធ្វើឲ្យអតិថិជនងាយស្រួលក្នុងការរកទីតាំងធ្វើប្រតិបត្តិការផងដែរ ។
អ្នកស្រី ជិន បានរាសី ថ្លែងយ៉ាងដូច្នេះថា ៖ «ពិតណាស់ លី ហួរ វេរលុយ តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួន ដោយបានផ្តល់នូវសេវាកម្មល្អ សេវាកម្មសម្បូរបែប រួមទាំងតម្លៃសេវាសមរម្យ និងមានកម្មវិធីពិសេសៗជូនជានិច្ច ។ ជាក់ស្តែង ដូច ប្រូម៉ូសិន ខាងលើជាដើម ហើយ លី ហួរ វេរលុយ នឹងដាក់ចេញនូវកម្មវិធីថ្មីៗជាបន្តបន្ទាប់ទៀត ។»
Free Free អ៊ីចឹង តើចូលចិត្តទេ ? បង់សងប្រាក់កម្ចីធនាគារ តាម លី ហួរ វេរលុយ ទាំងអស់គ្នាណា៎ ! ព័ត៌មានបន្ថែម សូមហៅទូរសព្ទទៅលេខ ៖ ០៨៧ ៦០១ ១១១ ៕