នាយករដ្ឋមន្ត្រី

កៅអីនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ អាចនឹងរបូតនៅចុងខែនេះ ឬដើមខែក្រោយ


ពេញមួយខែសីហា នេះ រលក និង ព្យុះនយោបាយនៅថៃ នឹងបោកបក់សំដៅលើគណបក្សភឿថៃជាបន្តបន្ទាប់ រាប់ចាប់តាំងពីរលកព្យុះធុនមធ្យមរហូតដល់ធំ ដែលជាហេតុធ្វើឱ្យគេជឿជាក់ថា គណបក្សភឿថៃអាចនឹងរហូតតំណែងនាយករដ្ឋមន្រ្តីនៅត្រឹមចុងខែនេះ ឬដើមខែក្រោយ។ សារព័ត៌មាន the Nation បានឲ្យដឹងថា សូម្បីតែលោក ភូមិថាម វិឆាយ៉ាឆៃ ដែលជានាយករដ្ឋមន្រ្តីស្តីទីរបស់ប្រទេសនេះ ក៏កំពុងមានរឿងអាស្រូវដ៏ធំមួយផងដែរពាក់ព័ន្ធបញ្ហាដីធ្លី។
នាយករដ្ឋមន្ត្រី
ដោយ

រលកនិងព្យុះភ្លៀងនយោបាយនៅថៃ នឹងបោកខ្ទប់មកលើគណបក្សភឿថៃជាបន្តបន្ទាប់ចាប់តាំងពីដើមខែសីហា នេះ រហូតដល់ដើមខែកញ្ញា ខាងមុខ។ បញ្ហាប្រឈមដំបូងនៅក្នុងខែសីហា របស់គណបក្សកាន់អំណាចថៃ គឺតុលាការធម្មនុញ្ញបានសម្រេចដកសិទ្ធិសមាជិកសភាបក្សភឿថៃមកពីខេត្តឈៀងរ៉ៃ មួយរូប ហើយករណីបន្ទាប់គឺតុលាការកំពូលនឹងប្រកាសសាលក្រមនៅក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយ។ ក្រៅពីនោះ គឺរឿងអាស្រូវដីធ្លីដែលពាក់ព័ន្ធនឹងលោក ភូមិថាម វិឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ដោយឡែកករណីជម្លោះនយោបាយរវាងបក្សភឿថៃ និងគណបក្សភូមិចៃថៃ ក៏មានក្តីក្តាំកើតឡើងផងដែរ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ជោគវាសនារបស់គណបក្សកាន់អំណាចមួយនេះ។ ចំពោះករណីលេចធ្លាយសារសំឡេងសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រីនាយកដ្ឋមន្រ្តី ផៃថងថាន ស៊ីណាវ៉ាត្រា ដែលត្រូវតុលាការធម្មនុញ្ញព្យួរតំណែង ហើយត្រូវបានចោទប្រកាន់ថាបានរួមចំណែកដល់ការប៉ះទង្គិចគ្នារវាងយោធាកម្ពុជា និងថៃ ដែលបណ្តាលឲ្យទាហាន និងជនស៊ីវិលស្លាប់ និងរងរបួស ក៏ជាព្យុះសង្ឃរានយោបាយដ៏អាក្រក់សម្រាប់បក្សភឿថៃផងដែរ។

សាលក្រមនេះអាចមានផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់បក្សភឿថៃ ដែលអាចជំរុញឱ្យមានការផ្លាស់ប្តូរតំណែងនាយករដ្ឋមន្ត្រី ការរំលាយសភា ឬវិបត្តិរដ្ឋធម្មនុញ្ញកើតឡើង ក្រោយសាលក្រមត្រូវបានប្រកាសនៅចុងខែនេះ ឬដើមខែក្រោយ។

សំណុំរឿងលោក ថាក់ស៊ីន គេចពីពន្ធនាគារមកសម្រាកនៅមន្ទីរពេទ្យប៉ូលិសនៅជាន់ទី១៤ ក៏ជារឿងក្តៅ រីឯសំណុំរឿងទាក់ទងនឹងកាបូបឌីជីថល ដែលកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ក៏ជារឿងដ៏ក្តៅគគុកសម្រាប់គណបក្សភឿថៃផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមកទល់ពេលនេះទីផ្សារពោតក្រហមមានស្ថានភាពបែបណា ក្រោយការនាំចេញទៅថៃមានការរាំងស្ទះ?

កសិករដាំពោតក្រហមនៅខេត្តបាត់ដំបង កំពុងមមាញឹកជាមូយការប្រមូលផល ខណៈហាងឆេងតម្លៃពោតនៅឆ្នាំនេះ ហាក់មានការធ្លាក់ចុះបន្តិច ក្រោយការនាំចេញទៅទី…

ក្រុមហ៊ុនយក្ស SCG របស់ថៃ គ្រោងកែសម្រួលប្រតិបត្តិការរបស់ខ្លួននៅតំបន់អាស៊ាន បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ពន្ធគយបដិការថ្មី

ក្រុមហ៊ុន Siam Cement Group ហៅកាត់ SCG ដែលជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសថៃ កំពុងត្រៀមចាប់ផ្តើមផលិតកម្មឡើងវិញនូវរោងចក្រគីមីតម្លៃ៥,៤ពាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ