ប៉ុន្តែ ទោះបីយ៉ាងណា ប្រជាជនខ្លះនិយាយថា បើទោះបីខ្លួនមិនបានទៅលេងស្រុកកំណើតក្ដី ពួកគាត់ក៏នឹងមិនភ្លេចផ្ញើប្រាក់ទៅឲ្យសាច់ញាតិដើម្បីធ្វើបុណ្យទានដែរ ។
បច្ចុប្បន្ន បច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែទំនើបនិងជឿនលឿន ហើយធនាគារធំៗដូចជា អេស៊ីលីដា ជាដើម បានអភិវឌ្ឍនិងដាក់ឲ្យប្រើនូវសេវាធនាគារឌីជីថលយ៉ាងសម្បូរបែបនិងទូលំទូលាយ ។
អេស៊ីលីដាម៉ូបាល ជាកម្មវិធីធនាគារឌីជីថលរបស់ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេបំផុតមួយនៅកម្ពុជា ។ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech នេះ ការផ្ទេរប្រាក់ទៅមកនៅគ្រប់ទិសទីទូទាំងប្រទេស អាចធ្វើបានដោយងាយស្រួលបំផុត ។
នៅឯភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោក ហ៊ីង វី ជាកសិករ និយាយថា ជារឿយៗ លោកទទួលប្រាក់ពីប្អូនរបស់លោក ដែលផ្ញើមកឲ្យតាម អេស៊ីលីដាម៉ូបាល រួចហើយលោកទៅដកយកប្រាក់ពីទូ អេធីអឹម អេស៊ីលីដា នៅទីប្រជុំជនក្បែរផ្ទះរបស់លោក ។
លោក ហ៊ីង វី បានលើកឡើងយ៉ាងដូច្នេះថា៖ «ឥឡូវនេះ បងប្អូនផ្ញើ[លុយ]មក ស្រួលណាស់ ផ្ញើតាមអេស៊ីលីដា ទៅបើកតែមួយភ្លេត ជិះម៉ូតូប្រហែលបីនាទី ដល់ហើយ។ ព្រឹកមិញ ទៅបើកមួយភ្លេត ប្អូនផ្ញើមក បានម្ភៃម៉ឺន»។
អេស៊ីលីដាម៉ូបាល គឺជាបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech ចុងក្រោយបំផុតរបស់ ធនាគារ អេស៊ីលីដា ដែលមានមុខងារប្រតិបត្តិការដ៏សម្បូរបែប ស្រួលប្រើ និងរហ័សទាន់ចិត្ត ដូចជា ផ្ទេរប្រាក់ ដកប្រាក់ បង់ថ្លៃទឹកភ្លើង ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ និង ទូទាត់ថ្លៃទំនិញតាមអនឡាញ ជាដើម ៕