ជំនាញរបស់បុគ្គលិក និងស្ថានភាពនៅក្នុងកន្លែងធ្វើការ គឺជាកត្តា ២យ៉ាង ដែលអាចរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា នេះហើយជាចំនុចសំខាន់ដែលរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ជាខ្លាំងផងដែរ។ សន្ទុះនៃការវិវឌ្ឍ របស់ឧស្សាហកម្ម៤.០ ផ្គួបគ្នាជាមួយនឹងភាពខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធផ្នែកអប់រំ និងបណ្ដុះបណ្ដាល កង្វះខាតសម្ភារៈ- សិក្សា និងគ្រូបង្រៀន ស្ថានភាពកន្លែងនៅមានកង្វះខាត និងការជះឥទ្ធិពលបែបប្រពៃណីពីសង្គមបាន គាបសង្កត់ទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
វេទិការយៈពេល ២ថ្ងៃរបស់ PEP Talks នឹងធ្វើការជជែកវែកញែក ក៏ដូចជា ចែករំលែកការស្រាវជ្រាវផ្សេងៗ ឱ្យកាន់តែទូលំទូលាយអមជាមួយកត្ដាសំខាន់ៗដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គម ដែលការដោះស្រាយបញ្ហាទាំង នោះនឹងបកស្រាយដោយវាគ្មិន និងអ្នកជំនាញដែលអញ្ជើញមកពីស្ថាប័នធំៗជាច្រើន, ការស្រាវជ្រាវទៅលើ “ការយល់ចិត្តបុគ្គលិកនៅកន្លែងការងារ” និង “ការជះឥទ្ធិពលនៃភាពជឿនលឿនរបស់បច្ចេកវិទ្យាទៅលើបុគ្គលិកការងារ (white-collar worker)” ដោយទទួលបានការចូលរួមពី ទីភ្នាក់ងារការងារជាតិ ក្នុងគោលបំណងនាំមកនូវ មគ្គុទេសក៍ណែនាំអំពីការងារហាត់ការដំបូងគេបង្អស់នៅកម្ពុជា។
លោក G - Galeno Chua ដែលជាស្ថាបនិកក្រុមហ៊ុន The Idea មានប្រសាសន៏ថា “បុគ្គលិករបស់យើងម្នាក់ៗសុទ្ធតែ អាចរាប់ជាភ្ញៀវ ជាមិត្តភក្តិ និងអាចជាសមាជិកគ្រួសារម្នាក់ផងដែរ។” លោកបន្តទៀតថា “ជាទូទៅពួកយើងតែងតែផ្ដោត សំខាន់ទៅលើការអភិវឌ្ឍផលិតភាពម្នាក់ៗខ្លាំងហួសដល់ថ្នាក់ពេលខ្លះភ្លេចគិតថាបុគ្គលិករបស់ខ្លួនក៏ជាមនុស្សម្នាក់ផងដែរ មិនមែនជាមនុស្សយន្តនោះទេ។ ដូច្នេះហើយ យើងត្រូវតែផ្លាស់ប្ដូររបៀបក្នុងការហ្វឹកហាត់, អប់រំបណ្ដុះបណ្ដាល, និងការគ្រប់គ្រងផ្នែកធានមនុស្ស ក៏ដូចជាអាជីវកម្មដែលឆ្លុះបញ្ចាំងពីមនុស្សធម៌របស់ពួកគេ។ យោងតាមហេតុផលនេះ វេទិកា PEP Talks ឆ្នាំ២០២២ នេះនឹងពាំនាំផ្នត់គំនិតថ្មីស្រឡាង, ការស្រាវជ្រាវថ្មី, និងរឿងរ៉ាវថ្មីៗ ដើម្បីលើកដោះស្រាយ និងផ្ដល់នូវវេទិកាដ៏មានសុវតិ្ថភាពក្នុងការបញ្ចេញមតិ សម្រាប់ឈានទៅរកការផ្លាស់ប្ដូរថ្មីនេះ។
សូមគូសបញ្ជាក់ផងដែរថា នៅថ្ងៃទៅ ១ នៃវេទិកា ដែលប្រពឹត្តទៅនៅថ្ងៃទី១៥ ខែកញ្ញា វេទិកា PEP Talks គឺបានរៀបចំឡើងយ៉ាងពិសេសសម្រាប់ សិស្សានុសិស្ស ក៏ដូចជាសម្រាប់និយោជិកទាំងឡាយ នូវសិក្ខាសាលា(គិតថ្លៃ) ដែលលោកអ្នកអាចទទួលបានចំណេះដឹងជាច្រើនត្រលប់ទៅវិញទៅលើផ្នែកជាច្រើនដូចជាផ្នែកឌីហ្សាញ, ផ្នែកជំនួញ, និងភាពជាអ្នកដឹកនាំ ដែលមានវាគ្មិនមកពី The Capacity Specialists, the Cambodia Coaching Institute, និង The Idea Consultancy. សូមចុចទីនេះដើម្បីចុះឈ្មោះ
ចំណែកឯ វេទិកានៅថ្ងៃទៅ២ វិញដែលប្រពឹត្តទៅនៅថ្ងៃទីទី១៦ ខែកញ្ញា វេទិកានឹងធ្វើឡើងដោយមាន ការចូលរួមផ្ទាល់ផង (សូមចុចទីនេះដើម្បីចុះឈ្មោះ) និងការចូលរួមតាមរយៈOnlineដែរ (សូមចុចទីនេះដើម្បីចុះឈ្មោះ)។ ពួកយើងលើកទឹកចិត្តអោយអ្នកទាំងអស់គ្នាចុះឈ្មោះចូលរួមអោយបានមុន ដើម្បីរក្សាកៅអីរបស់ខ្លួនក្នុងវេទិកា។
ដើម្បីទទួលបានបទពិសោធន៏ដ៏អស្ចារ្យ ជាមួយនឹងការធ្វើបទបង្ហាញពីវាគ្មិនដ៏ជំនាញ ដែលនឹងនិយាយអំពីការអភិវឌ្ឍ ជំនាញផ្ទាល់ខ្លួន ក៏ដូចជាវប្បធម៌កន្លែងការងារ និងការជជែកវែកញែកពាក់ព័ន្ធ នឹងការចិញ្ចឹមកូនផ្ដោតទៅលើការអប់រំ របស់កូនៗ។ លើសពីនេះទៅទៀត ក៏មានការថ្លែងសន្ទរកថាពិសេស ពីឯកឧត្ដម Samheng Boros ទៅលើ គន្លឹះសំខាន់ៗដែលគ្រប់គ្នាត្រូវដឹងពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរបរិបទសង្គមកម្ពុជាដែលផ្ដើមចេញពីក្រុមគ្រួសារ ការផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការនៃមគ្គុទេសក៍ណែនាំអំពីការងារហាត់ការប្រចាំឆ្នាំ ២០២២ និងការប្រកាស ជ័យលាភីម្ចាស់ពាន់រង្វាន់ និយោជកឆ្នើមនៅកម្ពុជា។
វេទិកានេះផ្ដួចផ្ដើមដោយThe Idea Consultancy, គាំទ្រដោយ Cambodian’s Ministry of Post and Telecommunications, National Employment Agency, Digital Divide Data-Cambodia, Computer Academy STEP Cambodia, Volunteer Nation, Federation of Associations For Small and Medium Enterprises of Cambodia, CWEA - Cambodia Women Entrepreneurs Association, Khmum, MyPhsar, The Capacity Specialists, Leading with Empathy, Cambodia Coaching Institute, វិបស្សា-VIPASSA, Fly Phnom Penh, Smart Axiata, Factory Phnom Penh, Forte Insurance
សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងមកពួកយើងតាមរយៈអ៊ីម៉ែល [email protected] ហើយ ចូលទៅគេហទំព័ររបស់ពួកយើងដើម្បីយល់ដឹងបន្ថែម ពីPEPTalks.
សម្រាប់ការស្វែងយល់បន្ថែមផ្សេងៗអាចចូលទៅកាន់Facebook ឬ Linkedin។