ការនាំចេញនាំចូលកម្ពុជា

កម្ពុជាមានការនាំចេញកើនឡើង ១៨% ខណៈការនាំចូលធ្លាក់ចុះជាង ១១% នៅ៨ខែឆ្នាំ២០២០


គិតចាប់ពី ខែមករា ដល់ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញទំនិញទៅក្រៅប្រទេសកើនឡើង១៨% ខណៈដែលការនាំចូលមកវិញមានការធ្លាក់ចុះជាង ១១%។ នេះបើយោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជុន)
ដោយ

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច និងសង្គម របស់ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ដែលបាន​ចេញផ្សាយ​ថ្មីៗនេះ​បាន​បង្ហាញ​ថា​ទំហំ​ទឹកប្រាក់​នៃការនាំចេញ​ទំនិញ​របស់​កម្ពុជា​ក្នុងរយៈពេល​៨ខែ ឆ្នាំ​២០២០នេះ​ នៅតែ​រក្សាបាន​កំណើន​វិជ្ជមាន​ ដែលមាន​ទឹកប្រាក់​ ១១.៧១៤​លានដុល្លារ​អាមេរិក​ កើនឡើង​​១៨ភាគរយ​ ខណៈដែល​ទំហំទឹកប្រាក់​នៃការនាំចូល​វិញមាន​​១១.៨៥៣ លានដុល្លារ បានធ្លាក់​ចុះ​ជាង ​១១ភាគរយ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានគូស​បញ្ជាក់ថា ការនាំចេញ​របស់​កម្ពុជា​មានការកើន​ឡើង​នាពេលនេះ​ជាសញ្ញា​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ពិសេស​គឺការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អន្តរជាតិ​តែម្តង។ ដោយឡែក ចំពោះការ​នាំចូលវិញ​ក៏ឃើញ​មានសញ្ញា​ល្អដែរ នេះបើតាម​ការអង្កេត​ផ្ទាល់​នៅតាម​មាត់​ច្រក​ព្រំដែន និងនៅតាម​កំពង់ផែ គឺនៅតែ​មាន​សកម្មភាព​ជាធម្មតា​ដោយគ្មាន​ការរាំងស្ទះ​នោះ​ឡើយ។

ឯកឧត្តម បញ្ជាក់ថា ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​អន្តរជាតិ​នៅក្នុង​អំឡុង​ពេល​នៃការរាតត្បាត​ជំងឺកូវីដ-១៩ នេះ ពុំមាន​សញ្ញា​នៃការ​បន្ទុច​បង្អាក់​ឡើយ ដែលជាក់​ស្តែង​ការនាំចេញ​ត្រូវបាន​កើនឡើង និងបើ​និយាយ​ពីទិដ្ឋភាព​ជាក់ស្តែង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុងស្រុក​ក៏នៅតែ​ដំណើរការ​ជាធម្មតា ដោយតម្លៃ​ទំនិញ​នៅតាម​ទីផ្សារ និងតម្លៃ​ប្រេងសាំង​ជាដើម គឺនៅរក្សា​បាន​ស្ថិរភាពល្អ។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ចបាន​បញ្ជាក់ថា និញដែល​មានកំណើន​នាំចេញ​ខ្ពស់ មានដូចជា អង្ករ ​បានកើន​ឡើង ២៣ភាគរយ កង់កើន​ឡើង ១៧ភាគរយ គ្រឿង​អគ្គិសនី កើន ២២ភាគរយ​ ផលិតផល​កសិកម្ម​ផ្សេងទៀត​ក៏កើន​ឡើងដែរ និងមាស កើន​ឡើង​យ៉ាង​គំហុក​រហូតដល់​ជាង ​៧០០ភាគរយ។ បើគិតក្នុងរយៈពេល​៨ខែ ដំបូង​ឆ្នាំ២០២០នេះ ការនាំចេញ​មាស​ មានទឹកប្រាក់​សរុប​ចំនួន ២.២២០​ លាន​ដុល្លារ។

ទោះយ៉ាងណា ចំពោះការ​នាំចូល​ទំនិញ​ពីក្រៅ​ប្រទេស​វិញ ឯកឧត្តម ប៉ែន សុវិជាតិ នៅតែ​អះអាងថា ជាការ​កត់សម្គាល់​ការនាំចូល​មានការ​ធ្លាក់ចុះ​នាពេលនេះ ដោយសារតែ​មានការ​បន្ទុចបង្អាក់​ពីប្រទេស​អ្នកផ្គត់ផ្គង់។ម្យ៉ាងវិញទៀត ប្រភព​ផលិតកម្ម​ផ្គត់ផ្គង់​ក្នុងស្រុក​អាចឆ្លើយតប​នឹង​តម្រូវ​ការ​បាន​មួយ​ចំនួនធំ ដែលជា​ហេតុ​ធ្វើឲ្យ​ការនាំ​ចូលមាន​ការថម​ថយខ្លះ ខណៈដែល​ការនាំចូល​ធំ​មក​កម្ពុជា​ភាគច្រើន​គឺជាសម្ភារ​សំណង់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញមាសតម្លៃជាង ២ពាន់លានដុល្លារ កើនជាង៧០០% នៅ៨ខែឆ្នាំ២០២០

ព័ត៌មាន
វាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលនៅរយៈពេល៨ខែឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញមាសកើនឡើងយ៉ាងគំហុក ដល់ទៅ ២.២២០ លានដុល្លារអាមេរិក …

តម្លៃប្រេងឆៅអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយមានដំណឹងអំពីវ៉ាក់សាំងកូវីដ-១៩

ព័ត៌មាន
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ ក្រោយពេលដែលដំណឹងអំពីការធ្វើតេស្តសាកល្បង វ៉ាក់សាំងប្រឆំាងមេរោគកូវីដ-១៩ បានផ្តល់ក្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ