ចូលឆ្នាំខ្មែរ

ឆ្នាំច មនុស្សសម្រុកទៅលេងបុណ្យភូមិភ្លូក​ទឹក​ភ្លូក​ដី!


ពលរដ្ឋជាច្រើន ជាពិសេស យុវជនតែម្តង បាននាំគ្នាសម្រុកទៅលេងបុណ្យភូមិភ្លូកទឹកភ្លូកដី។ បុណ្យភូមិឆ្នាំនេះ បានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី៦-៧-៨ ខែមេសា ដែលស្ថិតនៅវត្តគោកអម្ពិល ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិតផ្លូវសម្តេច ហ៊ុន សែន ហៅ ផ្លូវ៦០ម៉ែត្រ។
នេះជាទិដ្ឋភាពបុណ្យភូមិនៅវត្តគោកអម្ពិល ភូមិព្រែកថ្លឹង រាជធានីភ្នំពេញ (រូបថត៖ រ៉ឹម ភារី)
ដោយ

នេះគឺជាឆ្នាំទី៥ហើយ ដែលក្រុមយុវជន«ភ្លើងគប់» បានរៀបចំកម្មវិធីបុណ្យភូមិ។ ជាទម្លាប់បុណ្យភូមិ តែងតែធ្វើឡើងនៅមុនបុណ្យឆ្នាំខ្មែរបន្តិច ដោយជ្រើសរើសទីតាំងនៅជាយក្រុង ឬខេត្តកណ្តាល។ ពិធីបុណ្យដែលមានមនុស្សរាប់សែនរាប់លាននាក់មកលេងកម្សាន្ដនេះ បានធ្វើឲ្យកម្មវិធីបុណ្យនេះ កាន់តែល្បីល្បាញស្ទើរគ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានាផងដែរ។ 

នៅឆ្នាំនេះ បុណ្យភូមិ បាននាំមកជាមួយនូវទស្សនីយភាពជាច្រើន រួមមាន៖ ល្បែងប្រជាប្រិយ ការរាំ ចង្វាក់ខ្មែរ ដូចជា រាំវង់ ឡាំលាវ សារ៉ាវ៉ាន់ និងចង្វាក់តាលុងជាដើម។ លើសពីនេះ ក៏មានកម្មវិធីសប្បាយៗជាច្រើន ដោយក្នុងនោះ ក៏មានការតាំងពិព័រណ៍ផលិតផលរបស់ក្រុមហ៊ុននានាផងដែរ៕     

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 

None



អត្ថបទបន្ទាប់


បុរស​ម្នាក់​បើក​កសិកដ្ឋាន​ចិញ្ចឹម​កណ្ដុរ នៅ​ខណ្ឌ​មានជ័យ ភ្នំពេញ

ពលរដ្ឋ​ជា​ទូទៅ តែងតែ​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​កម្ចាត់​សត្វ​កណ្ដុរ ព្រោះ​កណ្ដុរ​ត្រូវ​គេ​គិត​ថា​ជា​សត្វ​ចង្រៃ ខណៈ​លោក ស្រេង សុវណ្ណារិ…

ទិន្នផលអំបិលខេត្តកំពត-កែប ឆ្នាំនេះ រងការ​ធ្លាក់ចុះខ្លាំង!

ការផលិតអំបិលនៅខេត្តកំពត-កែប នៅឆ្នាំនេះ បាននិងកំពុងមានធ្លាក់ចុះនូវចំនួនទិន្នផលយ៉ាងខ្លាំង ដោយសារតែមានភ្លៀងកក់ខែជាច្រើនមេ បន្តធ្លាក់ចុះជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ