Advertisement
Advertisement
Advertisement
ការនាំចេញ​នាំចូល

កម្ពុជានៅតែខ្លាំងក្នុងការនាំចេញទំនិញទៅជប៉ុនក្នុងត្រីមាសទី១ ឆ្នាំនេះ


នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំ ២០១៩នេះ កម្ពុជានៅតែស្ថិតក្នុងលំដាប់ថ្នាក់នៃការនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសជប៉ុនជាច្រើន ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន។
រូបលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន និងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (https://japan.kantei.go.jp)
ដោយ
Advertisement

អង្គការពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅកាត់ថា JETRO បានបង្ហាញ​របាយការណ៍​ថា ក្នុងរយៈពេល​៣ខែដំបូងដើម​ឆ្នាំ២០១៩​នេះ កម្ពុជា​បានធ្វើការ​នាំចេញទំនិញ​ទៅជប៉ុន​ មានតម្លៃ​ជាទឹកប្រាក់​ជាង ៤៥៣លាន​ដុល្លារ ដោយបាន​កើនឡើង​ជាង ១៥ ភាគរយ​ ខណៈជប៉ុន​នាំចូលមក​កម្ពុជា​វិញក្នុង​ទឹកប្រាក់​ ជាង ១០៤ លានដុល្លារ កើនឡើង​ជាង ១៩ភាគរយ​ធៀបនឹង​ឆ្នាំ​២០១៨កន្លងទៅ។

ទំហំទឹកប្រាក់​នៃការនាំចេញទំនិញ​របស់កម្ពុជា​ទៅទីផ្សារ​ជប៉ុន​ពីខែ​មករា ដល់ ខែមីនា ឆ្នាំ២០១៩​នេះ កម្ពុជាស្ថិត​នៅលេខ​រៀងលំដាប់​ទី៨ នៃប្រទេស​ក្នុងតំបន់​អាស៊ាន​ដែលបាន​នាំចេញ​ទៅជប៉ុន​ ពោលគឺច្រើន​ជាង​ប្រទេស​ឡាវ និង មីយ៉ានម៉ា។

អង្គការពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​បង្ហាញថា ផលិតផល​សំខាន់ៗ ដែលកម្ពុជា​បាននំាចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​មានដូចជា សម្លៀកបំពាក់ និង ស្បែកជើង គ្រឿងបង្គុំ​ម៉ាស៊ីន​អគ្គិសនី។ ដោយឡែក កម្ពុជាមាន​តម្រូវការ​នាំចូល​ទំនិញ​ផ្សេងៗ​ពីជប៉ុនវិញ មានដូចជា ផលិតផល​គ្រឿងម៉ាស៊ីន​សម្រាប់​ដំណើរការ​រោងចក្រ រថយន្ត គ្រឿងអេឡិច​ត្រូនិច គ្រឿងចក្រ​សម្រាប់​បម្រើដល់​វិស័យ​កសិកម្ម និង គ្រឿងបរិក្ខា សម្រាប់​លំនៅដ្ឋាន​ជាដើម។

ប្រទេសក្នុងតំបន់​អាស៊ានដែលបាន​នាំចេញច្រើន​ជាងគេ​ទៅកាន់ទីផ្សារ​ជប៉ុននៅ​ត្រីមាសទី១ ឆ្នាំនេះ បង្ហាញឲ្យ​ឃើញថា ប្រទេសថៃ​បាននាំមុខ​គេ ដែលមាន​ទឹកប្រាក់​ជាង ៦ ពាន់លាន​ដុល្លារ វៀតណាម ជាង ៥ពាន់លាន​ដុល្លារ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី មានទឹក​ប្រាក់ប្រហាក់​ប្រហែល​គ្នា ជិត ៥ពាន់លាន​ដុល្លារ ប្រទេស​ហ្វីលីពីន ជាង ២ពាន់លាន​ដុល្លារ និង សឹង្ហបុរីជាង ២ ពាន់លាន​ដុល្លារ ខណៈការនាំចេញ​របស់​មីយ៉ានម៉ា ទាបជាង កម្ពុជា ដែលមាន​ទឹកប្រាក់​ជាង ៣៤៥ លានដុល្លារ និងឡាវ​មានជាង​ ៣៨ លានដុល្លារ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ផលិត​ដែកថែប​ដ៏​ធំ​បំផុត​របស់​ចិន សិក្សា​ផែនការ​រើ​ឡរំលាយដែក​មក​កាន់​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​ដែក​ថែប​ដ៏ធំបំផុត​មួយ​របស់​ប្រទេស​ចិន គឺក្រុមហ៊ុន Baowu Group កំពុងសិក្សា​ផែនការ​ដើម្បី​រើទីតាំង​ឡ​រំលាយ​រ៉ែដែក ...

កម្ពុជាស្រូបទាញទុនវិនិយោគជាង ៤ពាន់លានដុល្លារក្នុង ៤ខែឆ្នាំនេះ តើកម្ពុជាជាមេដែកឆក់ក្នុងតំបន់អាស៊ានឬ?

ព័ត៌មាន
គ្រាន់តែក្នុងរយៈពេល ៤ខែ ដំបូងដើមឆ្នាំ ២០១៩នេះ កម្ពុជាទទួលបានទុនវិនិយោគប្រមាណ ៤ពាន់លានដុល្លារអាមេរិកជាមួយនឹងគម្រោង​វិនិយោគ ដែលត្រូវ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ