វិស័យអាកាសចរណ៍​វៀតណាម

គម្រោងអាកាសយានដ្ឋានខ្នាត​យក្សវៀតណាម កំពុងជួបនឹងកង្វល់ខ្វះខាតទឹកប្រាក់វិនិយោគ


រដ្ឋសភាជាតិវៀតណាម បានបង្ហាញពីកង្វល់ចំពោះបញ្ហាប្រភពថវិការបស់ សាជីវកម្មអាកាសយានដ្ឋានវៀតណាម ថាតើ បានលុយមកពីណា សម្រាប់អភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋាន ឡុង ថាញ់ ដ៏ធំសម្បើមមួយនេះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
គម្រោងអាកាសយានដ្ឋានយក្សវៀតណាម កំពុងជួបនឹងកង្វល់ខ្វះខាតទឹកប្រាក់វិនិយោគ (រូបភាព៖ Vietnam Insider)
ដោយ

លោក ង្វៀន ឡាំ ថាញ់ ប្រតិភូមក​ពីខេត្ត ឡាង សុន បានថ្លែង​នៅក្នុងកិច្ចប្រជុំមួយ​របស់ រដ្ឋសភាជាតិ​វៀតណាមថា ប្រាក់ចំណូលរបស់ សាជីវកម្មអាកាសយានដ្ឋាន​វៀតណាម ហៅកាត់ថា ACV ​គឺបានមកពី ប្រតិបត្តិការ​របស់ អាកាសយានដ្ឋាន​ចំនួន ២១ ក៏ប៉ុន្តែមានតែ ៨ប៉ុណ្ណោះ ដែលអាចរក​ប្រាក់ចំណេញ​បាន។

ដូច្នេះ សម្រាប់ដំណាក់កាលដំបូង នៃគម្រោងអាកាសយានដ្ឋាន ឡុង ថាញ់ នេះគឺ សាជីវកម្ម ACV អាចប្រមូលបានប្រមាណ ៤,៧ពាន់លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ នៅសល់ប្រមាណ​ ១១ពាន់​លានដុល្លារ​អាមេរិកទៀត មិនទាន់ដឹងច្បាស់ថា រកបានមកពីណា។

លោក ហួង វណ្ណ ជួង ប្រតិភូមកពី​ទីក្រុងហាណូយ បានបង្ហាញក្តីបារម្ភ​ដូចគ្នាថា សាជីវកម្ម ACV​ ត្រូវការខ្ចីលុយ​បន្ថែម​ប្រមាណ ២,៦ ពាន់លាន​ដុល្លារអាមេរិក សម្រាប់ដំណាក់កាលទី ១ ដែលវាពិបាកណាស់ ដើម្បីទទួល​បានកម្ចីនេះ។

លោក ង្វៀន​ វណ្ណ ធី រដ្ឋមន្រ្តីក្រសួង​ដឹកជញ្ជូនវៀតណាម បានអះអាងថា សាជីវកម្ម​ ACV​ អាចនឹង​ប្រមូលប្រាក់ បានប្រមាណ ១,៤ពាន់​លានដុល្លារអាមេរិក ដែលស្មើនឹង ៣៧ភាគរយនៃ តម្លៃដំណាក់កាល​ដំបូង ហើយនៅមាន ធនាគារជាតិ និងអន្តរជាតិ ចំនួន ១២ទៀត អះអាងថា នឹងចូលរួមប្រមាណ ៥ពាន់លានដុល្លារ​អាមេរិក នៅក្នុងគម្រោង​មួយនេះផងដែរ។

នៅពេលដែលបញ្ចប់ដំណាក់​កាល​ដំបូង អាកាសយានដ្ឋាន ឡុង ថាញ់ នឹងអាចទទួល​អ្នកដំណើរ​បាន ២៥លាននាក់ ហើយនៅពេលបញ្ចប់​ក្នុងឆ្នាំ ២០៣០ នឹងអាចទទួល​បានដល់ទៅ ៨៥លាននាក់។

គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានមួយនេះ ត្រូវបានរដ្ឋសភាជាតិ​វៀតណាម អនុម័តតាំងពី ៤ឆ្នាំមុន​ ដែលគ្រោងនឹងចាប់​ផ្តើមនៅឆ្នាំ ២០២០ខាងមុខ ហើយបញ្ហាទឹកប្រាក់​វិនិយោគ នៅតែជាសំណួរ ដែលគេចោទសួរថា អាចទៅរួចដែរឬទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ កម្ពុជាមានការងារជាង ៨លាន តែភាគច្រើនជាការងារបែបប្រពៃណី

ព័ត៌មាន
បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាមានការងារចំនួនជាង ៨លានការងារ ហើយ៨០% នៃពលរដ្ឋពេញវ័យ លើសពីវ័យ១៥ឆ្នាំឡើងទៅ កំពុងធ្វើការងារទាំងនេះ ពោលគឺមា…

ការចរចាពាណិជ្ជកម្ម តាមប្រព័ន្ធទូរស័ព្ទរវាងអាមេរិក-ចិន ហាក់មានការវិវឌ្ឍទៅមុខ

ព័ត៌មាន
ការចរចាអំពីបញ្ហាជម្លោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធទូរស័ព្ទរវាង ប្រធានកិច្ចចរចាពាណិជ្ជកម្មនៃប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវបានសារព័ត៌មានដ៏ល្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ