អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន២ ចុះកិច្ចព្រមព្រៀងវិនិយោគកន្លះលានដុល្លារ ដើម្បីជំរុញការប្រើប្រាស់ AI ក្នុងវិស័យ SME នៅកម្ពុជា


ក្រុមហ៊ុន AI Nexus Cambodia និងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ NEXJARVIS Global បានចុះកិច្ចព្រមព្រៀងវិនិយោគយុទ្ធសាស្ត្ររួមគ្នា ក្នុងទំហំទឹកប្រាក់ កន្លះលានដុល្លារអាម៉េរិក កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ The Peninsula Phnom Penh ក្នុងគោលដៅពង្រីកសមត្ថភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជំរុញការអនុវត្តបច្ចេកវិទ្យានេះក្នុងវិស័យធុរកិច្ចនៅកម្ពុជា។
អត្ថបទពាណិជ្ជកម្ម
ដោយ
អំពី AI Nexus Cambodia

កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាយុទ្ធសាស្ត្រនេះ មានការអញ្ជើញចូលរួមដោយ ឧកញ៉ា អ៊ុច សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AI Nexus Cambodia រួមជាមួយក្រុមអ្នកវិនិយោគជាន់ខ្ពស់ ឧកញ៉ា គីម ងួន សមាជិកក្រុមប្រឹក្សាភិបាល, ឧកញ៉ា ឡុង នីរ៉ុន និង លោក តាន់ ពុទ្ធារ័ត្ន តំណាង ARTIBINE Trust, លោក Kam Chin Seng ស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យា នៃក្រុមហ៊ុន NEXJARVIS Global រួមទាំងថ្នាក់ដឹកនាំសមាគមធុរកិច្ច និងអគ្គនាយកក្រុមហ៊ុនសរុបប្រមាណ ៥០ រូប។

ឧកញ៉ា អ៊ុច សោភ័ណ បានលើកឡើងថា ដំណាក់កាលនៃការប្រើប្រាស់ AI សម្រាប់តែការសាកល្បង ឬការកម្សាន្តត្រូវបានបញ្ចប់ ហើយពេលនេះគឺជាយុគសម័យនៃការយក AI មកបម្រើការងារអាជីវកម្មជាក់ស្តែង ជួយម្ចាស់អាជីវកម្មក្នុងស្រុកកាត់បន្ថយការខាតបង់ពេលវេលា និងពង្រីកសក្តានុពលប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗក្នុងតំបន់។
ជាមួយគ្នានេះ លោក ឌឿក តារាវុធ នាយកគ្រប់គ្រង AI Nexus Cambodia បានបង្ហាញថា ការប្រើប្រាស់ប្រព័ន្ធ OCR កម្រិតខ្ពស់ និងភ្នាក់ងារសំឡេង AI របស់ AI Nexus នឹងជួយរំដោះសហគ្រាស SME ពីការជាប់គាំងលើការងាររដ្ឋបាល និងគណនេយ្យ ដោយកាត់បន្ថយរយៈពេលបិទបញ្ជីហិរញ្ញវត្ថុប្រចាំខែពី ២០ ថ្ងៃ មកនៅត្រឹម ៥ ថ្ងៃ ព្រមទាំងលើកកម្ពស់បុគ្គលិកការិយាល័យឱ្យក្លាយជាអ្នកបញ្ជាបច្ចេកវិទ្យាដ៏មានសមត្ថភាពខ្ពស់។




អត្ថបទបន្ទាប់


ភាគហ៊ុន Nvidia បន្ដដាំក្បាលចុះ ១០% ខណៈលោក Jensen Huang ប្រឈមនឹងការបណ្ដេញចេញ​ពីតំណែង​នាយកប្រតិបត្តិ

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាម៉េរិក Nvidia បានដាំក្បាលចុះ​យ៉ាងខ្លាំងក្នុងការជួញដូរ​ក្រោយម៉ោងបិទទីផ្សារកាលពីថ្ងៃទី១១ ខែវិច្ឆិកា ខ…

VET Charging Station បើកឱកាសសហការអាជីវកម្មបន្ថែម ដើម្បីពង្រីកសេវាកម្មឆ្លើយតបនឹងកំណើនតម្រូវការរថយន្តអគ្គិសនី

ក្នុងបរិបទដែលវិស័យយានយន្តអគ្គិសនី (EV) នៅកម្ពុជាកំពុងមានការរីកចម្រើនជាបន្តបន្ទាប់ តម្រូវការលើហេដ្ឋារចនាសម្ព័ន្ធសាកថ្មដែលមានភាពងាយស្រួល សុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ