ហ្វីលីពីន-រុស្ស៊ី

ហ្វីលីពីនព្យាយាមទារប្រាក់កក់ពីរុស្ស៊ីមកវិញ បន្ទាប់ពីបានលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រតម្លៃជាង៣២០លានដុល្លារ


ប្រទេសហ្វីលីពីនបានព្យាយាមទារលុយកក់ជិត៥០លានដុល្លារ ពីរុស្ស៊ីមកវិញ បន្ទាប់ពីប្រទេសអាស៊ានមួយនេះ កំពុងដំណើរការនៃការលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រពីរុស្ស៊ីចំនួនជាង១០គ្រឿង ក្នុងតម្លៃជាង៣២០លានដុល្លារអាមេរិក។ មូលហេតុសំខាន់នៃការលុបចោលកិច្ចព្រមព្រៀងនេះ គឺដោយសារព្រឹត្តិការណ៍ពិភពលោកមានការប្រែប្រួល ពិសេសគឺដោយសារតែហ្វីលីពីនបារម្ភពីការរងនូវទណ្ឌកម្មពីសហរដ្ឋអាមេរិកតែម្ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ហ្វីលីពីនព្យាយាមទារប្រាក់កក់ពីរុស្ស៊ីមកវិញ បន្ទាប់ពីបានលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ
ដោយ

អ្នកនាំពាក្យក្រសួងការពារជាតិ​ហ្វីលីពីន​លោក អាសេនីអូ អេនឌូឡុង (Arsenio Andolong)​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែល​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ជាតិ​របស់​ហ្វីលីពីន​ថា ​រដ្ឋាភិបាលហ្វីលីពីន​​​កំពុង​អនុវត្ត​ជាផ្លូវការនូវការលុបចោល​​កិច្ចសន្យា​ជាមួយក្រុម​ហ៊ុន​ សូធិកណូ អិចស៍ផត (SovtechNoexport) របស់រុស្ស៊ី ​សម្រាប់ការ​ទិញ​ឧទ្ធម្ភាគចក្រ M-17 ចំនួន ១៦​ គ្រឿង​។

លោក Andolong បាននិយាយថា ហ្វីលីពីន​ក៏​កំពុងរៀប​ចំ​ផ្តើម​កិច្ច​សន្ទនាការ​ទូត​ជាមួយ​​រុស្ស៊ី​ទាក់ទងនឹង​បញ្ហាមួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​​ការលុបចោលគម្រោង​នេះ​ផង​ដែរ ​​ដោយ​បាន​បន្ថែមថា​ការប្រែ​ប្រួល​ស្ថាន​​​ការ​វិវត្ត​នយោបាយ​​សកល​​សំខាន់ៗ​មួយ​ចំនួន​ គឺ​ជា​មូល​ហេតុ​ដែល​​​បណ្តាលឱ្យ​មានការលុបចោល​​គម្រោង​​​ទិញ​ឧទ្ធម្ភាគ​ចក្រ​របស់​​​រដ្ឋាភិបាល​​​ហ្វីលីពីនកាលពី​អាណត្តិ​​មុន​នេះ​។​​

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក ដែលហ្វីន​ ឡូរ៉េន​ហ្សាណា (Delfin Lorenzana)​ បានប្រាប់ទីភ្នាក់ងារ​ព័ត៌មាន The Associated Press ថា រដ្ឋាភិបាល​កំពុងលុបចោលកិច្ចព្រមព្រៀងក្នុង​ទឹក​ប្រាក់​ចំនួនជាង​ ៣២២ លានដុល្លារ​ ដោយសារតែ​ព្រួយបារម្ភ​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក។ ​ហើយ​ការសម្រេចចិត្តនេះ ត្រូវបានអនុម័តយល់​ព្រម​​ដោយ​​អតីត​ប្រធានាធិបតីហ្វីលីពីន​លោក​​ Rodrigo Duterte ​ដែលរដ្ឋបាលរបស់​លោក​​ធ្លាប់បាន​​ចុះហត្ថលេខាលើកិច្ចសន្យា​​ដើម្បី​ទិញ​​ឧទ្ធម្ភាគចក្រ​ទាំង​នេះ​​​កាល​ពី​ខែវិច្ឆិកា ឆ្នាំ​២០២១​​។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានបញ្ជាក់ទៀតថា បច្ចុប្បន្នរដ្ឋាភិបាល​កំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណា​ទាមទារប្រាក់កក់ប្រហែលជិត​៥០លានដុល្លារ ពីរុស្ស៊ីមកវិញ ដែលប្រាក់កកនេះ ធ្លាប់បាន​ផ្ដល់ជូន​ទៅឲ្យរុស្ស៊ីកាលពីខែមករាកន្លងទៅនេះ។​

គួរបញ្ជាក់ថា អ្នក​ដែល​ទិញសព្វា​វុធពី​​រុស្ស៊ី​អាច​នឹង​ត្រូវ​រង​ទណ្ឌកម្ម​​​ក្រោម​ច្បាប់​​របស់អាមេរិកស្ដីពី​ការ​​ប្រឆាំង​​​នឹង​សត្រូវ​​របស់​​អាមេរិក​ តាម​រយៈ​ច្បាប់​ទណ្ឌកម្ម ដោយច្បាប់នេះ ត្រូវបាន​​អនុម័ត​​ក្នុងឆ្នាំ២០១៧ ​ក្នុង​ចេត​នា​​​បំបាក់​ទឹកចិត្ត​រដ្ឋាភិបាល ឬ​អង្គភាពណា​ដែល​​ទទួលបាន​អាវុធ​​ក៏ដូចជា​ឧបករណ៍យោធានានា ពីគូសត្រូវរបស់អាមេរិក​មាន​ដូចជាអ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៊ីជា​ដើម​។​

ឧទ្ធម្ភាគចក្រដឹកជញ្ជូន​ប្រភេទ Mi-17 ដែលបានបញ្ជាទិញពីរុស្ស៊ីទាំងនេះ ​គឺជាធាតុផ្សំដ៏សំខាន់​នៃយោធាហ្វីលីពីន ដោយ​សារ​ហ្វីលីពីន​គឺ​ជា​​ប្រទេសប្រជុំកោះ ដែលមានកោះជាង 7,000 ហើយត្រូវបានហ៊ុមព័ទ្ធដោយគ្រោះមហន្តរាយធម្មជាតិ និងការបះបោរ ដែលកំពុងបន្តកើត​មាន​។​ ឧទ្ធម្ភាគចក្រដឹកជញ្ជូន​ដែលមានស្រាប់​​តែងតែ​ចូលរួមក្នុងប្រតិបត្តិការជួយ​សង្គ្រោះ ឬដឹកជញ្ជូនកងទ័ព និងឧបករណ៍ផ្សេងៗ​ផង​ដែរ​ ហើយវាជាមធ្យោបាយ​ដ៏សំខាន់​សម្រាប់​ហ្វីលីពីន​៕




អត្ថបទបន្ទាប់


តើទណ្ឌកម្មដែលចិនទម្លាក់លើតៃវ៉ាន់ក្រោយដំណើរទស្សនកិច្ចលោកស្រី Nancy Pelosi ប៉ះពាល់ដល់សេដ្ឋកិច្ចតៃវ៉ាន់កម្រិតណាដែរ?

នៅអំឡុងមុន និងក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិក ទៅកាន់កោះតៃវ៉ាន់ គេសង្កេតឃើញថា រដ្ឋអំណាចចិនបានទម្លាក់ទ…

ក្រសួងឧស្សាហកម្មចេញលិខិតអនុញ្ញាតបង្កើតតំបន់សេដ្ឋកិច្ចចំនួន ២៣កន្លែង នៅ៥ឆ្នាំចុងក្រោយនេះ

មន្រី្តជាន់ខ្ពស់ក្រសួងឧស្សាហកម្ម អះអាងថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រសួងឧស្សាហកម្មបានផ្តល់លិខិតអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣តំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ