នាពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គនៅព្រឹកថ្ងៃទី៧ មិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឯកភាពកំណត់យកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ដែលទើបបញ្ចប់ការសាងសង់ទាំងស្រុងកាលពីពេលថ្មីៗ។ រាជរដ្ឋាភិបាលជឿជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនទំនិញ ក៏ដូចជាជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ក្រៅពីផ្លូវក្រវាត់ក្រុងទី៣ កម្ពុជាក៏គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ២ និងលេខ២២ ដែលកំពុងសម្រុកលើការងារបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ បំពាក់ស្លាកសញ្ញាចរាចរណ៍ និងគូសគំនូសទ្រូងផ្លូវ និងបែងចែកចំណែកផ្លូវមួយបន្ថែមទៀតផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រសួងសាធារណការកំពុងរកពេលវេលាសមស្របណាមួយ ឲ្យត្រូវនឹងពេលដែលសម្តេចតេជោ ហ៊ុន សែន អាចចូលរួមបាន ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិទាំងពីរនេះ។
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនយល់ឃើញថា ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែង៥៣គីឡូម៉ែត្រមិនត្រឹមតែជួយសម្រួលដល់ការធ្វើការដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។
គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលមានតម្លៃវិនិយោគប្រមាណ៣រយលានដុល្លារអាមេរិក និងគ្រោងចំណាយពេលសាងសង់ចំនួន៤២ខែ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ ការស្ថាបនាផ្លូវនេះការចំណាយលើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មានទំហំធំជាងការចំណាយលើការស្ថាបនាទៅទៀត៕