ការវ៉ាក់សាំងដូសទី៣

សូមរួសរាន់! ការវ៉ាក់សាំងដូសទី៣ នៅរាជធានីភ្នំពេញនឹងត្រូវបិទបញ្ចប់នៅត្រឹមចុងខែតុលានេះ


រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹកទៅដល់ពលរដ្ឋជាលើកចុងក្រោយចំពោះអ្នកដែលមិនទាន់បាន ទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ឬដូសជំរុញទាំងអស់នៅក្នុងទីតាំងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់ ត្រូវរួសរាន់ទៅចាក់ឲ្យបានទាន់ ពេលវេលា និងតាមទីតាំងដែលបានកំណត់ទុក។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលថែមទីតាំងចាក់វ៉ាក់សាំង ៥កន្លែងទៀត ក្នុងខណ្ឌចំនួន៥នៅភ្នំពេញ សម្រាប់អ្នកចាក់ Sinovac
ដោយ

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋជាច្រើនកោះកុរ បានមកទទូលការចាក់វ៉ាក់សាំងដូសជំរុញឬដូសទី៣។ នេះ ដែលបានសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានការចូលរួមទាំងអស់គ្នាជាមួយនឹងរាជរដ្ឋភិបាល ដើម្បីកាត់បន្ថយនៃការឆ្លងរីករាលដាលកូវីដ១៩ ក៏ដូចជាបានបង្កើតនូវភាពស៊ាំនៅក្នុងខ្លួន និងសហគមន៍ឲ្យកាន់តែរឹងមាំ នៅក្នុងការទប់ស្កាត់នៃការឆ្លងកូវីដ-១៩ជាថ្មី នៅក្នុងសហគមន៍ជាបន្តទៅទៀតផងដែរ។ 

យ៉ាងណាមិញ ចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងខណ្ឌទាំង១១ នៅក្នុងរាជធានីភ្នំពេញទាំងអស់ ដែលមិនទាន់បានមកទទួលការចាក់វ៉ាក់សាំង ពីសំណាក់ក្រុមគ្រូពេទ្យនៃកងយុទ្ធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ សូមមកទទួលការចាក់វ៉ាក់សាំង ឲ្យទាន់ពេលវេលា និងទៅតាមទីតាំងដែលក្រសួងបានកំណត់ទុក ខណៈពេលវេលាដែលការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ដូសជំរុញនេះ នឹងត្រូវបានបញ្ចប់ជាមូលដ្ឋានខណ្ឌទាំង១១ នៅត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

សូមជម្រាបថា ដោយគិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះកម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគោលដៅ ១០លាននាក់បានចំនួន ៩៩.៨១% ហើយ ចំណែកឯការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញមានរហូតទៅដល់ជាង ១លាន ៧សែននាក់រួចមកហើយដែរ។ 

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយក្រុមហ៊ុន foodpanda ជំរុញវិស័យអប់រំផ្នែកហិរញ្ញវត្ថុ និងឌីជីថល

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងសហការគ្នាជាមួយក្រុមហ៊ុន foodpanda ដើម្បីជំរុញកំណើននៃការអប់រំផ្នែកហិរញ្ញវត្ថុ និងឌីជីថលក្នុងចំណោមដៃគូដឹកជញ្ជ…

កម្ពុជាសម្រេចបើកទទួលទេសចរអន្តរជាតិបានចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា តទៅ

ព័ត៌មាន
ទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» បន្ទាប់ពីវិស័យទេសចរណ៍ បានរងគ្រោះដោយវិបត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ