វិស័យទេសចរណ៍

តើការចាក់ឧបករណ៍បំពងសំឡេងនៅតាមកន្លែងកម្សាន្តសាធារណៈអាចធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ដែរ ឬទេ?


ការចាក់ឧបករណ៍បំពងសំឡេងនៅតាមកន្លែងកម្សាន្តសាធារណៈ ឬតំបន់ទេសចរណ៍ បានក្លាយជាការពេញនិយមរបស់បុគ្គល ឬក្រុមមួយចំនួន។ ការចាក់ឧបករណ៍បំពងសំឡេង ដើម្បីកំដរអារម្មណ៍នេះមានការកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគេតែងសង្កេតឃើញកើតមាននៅតាមតំបន់ទេសចរណ៍នានា និងតាមខ្នងផ្ទះមួយចំនួនក្នុងរាជធានីភ្នំពេញ ផងដែរ។ តើការចាក់ឧបករណ៍បំពងសំឡេងនៅតាមកន្លែងកម្សាន្តសាធារណៈអាចបង្កផលប៉ះពាល់បែបណាដល់ផ្លូវចិត្តរបស់ទេសចរ ឬទេ?
វិស័យទេសចរណ៍
ដោយ

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ការឧបករណ៍បំពងសំឡេងនៅតាមតំបន់កម្សាន្តនានា បាន​និងកំពុងបង្កការរំខាន និងប៉ះពាល់ដល់សុវត្ថិភាពផ្លូវចិត្តរបស់ទេសចរទាំងជាតិ និងអន្តរជាតិ ដែលទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងលើបញ្ហានេះ។ បើតាមអ្នកជំនាញរូបនេះ ការរំខានដោយសំឡេងនៅតាមតំបន់ទេសចរណ៍បានកើតមានឡើងជាច្រើនឆ្នាំមកហើយ ហើយវិស័យឯកជនក៏ធ្លាប់ពិភាក្សាគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ តែមិនមានប្រសិទ្ធភាព។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះយល់ឃើញថា អាជ្ញាធរគួរតែមានវិធានការច្បាស់លាស់ ដោយត្រូវបែងចែកតំបន់ និងត្រូវមានពេលវេលាកំណត់ជាក់លាក់ក្នុងការចាក់ឧបករណ៍បំពងសំឡេងជាដើម។

​ជុំវិញបញ្ហានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា កត់សម្គាល់ឃើញថា បញ្ហាបំពងសំឡេងនៅតាមទីសាធារណៈ និងតាមតំបន់ទេសចរណ៍នានានៅតែបន្តកើតមាន ហើយបាននិងកំពុងបង្កជាការរំខានដល់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្ដែងនៅតាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ គឺអាជ្ញាធរតែងតែមានវិធានការ ប៉ុន្តែសកម្មភាពរំខានមួយចំនួននៅតែបន្តកើតមាន ដែលទាមទារឱ្យមានការផ្លាស់ប្ដូរទម្លាប់នេះ ហើយងាកមកគោរពសិទ្ធរបស់អ្នកដទៃ។

​បើតាមលោក ធួន ស៊ីណាន បញ្ហារំខានដែលបង្កឡើងដោយការចាក់ឧបករណ៍បំពងសំឡេងនេះ បានកើតមានកាន់តែច្រើននៅតាមតំបន់ទេសចរណ៍នានា ដែលទាមទារឱ្យអាជ្ញាធរត្រូវមានវិធានការ ហើយពលរដ្ឋត្រូវចូលរួម និងបញ្ឈប់ធ្វើទង្វើនេះ ព្រោះវានឹងបំផ្លាញដល់បរិយាកាសរីករាយរបស់អ្នកដទៃ និងសណ្ដាប់សង្គម ព្រមទាំងបង្កផលប៉ះពាល់ដល់ការរីកចម្រើនរបស់ប្រទេសជាតិ និងកិត្យានុភាពជាតិ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃលុយដុល្លារហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែកន្លងមកនេះ?

ប្រាក់ដុល្លារអាម៉េរិកនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា បានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែកន្លងមកនេះ បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗ…

រថយន្ត Ford ដែលផលិតក្នុងស្រុកបានរួមចំណែកជាង៣០% នៃទីផ្សារលក់រថយន្តថ្មីនៅ៩ខែឆ្នាំនេះ

ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia បានវាយតម្លៃថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា បានបង្ហាញពីនិន្នាការកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ