តម្លៃជ្រូក

ជ្រូក​ឡើងថ្លៃ ធ្វើ​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​វៀតណាម កំពុង​មាន​ប្រាក់​ចំណេញ​កាក់កប​ខ្លាំង


មានកសិដ្ឋានចិញ្ចឹមជ្រូកនៅវៀតណាម ជាច្រើន សុទ្ធតែអះអាងថា ពួកគេកំពុងរកស៊ីកាក់កប ដោយមានការចំណេញប្រាក់ច្រើនជាងការរំពឹងទុក ស្របពេលដែល តម្លៃសាច់ជ្រូកលើទីផ្សារហក់កើនឡើងខ្ពស់ជាបន្ដបន្ទាប់។ សាច់ជ្រូកកើនឡើងខ្ពស់ ក៏ព្រោះតែ កន្លងមក វៀតណាមបានជួបនឹងវិបត្តិខ្វះខាតសាច់ជ្រូក ព្រោះតែការរាតត្បាតនៃជំងឺប៉េស្ដជ្រូកអាហ្វ្រិក ដែលបានសម្លាប់សត្វជ្រូកនៅវៀតណាមរាប់លានក្បាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
ជ្រូកឡើងថ្លៃ ធ្វើឲ្យកសិដ្ឋានចិញ្ចឹមជ្រូកវៀតណាម កំពុងមានប្រាក់ចំណេញកាក់កបខ្លាំង(រូបភាព Thanh nien news)
ដោយ

ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​នៅ​វៀតណាម​បាន​ធ្លាក់​ចុះ ហើយ​តម្លៃ​ក៏​កើនឡើង​ខ្លាំង និង​អូស​បន្លាយពេល​យូរ​ថែម​ទៀត​ផង ក្រោយ​ពី​ប្រទេស​នេះ រង​ការ​ផ្ទុះ​រីក​រាលដាល​នៃ ជម្ងឺប៉េស្ត​ជ្រូក បាន​សម្លាប់​ជ្រូក​ជា​ច្រើន​លាន​ក្បាល​។

ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ ២០២០ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក Dabaco Group បាន​បង្ហាញ​ពី​របាយការណ៍​ប្រាក់​ចំណេញ​ក្រោយ​បង់ពន្ធ​រួច ដោយ​សម្រេច​បាន​ជិត ២៥​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៣០% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ ២០១៩​។

តម្លៃ​សាច់​ជ្រូក បាន​បន្ត​កើនឡើង តាំងពី​ចុងឆ្នាំ ២០១៩​មក​ម្ល៉េះ និង​ឡើង​ដល់ ៤​ដុល្លារ ៤០​សេន ក្នុង​មួយ​គីឡូក្រាម កាលពី​ខែឧសភា​កន្លង​ទៅ បើ​ទោះបីជា​មាន វិធានការ​ពី​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​ទប់ស្កាត់​ការ​ឡើងថ្លៃ​នេះ​ក៏​ដោយ​។

រដ្ឋាភិបាល​វៀតណាម បាន​ជំរុញ​ការ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក និង​បាន​នាំ​ចូល​សាច់​ជ្រូក​ពី​ក្រៅប្រទេស ជា​ច្រើន​ម៉ឺន​តោន មក​ពី អា​មេ​រិ​ក កា​ណា​ដា និង​អា​ល្លឺ​ម៉​ង់​ជាដើម ព្រមទាំង​អនុញាត ឲ្យ​មានការ​នាំ​ចូល ជ្រូក​រស់ ជា​លើក​ដំបូង​ថែម​ទៀត​ផង​។

គួរ​ជម្រាប​ថា បើ​តាម​ស្ថានការណ៍​បច្ចុប្បន្ន តម្លៃ​សាច់​ជ្រូក នឹង​មិន​ធ្លាក់​ចុះ​មក​វិញ​នោះ​ទេ រហូត​ដល់​ចុងឆ្នាំ ២០២០​នេះ ហើយ​តម្លៃ​សាច់​ជ្រូក​ទូ​ទាំង​សកលលោក នឹង​បន្ត​នៅ​ថ្លៃ ដូច​ក្នុង​ប្រទេស​វៀតណាម​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CDC អនុម័តគម្រោងរោងចក្រស្រាបៀរថ្មីមួយទៀតហើយ តម្លៃ ៨៧ លានដុល្លារ

ព័ត៌មាន
នៅថ្ងៃទី ១០ ខែមិថុនា ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានផ្សព្វផ្សាយអំពីការអនុម័តគម្រោងរោងចក្រផលិតស្រាបៀរ…

ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចថៃឆ្នាំ២០២០នេះ នឹងធ្លាក់ចុះ ៥%

ព័ត៌មាន
ការព្យាករថ្មីចុងក្រោយមួយ របស់ធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសថៃ អាចនឹងធ្លាក់ចុះ ៥% នៅក្នុងឆ្នាំ ២០២០នេះ ទាបជាងការព្យាករកាលពីដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ