មេកំពង់ផែស្វយ័តភ្នំពេញ

មេកំពង់ផែស្វយ័តភ្នំពេញបញ្ជាក់ពីហេតុផល ដែលកំពង់ផែសម្រេចបានកំណើនប្រាក់ចំណូល៣០លានដុល្លារនៅ៩ខែឆ្នាំ២០២២


បើទោះជាពិភពលោកបន្តស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន ប៉ុន្ដែសកម្មភាពដឹកជញ្ជូនទំនិញតាមកំពង់ផែស្វយ័តភ្នំពេញ នៅតែមានដំណើរការល្អប្រសើរជាធម្មតា។ ជាក់ស្ដែង នៅរយៈពេល ៩ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៣០លានដុល្លារអាមេរិក មានការកើនឡើង២១% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដោយពុំទាន់ធ្វើសវនកម្ម ។
មេកំពង់ផែស្វយ័តភ្នំពេញបញ្ជាក់ពីហេតុផល ដែលកំពង់ផែសម្រេចបានកំណើនប្រាក់ចំណូល៣០លានដុល្លារនៅ៩ខែឆ្នាំ២០២២

ថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញអះអាងថា នៅចរាចរណ៍ទំននិញចេញចូលកំពង់ផែនៅរយៈពេល ៩ខែមកនេះ មានភាពវិជ្ជមាន ប៉ុន្ដែ វាហាក់ននៅមានកម្រិតនៅឡើយបើធៀបនឹងឆ្នាំមុន ដោយសារតែការថមថយចុះនៃការបញ្ជាទិញទំនិញក្នុងវិស័យកាត់ដេរពីកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា នៅរយៈពេល ៩ខែ ឆ្នាំ២០២២ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនេះមានជិត ៣៣ម៉ឺនកុងតឺន័រ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។

លោក ហ៊ឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានកត់សម្គាល់ឃើញថា ចរាចរណ៍នាវាដឹកទំនិញចេញ-ចូល កំពងផែស្វយ័តភ្នំពេញ នៅតែដំណើរការជាធម្មតា និងរក្សាបាននូវកំណើនវិជ្ជមាន ប៉ុន្ដែបើប្រៀបនឹងរយៈពេល ដូចគ្នានៅឆ្នាំ២០២១ កំណើននេះ ហាក់នៅមានកម្រិតនៅឡើយ។ នៅមានកម្រិត ក៏ដោយសារតែ បច្ចុប្បន្ន ការបញ្ជាទិញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ហាក់មានការថយចុះបន្តិចធៀបនឹងឆ្នាំ២០២១។

ដ្បិតសកម្មភាពនាវាដឹកទំនិញចេញ-ចូលដំណើរការធម្មតា ក៏ពិតមែន តែបញ្ហាសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន នៅតែជះឥទ្ធិពលមួយចំនួនដល់វិស័យដឹកជញ្ជូននៅកម្ពុជា ពិសេសការកាត់បន្ថយការបញ្ជាទិញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ពីសហគមន៍អឺរ៉ុបតែម្ដង។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី លោក ហ៊ឺ ប៉ាវី នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយម និងមានក្ដីរំពឹងថា សកម្មភាពដឹកជញ្ជូនទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ នៅតែរក្សាបានកំណើនវិជ្ជមាន ទាំងនៅឆ្នាំ២០២២ និងនៅឆ្នាំ២០២៣។

សូមបញ្ជាក់ថា ជាមធ្យម ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញ មានកំណើនក្នុងរង្វង់ ២០% ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែ ប្រសិនបើ ស្ថានភាពពិភពលោកនៅមិនទាន់មានស្ថិរភាពទេនោះ កំណើនរបស់កំពង់ផែស្វយ័តភ្នំពេញ អាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ ១៥% ប៉ុណ្ណោះ នៅឆ្នាំ២០២២នេះ។ នេះជាការបញ្ជាក់របស់លោក ហ៊ឺ ប៉ាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ៕




អត្ថបទបន្ទាប់


ប្រធានWTOជំរុញឱ្យធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់សកល ជាជាងការបែងចែកប្លុកពាណិជ្ជកម្ម ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចសកល

ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការមិនទាន់ផុតរលត់ទៅនៃជំងឺកូវីដ១៩ បា…

លោកពូទីនចង់ឱ្យប្រទេសតួកគីធ្វើជាឈ្មួញកណ្តាលចែកចាយឧស្ម័នទៅកាន់តំបន់អឺរ៉ុប

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានស្នើផ្តល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិថ្មីៗសម្រាប់ប្រទេសតួកគី ដើម្បីប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលកណ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ