លោក ខាឡូស តេចាដា (Carlos Tejada) អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក Cosco Shipping Chancay Peru របស់ក្រុមហ៊ុនមេ Cosco ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបាននិយាយថា កំពង់ផែនេះគ្រោងនឹងបើកសម្ពោធនៅពាក់កណ្ដាលខែវិច្ឆិកា ដោយជំហានដំបូងវានឹងគ្របដណ្តប់លើផ្លូវដឹកជញ្ជូនទៅកាន់ទីក្រុងសៀងហៃ បន្ទាប់មកអាចដឹកជញ្ជូនទៅកាន់ចំណុចផ្សេងទៀតនៅក្នុងទីផ្សារអាស៊ី។
នៅក្នុងដំណាក់កាលដំបូងនេះ កំពង់ផែនេះនឹងទទួលនាវាដឹកទំនិញតូចៗដែលអាចផ្ទុកទំនិញត្រឹមតែ១ម៉ឺន៤ពាន់កុងតឺន័រប៉ុណ្ណោះ មកពីប្រទេសកូឡុំប៊ី អេក្វាឌ័រ និងឈីលីមុនពេលដឹកជញ្ជូនបន្តទៅកាន់តំបន់អាស៊ី ប៉ុន្តែនៅពេលក្រោយទៀត កំពង់ផែននេះនឹងបង្កើនជាលំដាប់ក្នុងការទទួលកប៉ាល់ធំៗ ដែលអាចផ្ទុកទំនិញរហូតដល់២ម៉ឺន៤ពាន់ទូកុងតឺន័រ។
ក្រុមហ៊ុនកំពង់ផែ Cosco Shipping Ports បានកាន់កាប់ និងធ្វើប្រតិបត្តិការកំពង់ផែនេះជាមួយនឹងភាគហ៊ុន៦០% ហើយនៅសល់៤០%ទៀត ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនរុករករ៉ែ Peruvian Volcan ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន Glencore៕
អត្ថបទ៖ សុខ មង្គល