ករណី​នាំចូល​សំណល់​ផ្លាស្ទិក​ខុសច្បាប់​នៅ​ខេត្ត​ព្រះសីហនុ មានតម្រុយ​ខ្លះហើយ!

ដឹង​ប្រភព​សំរាមផ្លាស្ទិក​ ១៦០០តោន ដែល​នាំចូល​មក​កម្ពុជា​តាម​​ខេត្ត​ព្រះសីហនុ​ហើយ !


ព័ត៌មាន​ជំហាន​ដំបូងពីការស៊ើបអង្កេត ឲ្យ​ដឹង​ថា សំរាម​ផ្លាស្ទិក​ប្រមាណ ១៦០០តោន ដែលរកឃើញ​នៅក្នុង​កុងតឺន័រ​ចំនួនជាង ៨០កុងតឺន័រ ដែលត្រូវគេ​ដឹង​មក​ទម្លាក់​ចោល​នៅ​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ បាន​រក​ឃើញ​ប្រភព​ហើយ គឺ​មាន​ប្រភព​មកពី​សហរដ្ឋ​អាមេរិក និង​កាណាដា។ នេះ​បើ​តាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែលថ្លែង​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយព័ត៌មាន​ក្នុងស្រុក។
រូបភាពកុងតឺន័រ​ផ្ទុកសំណល់​ផ្លាស្ទិក ដែល​អាជ្ញាធរ​បានរកឃើញ​នាំចូលមកទុកនៅ​កំពង់ផែស្វយ័ត​ខេត្ត​ព្រះសីហនុ។ រូបភាព ទំព័រ ហ្វេសប៊ុក​ក្រសួង​បរិស្ថាន
ដោយ

កាលពីថ្ងៃទី១៦ កក្កដា ២០១៩ អាជ្ញាធរ​កម្ពុជាបាន​រកឃើញ​កុងតឺន័រចំនួន ៨៣​កុងតឺន័រ មាន​ផ្ទុក​សុទ្ធ​តែ​សំរាម​ផ្លាស្ទិក ដែលជា​របស់​ហាមឃាត់​នាំចូល នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ គឺ​នៅពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​​មាន​ការ​ផ្អើល​រឿង​សំរាម​ពី​ប្រទេសជឿនលឿន​លោកខាងលិច ត្រូវគេដឹក​មក​ទម្លាក់​ចោល​នៅក្នុងប្រទេស​នៅអាស៊ាន។ 

កាលពីខែ​ឧសភា ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ហ្វ៊ីលីពីនបានជួបករណី​បែប​នេះ​ និង​បាន​ចាត់វិធានការ​បង្ក្រាប និង​បញ្ជូន​កាក​សំណល់ទាំង​នោះ​ទៅប្រទេស​ប្រភព​ដើម​វិញ។ 

ករណី​នៅ​ប្រទេស​ទាំង​ពីរនេះ បាននាំ​ឲ្យ​គេ​បារម្ភថា បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅក្នុង​អាស៊ាន​មួយចំនួន អាចនឹងក្លាយជាទីកន្លែង​ចាក់សំរាម​មកពីប្រទេស​អភិវឌ្ឍន៍ជឿនលឿន បន្ទាប់ពីប្រទេស​ចិន​បានធ្វើការហាមឃាត់​ការនាំចូល​កាកសំណល់​ផ្ទាស្ទិក​ចូលប្រទេស​របស់​ខ្លួន។ 

ករណីកាលសំណល់​ផ្លាស្ទិក​ ១៦០០តោន ដែលរក​ឃើញនៅខេត្ត​ព្រះសីហនុ​នេះ គិត​ត្រឹមថ្ងៃ​នេះ (១៧ កក្កដា ២០១៩) អាជ្ញាធរកម្ពុជាទើបតែបាន​បង្ហើប​ប្រាប់ព័ត៌មាន​អំពី​ប្រទេស​ដែល​ជាប្រភព​នៃ​កាលសំណល់​ផ្លាស្ទិកនេះ ប៉ុន្តែ គេនៅមិនទាន់​រក​ឃើញ​ក្រុមហ៊ុន​ដែលទទួលខុសត្រូវនាំចូល​កុងតឺន័រ​សំណល់​ផ្លាស្ទិក​ទាំងនេះ​ នៅឡើយទេ។ អាជ្ញាធរ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុកថា ខ្លួន​កំពុងស៊ើបករណី​នេះ​បន្ត​ទៀត ។ 

ដោយឡែក ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​រាជធានី​ភ្នំពេញ បាន​ឆ្លើយតប​សំណួរ​របស់សារព័ត៌មាន ខេមបូណូមីស នៅល្ងាចថ្ងៃ​ពុធ​​នេះ ថា ស្ថានទូត​កំពុង​តាមដាន​សេចក្ដីរាយការណ៍​អំពី​សំណល់​ផ្លាស្ទិក​នៅ​ឯ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ។ 

មន្ត្រី​ស្ថានទូតអាមេរិក បាន​សរសេរ​នៅក្នុង​សារអ៊ីមែល យ៉ាងដូច្នេះ ៖ «យើងបាន​ស្នើសុំ​ព័ត៌មាន​បន្ថែម និង​កំពុង​ស្នើសុំ​ផ្ដល់​ជំនួយ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ជួយ​កំណត់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​អ្នក​នាំ​ចេញ (ប្រទេស​ប្រភព​) និង​អង្គភាព​ដែលនាំ​ចូល ដែល​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា» ៕




អត្ថបទបន្ទាប់


ស្ថានប័នហិរញ្ញវត្ថុធំៗ២ ចាប់ដៃគ្នាពង្រីកវិសាលភាពនៃសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ

បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech ត្រូវបានអ្នកជំនាញជាច្រើនបានអះអាងថា គឺជារលកថ្មីនៃវិស័យហិរញ្ញវត្ថុកម្ពុជា ដែលបានកំពុងមានសន្ទុះប្រើប្រា…

របាយការណ៍៖ សហរដ្ឋអាមេរិក ជាប្រទេស«មេសំរាមធំជាងគេបំផុត»លើពិភពលោក

សហរដ្ឋអាមេរិក ត្រូវបានគេស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី១ និងជាប្រទេសមានកងកម្លាំងយោធោខ្លាំងជាងគេលើលោកផងដែរ។ ប៉ុន្ដែ ប្រហែលមិនមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ