សហគមន៍ពាមក្រសោប

សហគមន៍ពាមក្រសោបរកចំណូលបានជិត១លានដុល្លារពីផលគ្រំចំពុះទា នៅឆ្នាំ២០២៣


សហគមន៍ពាមក្រសោប ក្នុងខេត្តកោះកុង ប្រមូលផលនេសាទសមុទ្រគ្រំចំពុះទាបានជិត៣ពាន់តោនមានការកើនឡើងប្រមាណ២០០តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ គិតជាទឹកប្រាក់មានទំហំជិត១លានដុល្លារអាម៉េរិក។ ការកើនឡើងទិន្នផលគ្រំចំពុះទានេះ ត្រូវបានប្រធានសហគមន៍ពាមក្រសោបអះអាងថា ដោយសារបច្ចុប្បន្នចំនួនអ្នកចិញ្ចឹមគ្រំចំពុះទាមានការកើនឡើង បន្ទាប់ពីតម្រូវការទីផ្សារផលិតផលនេះពីប្រទេសជិតខាងថៃ មានការកើនឡើង ដែលវាកំពុងផ្តល់ក្តីសង្ឃឹមដល់កសិករជាសមាជិកសហគមន៍ជាង១០០គ្រួសារ។
សហគមន៍ពាមក្រសោប
ដោយ

លោក វង្ស តារា ប្រធានសហគមន៍ពាមក្រសោប បានប្រាប់ខេមបូណូមីសថា គ្រំចំពុះទា ទទួលបានការពេញនិយម និងមានការបញ្ជាទិញពីទីផ្សារក្នុងប្រទេសថៃ ហើយក្រៅពីនេះ ក៏មានការបញ្ជាទិញខ្លះពីទីផ្សារក្នុងស្រុកផងដែរ។ គ្រំចំពុះទាដែលមិនទាន់សម្អាត​ អាចលក់ចេញជាមធ្យម១លាន២សែនរៀលក្នុងតោន ហើយការបញ្ជាទិញមានភាពមមាញឹកខ្លាំងនៅចន្លោះពីមករា ដល់ខែមីនា។ នេះបើតាមការលើកឡើងរបស់ប្រធានសមាគមរូបនេះ ដែលបានបន្ថែមថា នៅពេញមួយឆ្នាំ២០២៣ សមាជិករបស់សមាគមពាមក្រសោប ប្រមូលទិន្នផលគ្រំចំពុះទា បានជិត៣ពាន់តោន ដោយផ្តល់ចំណូលជិត១លានដុល្លារអាម៉េរិក។

មុខរបរចិញ្ចឹមគ្រំចំពុះទារបស់ប្រជាសហគមន៍នេះ ទទួលបានការលើកទឹកចិត្តពីក្រសួងពាក់ព័ន្ធមួយចំនួន និងធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ ដែលជាសមាជិកសហគមន៍ពាមក្រសោប មានជីវភាពល្អជាងមុន។ នេះបើតាមការអះអាងរបស់លោក វង្ស តារា ដែលបានបន្ថែមថា ប្រជាសហគមន៍ភាគច្រើនបានពឹងផ្អែក និងអាស្រ័យលើផលនេសាទ ព្រោះមិនមានផ្ទៃដីកសិកម្មសម្រាប់ធ្វើស្រែចម្ការនោះទេ។

ទោះបីជាគ្រំចំពុះទា កំពុងទទួលបានការពេញនិយមពីទីផ្សារប្រទេសថៃ ក៏ពិតមែន តែសម្រាប់ប្រធានសហគមន៍ពាមក្រសោប ហាក់មានការព្រួយបារម្ភខ្លះដែរ ពីការបញ្ជាទិញ និងស្ថិរភាពតម្លៃ ដោយហេតុថា ការបញ្ជាទិញពីឈ្មួញបរទេសមិនសូវជាទៀងទាត់ ហើយតម្លៃទៀតសោត ក៏មានការប្រែប្រួលអាស្រ័យលើឈ្មួញជាអ្នកកំណត់ដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា បច្ចុប្បន្នទីផ្សារនៅក្នុងស្រុកបានចាប់ផ្ដើមស្គាល់គ្រំចំពុះទា និងមានការបញ្ជាទិញកើនឡើងគួរឱ្យកត់សម្គាល់។ យ៉ាងណាមិញអ្នកជំនាញរូបនេះវាយតម្លៃថា ការប្រមូលផលគ្រំចំពុះទានៅឆ្នាំនេះអាចនឹងមានការធ្លាក់ចុះពី២០ទៅ៣០% ដោយសារកាលពីពេលកន្លងទៅ តំបន់សហគមន៍ពាមក្រសោប បានទទួលរងឥទ្ធិពលគ្រោះធម្មជាតិ ទឹកជំនន់។

បើតាមការគូសបញ្ជាក់របស់ប្រធានសហគមន៍ពាមក្រសោប ការចិញ្ចឹមគ្រំចំពុះទា ត្រូវចំណាយពេលចាប់ពី៦ខែ ទៅ១ឆ្នាំ ទើបអាចប្រមូលផលលក់លើទីផ្សារបាន ហើយការចិញ្ចឹមទៀតសោត គឺតាមលក្ខណៈធម្មជាតិដោយមិនមានការផ្តល់ចំណីអ្វីទាំងអស់៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីកសិកម្មបញ្ជាឲ្យសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហាចាក់ស្រែះជុំវិញទីផ្សារសត្វ និងសាច់សត្វ

ស្របពេលដែល ទីផ្សារសត្វ និងសាច់សត្វកំពុងជួបបញ្ហាកាន់តែក្ដៅគគុកនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី …

តើអ្នកជំនាញយល់ឃើញបែបណាចំពោះការបញ្ចេញប្រាក់ដុល្លារ១៤០លានដុល្លារ ដើម្បីរក្សាស្ថិរភាពប្រាក់រៀលរបស់ធនាគារជាតិ?

ស្ថិតក្នុងអំឡុងនៃវិបត្តិសាកល ធនាគារកណ្ដាលអាម៉េរិក បានដំឡើងអត្រាការប្តូរប្រាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យកម្រិតអត្រាការប្រាក់ខ្ពស់មិនធ្លាប់មានក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ