អត្ថបទពាណិជ្ជកម្ម

មិត្តហ្វូនប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី MetHealth ដោយជួយឱ្យប្រជាជនកម្ពុជាអាចទទួលបានសេវាថែទាំសុខភាពដែលមានគុណភាព


ក្រុមហ៊ុនមិត្តហ្វូន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី MetHealth ដែលជាសេវាគាំទ្រផ្នែកសុខភាព តភ្ជាប់ពលរដ្ឋកម្ពុជាទៅកាន់មណ្ឌលវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ បន្ថែមពីលើការជួយអ្នកជំងឺស្វែងរកមន្ទីរពេទ្យ និងកក់កាលវិភាគណាត់ជួប MetHealth ក៏បានជួយដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងព័ត៌មាន នីតិវិធីរដ្ឋបាល និងឧបសគ្គភាសា ជាពិសេសសម្រាប់អ្នកដែលស្វែងរកការព្យាបាលវេជ្ជសាស្ត្រនៅប្រទេសវៀតណាម។
អត្ថបទពាណិជ្ជកម្ម
ដោយ

ការធ្វើឱ្យសេវាថែទាំសុខភាពនៅកម្ពុជាកាន់តែងាយស្រួលទទួលបាន

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសុខភាពរបស់កម្ពុជាបានរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ ឧបករណ៍ទំនើបៗ និងអ្នកឯកទេសថែទាំសុខភាព។ ទោះជាយ៉ាងណាក៏ដោយ ការស្វែងរកព័ត៌មានដែលអាចទុកចិត្តបានអំពីមន្ទីរពេទ្យ ការស្វែងយល់ពីឯកទេសវេជ្ជសាស្ត្រ និងការជ្រើសរើសអ្នកផ្តល់សេវាថែទាំសុខភាពដែលសមស្របនៅតែជាបញ្ហាប្រឈមសម្រាប់មនុស្សជាច្រើន។ ក្នុងករណីខ្លះ អ្នកជំងឺចំណាយពេលច្រើនគួរសមក្នុងការស្រាវជ្រាវ និងទាក់ទងមន្ទីរពេទ្យជាច្រើន មុនពេលសម្រេចចិត្តថាតើពួកគេគួរទៅរកការព្យាបាលវេជ្ជសាស្ត្រនៅឯណា។

កម្មវិធី MetHealth ត្រូវបានអភិវឌ្ឍឡើងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយតភ្ជាប់អ្នកជំងឺទៅនឹងមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលមានមានកេរ្តិ៍ឈ្មោះល្អ និងទុកចិត្តបានទូទាំងប្រទេសកម្ពុជា។ តាមរយៈសេវាកម្មនេះ អ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានអំពីមន្ទីរពេទ្យ ស្វែងយល់ពីសេវាវេជ្ជសាស្ត្រដែលកំពុងផ្តល់ជូន និងទទួលបានជំនួយក្នុងការណាត់ជួបជាមួយគ្រឹះស្ថានសុខាភិបាលដែលឆ្លើយតបនឹងតម្រូវការរបស់ពួកគេបានល្អបំផុត។

តាមរយៈការធ្វើឱ្យការទទួលបានព័ត៌មានថែទាំសុខភាព និងសេវាកម្មណាត់ជួបកាន់តែងាយស្រួល MetHealth ជួយឱ្យពលរដ្ឋកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការថែទាំវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសផ្ទាល់ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍបន្តបន្ទាប់នៃប្រព័ន្ធសុខាភិបាលកម្ពុជា។

ការពង្រីកលទ្ធភាពទទួលបានជម្រើសថែទាំសុខភាពគុណភាពខ្ពស់នៅប្រទេសវៀតណាម
ស្របទៅនឹងសេវាថែទាំសុខភាពក្នុងស្រុក ប្រទេសវៀតណាមបានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកជំងឺកម្ពុជាជាច្រើនដែលស្វែងរកការពិនិត្យ និងព្យាបាលជំងឺ ដោយសារតែមានបុគ្គលិកពេទ្យប្រកបដោយសមត្ថភាព មន្ទីរពេទ្យទំនើបៗ និងតម្លៃព្យាបាលសមរម្យ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺតែងតែប្រឈមមុខនឹងការលំបាកក្នុងការជ្រើសរើសមន្ទីរពេទ្យឱ្យបានត្រឹមត្រូវ ការរៀបចំការណាត់ជួប និងការស្វែងយល់ពីឯកសារវេជ្ជសាស្ត្រដែលត្រូវការ។ ឧបសគ្គភាសា ការរៀបចំការធ្វើដំណើរ និងនីតិវិធីរដ្ឋបាល ក៏អាចបង្កើតជាក្តីកង្វល់បន្ថែមផងដែរ ដែលនាំឱ្យមានការចំណាយពេលវេលា និងថវិកាកាន់តែច្រើនសម្រាប់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។
តាមរយៈកម្មវិធី MetHealth អតិថិជនអាចទាក់ទងមកកាន់លេខទូរស័ព្ទបន្ទាន់ 097 8 119 119 ឬប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ MetHealth ដើម្បីទទួលបានការណែនាំផ្ទាល់ខ្លួនស្តីពីការជ្រើសរើសមន្ទីរពេទ្យដែលសមស្រប ការកក់ការណាត់ជួបវេជ្ជសាស្ត្រ ការរៀបចំឯកសារចាំបាច់ និងការសម្របសម្រួលជំនួយក្នុងអំឡុងពេលធ្វើដំណើរព្យាបាលនៅប្រទេសវៀតណាម។
ការមានសេវាគាំទ្រដាច់ដោយឡែកតាំងពីដើមទី អនុញ្ញាតឱ្យអ្នកជំងឺអាចរៀបចំផែនការទស្សនកិច្ចវេជ្ជសាស្ត្ររបស់ពួកគេកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់ដែលបណ្តាលមកពីព័ត៌មាន ឬឯកសារមិនពេញលេញ។

ក្នុងដំណាក់កាលដំបូង MetHealth បានចាប់ដៃគូជាមួយអ្នកផ្តល់សេវាថែទាំសុខភាពដ៏គួរឱ្យទុកចិត្តជាច្រើននៅប្រទេសវៀតណាម រួមមាន៖ មន្ទីរពេទ្យ FV មន្ទីរពេទ្យយោធា 175, មន្ទីរពេទ្យ Phuong Nam ស្ថិតក្រោមក្រុមបុត្រសម្ព័ន្ធ Phuong Chau Group មន្ទីរពេទ្យ Hoan My Saigon គ្លីនិកធ្មេញ Nikkori Saigon និងដៃគូថែទាំសុខភាពផ្សេងទៀត។ បណ្តាញនេះផ្តល់ឱ្យអ្នកជំងឺកម្ពុជានូវជម្រើសកាន់តែទូលំទូលាយសម្រាប់ការពិនិត្យ និងព្យាបាលវេជ្ជសាស្ត្រលើផ្នែកផ្សេងៗ។ ការដាក់ឱ្យដំណើរការកម្មវិធី MetHealth បន្តពង្រីកប្រព័ន្ធអេកូឡូស៊ីសេវាឌីជីថលរបស់ក្រុមហ៊ុន មិត្តហ្វូន ចូលទៅក្នុងវិស័យសុខាភិបាល បន្ថែមលើសេវាទូរគមនាគមន៍ ហិរញ្ញវត្ថុឌីជីថល និងបច្ចេកវិទ្យាដែលមានស្រាប់។

មើលទៅអនាគត ក្រុមហ៊ុនមិត្តហ្វូន នឹងបន្តពង្រីកបណ្តាញដៃគូថែទាំសុខភាព និងលើកកម្ពស់សេវាគាំទ្ររបស់ខ្លួន ដើម្បីធ្វើឱ្យពលរដ្ឋកម្ពុជាកាន់តែងាយស្រួលក្នុងការទទួលបានមណ្ឌលវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ទាំងនៅកម្ពុជា និងវៀតណាម។ អតិថិជនអាចស្វែងយល់បន្ថែមអំពី MetHealth និងចុះឈ្មោះប្រើប្រាស់សេវាកម្មនេះដោយទូរស័ព្ទមកលេខ 097 8 119 119 ឬទាញយកកម្មវិធី MetHealth តាមតំណភ្ជាប់ https://onelink.to/wv2t9f ៕




អត្ថបទបន្ទាប់


រឿងអាស្រូវស្នេហាចារកម្មរបស់ Nvidia កំពុងលាតត្រដាងពីតួនាទីសិង្ហបុរី ក្នុងការធ្វើជាស្ពានសម្ងាត់ផ្ទេរបន្ទះឈីប AI ឱ្យចិន

រឿងអាស្រូវស្នេហាចារកម្មដ៏កក្រើកពិភពលោករវាងនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang និងស្ត្រីជំនួញជនជាតិចិន លោកស្រី Alice Huang …

ភាគហ៊ុន Nvidia បន្ដដាំក្បាលចុះ ១០% ខណៈលោក Jensen Huang ប្រឈមនឹងការបណ្ដេញចេញ​ពីតំណែង​នាយកប្រតិបត្តិ

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាម៉េរិក Nvidia បានដាំក្បាលចុះ​យ៉ាងខ្លាំងក្នុងការជួញដូរ​ក្រោយម៉ោងបិទទីផ្សារកាលពីថ្ងៃទី១១ ខែវិច្ឆិកា ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ