អិលអូអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលបានដាក់ឱ្យប្រើប្រាស់ផលិតផល «ឥណទានមាសកើនទ្រព្យ» ដោយអនុញ្ញាតឱ្យអតិថិជនយកគ្រឿងមាស និងផ្លាកទីនមកដាក់ធានា ដើម្បីទទួលបានសាច់ប្រាក់យ៉ាងឆាប់រហ័ស និងងាយស្រួល ដោយមិនចាំបាច់លក់មាស ដែលជាទ្រព្យសម្បត្តិ ឬកេរអាកររបស់ខ្លួននោះឡើយ។
ថ្លែងនៅក្នុងកម្មវិធីដាក់ដំណើរការផលិតផល «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការនៅសាខាខណ្ឌ៧មករា-សង្កាត់វាលវង់ រាជធានីភ្នំពេញកាលពីថ្ងៃទី 17 ខែមិថុនា ឆ្នាំ2026 លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានអះអាងថា ការយកមាសមកដាក់ដើម្បីទទួលបានឥណទាន ពី អិលូអិលស៊ី អាចជាជម្រើសមួយប្រសើរជាងការលក់មាស ដែលពេលខ្លះអាចនឹងខាតបង់តម្លៃ នៅពេលដែលមាសឡើងថ្លៃខ្ពស់នៅពេលអនាគត។ មិនតែប៉ុណ្ណោះ ចំពោះអត្រាការប្រាក់សម្រាប់សេវា ឥណទានមាសកើនទ្រព្យ ទាបសមរម្យ និងមានភាពបត់បែនជាងសេវាឥណទានផ្សេងៗទៀត។
ដោយមានបទពិសោធន៍ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាង30ឆ្នាំ រួមផ្សំជាមួយនឹងប្រព័ន្ធត្រួតពិនិត្យ និងទុកដាក់មាសយ៉ាងមានប្រសិទ្ធភាពខ្ពស់ លោក សុខ វឿន អះអាងថា រាល់ការទុកដាក់មាសរបស់អតិថិជននៅ អិលអូអិលស៊ី គឺមានសុវត្ថិភាពខ្ពស់បំផុត មិនមានការបាត់បង់ ឬខូចខាតនោះឡើយ។
ដើម្បីស្នើសុំ ឥណទានមាសកើនទ្រព្យ តម្រូវឱ្យអតិជនជានីតិជនមានអាយុពី 18 ដល់ 65ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណ និង/ឬ លិខិតឆ្លងដែនសញ្ជាតិខ្មែរ។ ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចី មានមាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក 10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម) ក្នុងមួយគ្រឿងមាស។
ជាមួយនឹងដំណើរការងាយស្រួល និងការអនុម័តរហ័ស អតិថិជនអាចទទួលបានប្រាក់ក្នុងរយៈពេលខ្លីបំផុតត្រឹម ១៥ នាទី ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ ជាពិសេសសម្រាប់ទុនបង្វិលក្នុងអាជីវកម្ម។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 991 991/014 991 991/096 3 991 991/031 3 991 991៕