អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រោងបង្កើតមជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយស្បៀងអាហារតាមបណ្តាខេត្ត ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម


ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប គ្រោងបង្កើតមជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយស្បៀងអាហារតាម​បណ្តា​ខេត្ត ដោយផ្អែកលើស្តង់ដាអន្តរជាតិ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពខ្សែសង្វាក់តម្លៃកសិកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ព្រមទាំងឧស្សាហកម្មកសិចំណីអាហាររបស់កម្ពុជា។
អត្ថបទពាណិជ្ជកម្ម
ដោយ

គម្រោងនេះនឹងផ្តោតលើការសិក្សា និងវាយតម្លៃលទ្ធភាពបង្កើតមជ្ឈមណ្ឌលស្បៀងអាហារនៅតាមបណ្តាខេត្ត ដើម្បីដើរតួនាទីជាស្ពានតភ្ជាប់រវាងអ្នកផលិត និងទីផ្សារ តាមរយៈការផ្តល់សេវាប្រមូលទិញ ការរក្សាទុក ការគ្រប់គ្រងស្តុក និងប្រព័ន្ធភស្តុភារកម្មឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាកសិករ។ គម្រោងនេះត្រូវបានលើកឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការគាំទ្រ និងសម្របសម្រួលការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងបង្កើតផ្សារបោះដុំ នៅរាជធានីភ្នំពេញរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ថា គម្រោងបង្កើតមជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយស្បៀងអាហារតាមបណ្តាខេត្តនៅកម្ពុជាធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់តម្លៃកសិកម្ម ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងឧស្សាហកម្មកសិ-ចំណីអាហាររបស់កម្ពុជាឱ្យកាន់តែមានភាពរឹងមាំ។ លើសពីនេះ វាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើទំនើបកម្មប្រព័ន្ធចែកចាយទំនិញរបស់កម្ពុជា និងការពង្រឹងការតភ្ជាប់រវាង អ្នកផលិតក្នុងស្រុកជាមួយទីផ្សារក្នុងស្រុកដោយផ្ទាល់ផងដែរ។ អ្នកជំនួញដ៏ល្បីល្បាញរូបនេះបានបន្តថា គម្រោងនេះនឹងដើរតួនាទីជាស្ពានតភ្ជាប់រវាងអ្នកផលិត និងទីផ្សារដោយនាំយកសេវាប្រមូលផល ការរក្សាទុកស្តុក និងប្រព័ន្ធភស្តុភារកម្មឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាកសិករ ដែលជាដាំដុះផ្ទាល់។ អ្នកឧកញ៉ា សៀ ឬទ្ធី ជឿជាក់ថា គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយនៅទីតាំងតែមួយចាប់ពីការប្រមូលផ្តុំ ការតម្រៀប និងចាត់ថ្នាក់ស្ដង់ដា ការវេចខ្ចប់ ការស្តុកទុករហូតដល់ការដឹកជញ្ជូន ដែលធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់កសិផលទាំងមូលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយដឹកចេញពីកសិដ្ឋានទៅកាន់តុអាហារផ្ទាល់។

ជាមួយគ្នានេះឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធចែកចាយ និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនឹងធ្វើឱ្យកម្ពុជាឈានទៅរកស្តង់ដាអន្តរជាតិ និងរួមចំណែកក្នុងការបង្កើន និងពង្រីកប្រភេទផលិតផល សេវាកម្ម និងបណ្តាញចែកចាយថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងរង្វង់ប្រជាជន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីខាងក្រៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ មន្រ្តីជាន់ខ្ពស់រូបនេះបានលើកឡើងថា ក្រសួងពាណិជ្ជកម្មកំពុងកែច្នៃទីតាំងដីសក្តានុពលរបស់មន្ទីរពាណិជ្ជកម្មតាមបណ្តាខេត្តឱ្យក្លាយជាផ្សារបោះដុំ ឬកន្លែងប្រមូលផ្ដុំ ដោយផ្តោតលើបន្លែ ផ្លែឈើ និងកសិផលក្នុងស្រុក ខណៈហេដ្ឋារចនាសម្ព័ន្ធផ្សារបោះដុំ និងកន្លែងប្រមូលផ្តុំត្រូវផ្សារភ្ជាប់គ្នាជាប្រព័ន្ធជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច។ ទន្ទឹមនេះឯកឧត្តម ស៊ាង ថៃ មានជំនឿយ៉ាងមុតមាំថា គម្រោងនេះនឹងក្លាយជាចំណុចចាប់ផ្តើម នៃភាពជោគជ័យក្នុងការប្រែក្លាយគម្រោងផ្សារបោះដុំនៅរាជធានីភ្នំពេញឱ្យលេចចេញជារូបរាងពិតប្រាកដ ដើម្បីជាឧត្តមប្រយោជន៍ដល់កសិករ ធុរជន និងសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល។

អ្នកឧកញ៉ា សៀ ឬទ្ធី បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមគម្រោងនេះមិនមានគោលបំណងជំនួសទីផ្សារ ពាណិជ្ជករ ឬ សហគមន៍កសិកម្ម ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជានោះទេ។ ផ្ទុយទៅវិញគម្រោងនេះនឹងជួយបំពេញបន្ថែម និងពង្រឹងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្ម ដែលមានស្រាប់ឱ្យកាន់តែរឹងមាំតាមរយៈការលើកកម្ពស់ប្រសិទ្ធភាពភស្តុភារកម្ម និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរួមគ្នា។ តាមរយៈយន្តការនេះ កសិករ អាជីវករខ្នាតតូច និងពាណិជ្ជករទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ពិតប្រាកដពីប្រព័ន្ធផ្គត់ផ្គង់ ដែលមានភាពរឹងមាំ ប្រសិទ្ធភាពខ្ពស់ និងការតភ្ជាប់សមាហរណកម្មកាន់តែប្រសើរឡើង៕




អត្ថបទបន្ទាប់


VET Charging Station បើកឱកាសសហការអាជីវកម្មបន្ថែម ដើម្បីពង្រីកសេវាកម្មឆ្លើយតបនឹងកំណើនតម្រូវការរថយន្តអគ្គិសនី

ក្នុងបរិបទដែលវិស័យយានយន្តអគ្គិសនី (EV) នៅកម្ពុជាកំពុងមានការរីកចម្រើនជាបន្តបន្ទាប់ តម្រូវការលើហេដ្ឋារចនាសម្ព័ន្ធសាកថ្មដែលមានភាពងាយស្រួល សុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ