Advertisement
បច្ចេកវិទ្យា 5G នៅកម្ពុជា

ក្រុមហ៊ុន Smart Axiata ធ្វើ​តេស្ត​សាកល្បង​បច្ចេកវិទ្យា 5G មុន​គេ​បង្អស់នៅ​កម្ពុជា


ក្រុមហ៊ុន Smart Axiata បាន​ធ្វើ​តេស្ត​សាកល្បង​បច្ចេកវិទ្យា 5G មុនគេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ ទី៨ ខែ​កក្កដា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស Huawei របស់ចិន។
ក្រុមហ៊ុន Smart Axiata ធ្វើ​តេស្ត​សាកល្បង​បច្ចេកវិទ្យា 5G មុន​គេ​បង្អស់នៅ​កម្ពុជា នាថ្ងៃទី៨ កក្កដា ២០១៩។ រូបភាព៖ សៃ វណ្ណដា
ដោយ
Advertisement

លោក ថូម៉ាស ហាន់ នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart Axiata បាន​និយាយ​ថា ក្រុមហ៊ុន​ប្រហែល​ជា​ត្រូវ​ចំណាយ​លើ​ការ​វិនិយោគ​បន្ថែម​ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​អាមេរិក ក្នុង​រយ:ពេល ២ ទៅ ៣ឆ្នាំ​ខាង​មុខ លើ​ការ​ដំឡើង​ប្រព័ន្ធ 5G​នេះ។

ការសាកល្បង​នៅឯ smart shop សាខា​ព្រះ​មុនីវង្ស​នោះ រួមមាន ការប្រៀបធៀប​រវាង​ការ​ដោនឡូត APP មួយ និង​ការ​ពិសារ​ទឹក​ក្រូច​១​កំប៉ុង​ថា តើ​មួយ​ណា​លឿន​ជាង។ ការ​សាកល្បង​បង្ហាញ​ថា ការ​ដោនឡូត​​នោះ​មាន​រយ:ពេល​លឿន​ជាង​ការ​ផឹក​ទឹក​ក្រូច​ដោយ​ ឌីជេ ណាណា។

ការ​សាក​ល្បង​មួយ​ទៀត គឺ​ការ​លេង​ហ្គេម​ដោយប្រើ 4G និង 5G ដែល​លទ្ធផល​បាន​បង្ហាញ​ថា ហ្គេម​ឡាន​ប្រណាំង ដែល​ប្រើ​អ៊ីនធឺណិត 5G គឺ​លឿន​ខ្លាំង​ជាង ដោយ​មិន​មាន​រអាក់​រអួល​នោះទេ។

ក្រុមហ៊ុន Smart Axiata ធ្វើ​តេស្ត​សាកល្បង​បច្ចេកវិទ្យា 5G មុន​គេ​បង្អស់នៅ​កម្ពុជា នាថ្ងៃទី៨ កក្កដា ២០១៩។ (រូបភាព ៖ សៃ វណ្ណដា)

កាលពី​ខែ​មេសា ឆ្នាំ២០១៩​ កន្លងទៅ រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន Huawei ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត គឺ​បណ្តាញ 5G ខណ:​ដែល​នាយករដ្ឋមន្រ្តី​សម្តេច ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។

លោក ថូម៉ាស ហាន់ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅឯ​ពិធី​សាកល្បង​ដូច្នេះ​ថា ៖ «នៅ​ពេល​ណា ដែល​ពេលវេលា​នោះមក​ដល់ សង្ឃឹម​ថា នឹង​ឆាប់ៗ​នេះ យើង​នឹង​បញ្ចេញ 5G ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ជ។ វា​នឹង​មិនមាន​សេវា​គ្រប​ដណ្តប់​ទូទាំង​ប្រទេស នៅថ្ងៃទី​មួយ​នោះ​ទេ ប៉ុន្តែ ដំបូង​ វានឹង​ជា hot spot, បន្តាប់​មក មាន​នៅ​តាម​តំបន់​ទីប្រជុំជន ហើយ​បន្ទាប់​មក​ទៀត យើង​នឹង​ពង្រីក​ជា​បន្ត​បន្ទាប់។»

លោក ថូម៉ាស ហាន់ បាន​និយាយ​ថា ក្រុមហ៊ុន​បាន​តៀម​ខ្លួន​រួច​ហើយ​សម្រាប់​បញ្ចេញ​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ២០១៩​នេះ ក៏​ប៉ុន្តែ អ្វីៗ​ត្រូវតែ​មាន​ការ​យល់ព្រម​​ពី​រដ្ឋាភិបាល​ជាមុនសិន មុន​នឹង​ចាប់​ផ្តើម​ដំណើរការ 5G ជា​លក្ខណៈ​ពាណិជ្ជកម្ម។

បើទោះបី​ជា​បច្ចុប្បន្ន តម្រូវការ​ខ្លាំង​នៅ​កម្ពុជា​សម្រាប់​អ៊ីនធឺណិត​ដែល​លឿន​ផ្តោត​លើ​​ការ​ប្រើ​បណ្តាញ​សង្គម​ក៏​ដោយ លោក ថូម៉ាស ហាន់ បាន​និយាយ​ផង​ដែរ​ថា តម្រូវការ​ក៏​កំពុងតែ​មាន​បណ្តើរៗ​ដែរ សម្រាប់​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន​ដើម្បី​មើលកុន 4K ជាដើម។

លោក Aaron Wang នាយក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei បាន​ឱ្យ​ដឹង​នៅឯ​ពិធី​សាកល្បង​នោះ​ថា ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​កុងត្រា​ពាណិជ្ជកម្ម​សម្រាប់​ 5G ចំនួន៥០ ហើយ​បាន​ដឹក​ជញ្ជូន​ស្ថានីយ​មូលដ្ឋាន​ចំនួន​១៥​ម៉ឺន​ហើយ នៅ​ទូទាំង​ពិភពលោក។

លោក Aaron Wang បាន​បន្ត​ថា «ក្រុមហ៊ុន Huawei នឹង​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​និង​ក្រុមហ៊ុន​ ស្មាត ដើម្បី​កសាង​ប្រទេស​កម្ពុជា​ដែល​មាន​ភាព​វៃឆ្លាត​និង​មាន​ការត​ភ្ជាប់​អ៊ីនធឺណិត​យ៉ាង​ពេញ​លេញ»៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញទាំងកម្ពុជា និងថៃ ព្រួយបារម្ភពីហានិភ័យ ក្រោយពីវៀតណាមទទួលបាន FTA ជាមួយអឺរ៉ុប

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចទាំងកម្ពុជា និងថៃ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះហានិភ័យ ដែលអាចកើតឡើងចំពោះការនាំចេញរបស់ប្រទេសទាំងពីរ ក្រោយពីប្រទេស...

ការស្រាវជ្រាវថ្មី៖ ប្រទេសអាស៊ាន៥ ដែលរងផលប៉ះពាល់ខ្លាំង ពីសង្គ្រាមពាណិជ្ជកម្ម

ព័ត៌មាន
ការស្រាវជ្រាវថ្មីមួយ របស់ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន បានរកឃើញថា តាំងពីមានសង្គ្រាមពាណិជ្ជកម្មបានអូសបន្លាយមកទល់នឹងពេលនេះ មានប្រទេសចំន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ