គោលដៅកសិកម្មវៀតណាម

វៀតណាមដាក់គោលដៅនាំចេញបន្លែផ្លែឈើឲ្យបានដល់១០ពាន់លានដុល្លារនៅ១០ឆ្នាំទៀត


វិស័យកសិកម្មរបស់វៀតណាម អាចនិយាយបានថាមានការរីកលូតលាស់ខ្លាំងមួយដែរនៅក្នុងតំបន់ ខណៈដែលការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាមទៅកាន់ទីផ្សារក្រៅប្រទេសនៅប៉ុន្មានឆ្នាំកន្លងមកនេះ មានការកើនឡើងជាលំដាប់។ យ៉ាងណាមិញ នៅឆ្នាំ២០៣០ខាងមុខនេះជិតខាងកម្ពុជាយើងមួយនេះមានមហិច្ឆតានឹងនាំចេញផលិតផលបន្លែផ្លែឈើទៅលក់នៅក្រៅប្រទេសឲ្យបានដល់ទៅ ៨ទៅ ១០ពាន់លានដុល្លារអាមេរិក ហើយរំពឹងថាប្រាក់ចំណូលនឹងកើនឡើងដល់៣០%។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មានវៀតណាម VNA។
ការនាំចេញផ្លែ​ស្រកានាគរបស់វៀតណាម រូបភាព៖ VNA
ដោយ

ស្ថិត​ក្រោម​គម្រោង​អភិវឌ្ឍន៍​វិស័យ​កែ​ច្នៃ​បន្លែ និង​ផ្លែ​ឈើ​សម្រាប់​ឆ្នាំ​២០២១-២០៣០ ដែល​ទើបត្រូវ​បាន​អនុម័ត​ដោយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ថ្មី​ៗ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​មហិច្ឆតា​ដ៏​ធំ​របស់​វៀតណាម​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​នៅ​ក្នុង​វិស័យ​ផលិត​កែ​ច្នៃ​បន្លែ​ផ្លែ​ឈើ​នៅ​ក្នុង​ប្រទេស​កាន់តែ​ច្រើន​ថែម​ទៀត ក៏​ដូច​ជា​ការ​កសាង​នូវ​សហគ្រាស​ទំនើប​ជា​ច្រើន​ដែល​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់​។


តើ​ដើម្បី​សម្រេច​បាន​នូវ​មហិច្ឆតា​នេះ វៀតណាម​នឹង​ត្រូវធ្វើ​អ្វីខ្លះ?

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ វៀតណាម​នឹង​វិនិយោគ​បន្ថែម​ទៀត ដើម្បី​អ​ភ​វិ​ឌ្ឍ​សមត្ថភាព​កែ​ច្នៃ​, ផ្ដល់​អាទិភាព​ទៅ​កាន់ការ​កែ​ច្នៃ​បន្លែ​ផ្លែ​ឈើ​សំខាន់​ៗ ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​,​ការ​បង្កើត​ឲ្យ​មាន​តំបន់​វត្ថុធាតុដើម និង​ការ​អភិវឌ្ឍ​ទីផ្សារ​សម្រាប់​ផលិតផល​ផង​ដែរ​។ លើស​ពី​នេះ​ទៀត វៀតណាម​ក៏​ត្រូវ​ចាំបាច់​សាងសង់​ឲ្យ​មាន​កន្លែង​កៃ​ច្នៃ​វេច​ខ្ចប់ និង​ឃ្លាំង​ស្ដុក និង​មាន​បំពាក់​នូវ​ឧបករណ៍​សម​ស្រប​ដើម្បី​កាត់​បន្ថយ​ការ​ខូចខាត​។

ជាមួយ​គ្នា​នេះ ការ​ទាក់ទាញ​ការ​វិនិយោគ​ក៏​សំខាន់​ណាស់​ដែរ ក្នុង​ការ​ធានា​ឲ្យ​បាន​ថា​គ្រប់​ផ្នែក​នៃ​ផលិតកម្ម​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​រួចរាល់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាផ្អាកនាំចេញវ៉ាក់សាំង AstraZeneca ក្រោយតម្រូវការក្នុងស្រុកកើនឡើងខ្លាំង

ព័ត៌មាន
ឥណ្ឌាកាលពីថ្ងៃព្រហស្បត្តិ៍ទី ២៥មីនាម្សិលមិញនេះ បានប្រកាសផ្អាកការនាំចេញវ៉ាក់សាំងកូវីដ១៩ AstraZeneca ដែលខ្លួនផលិតនៅក្នុងស្រុកជាបណ្តោះអាសន្ន…

ក្រុមហ៊ុន​បច្ចេកវិទ្យាគ្រាក់ៗ​ ៤របស់ចិន ខាតអស់​ ៦០ពាន់លានដុល្លារ​ក្នុង​ពេលតែបីថ្ងៃ

ព័ត៌មាន
ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សៗ​របស់​ចិនដែល​ចុះបញ្ជីនៅលើ​ផ្សារហ៊ុន​ច្រើន​កន្លែង ចំនួន ៤ រួមមាន Alibaba, Baidu, JD.com និង Netlease ​បូក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ