ទេសចរអន្តរជាតិ

កម្ពុជាសម្រេចបើកទទួលទេសចរអន្តរជាតិបានចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា តទៅ


ទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» បន្ទាប់ពីវិស័យទេសចរណ៍ បានរងគ្រោះដោយវិបត្តិកូវីដ-១៩ ជាង ២ឆ្នាំមកនេះ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលា កម្ពុជា សម្រេចបើកទទួលទេសចរអន្តរជាតិឡើងវិញ ដែលបានចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា តទៅ បន្ទាប់ពីករណីឆ្លងកូវីដ-១៩ នៅកម្ពុជា ចាប់ផ្ដើមមានភាពធូរស្បើយឡើងវិញ ដោយក្រសួងបានជ្រើសយកខេត្តព្រះសីហនុ និងកោះកុង ជាខេត្តគោលដៅ ដំបូងក្នុងការចាប់ផ្ដើមនេះ។
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រលានយន្តហោះកន្លងទៅ រូបភាព៖ Internet
ដោយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ បានប្រកាសថា ប្រទេសកម្ពុជា នឹងបើកទទួលទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា តទៅ ក្នុងគោលបំណងស្ដារវិស័យទេសចរណ៍ និងជាជំហាន ក្នុងការឆ្ពោះទៅបើកប្រទេសពេញលេញឡើងវិញ។ ជាជំហានដំបូង រាជរដ្ឋាភិបាល បានជ្រើសយក ខេត្តព្រះសីហនុ និងខេត្តកុងកោះ ជាគោលដៅដំបូងគេ ដោយសារខេត្តនេះ មានតំបន់សក្ដានុពល និងមានកន្លែងទាក់ទាញទេសចរ ជាច្រើន ដូចជា នៅក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង ជាដើម។ជាជំហានបន្ទាប់មក រាជរដ្ឋាភិបាល នឹងបន្ដបើកទទួលនៅ ខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ។

ទន្ទឹមនោះ ការបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំងនេះ ភ្ញៀវទេសចរអន្តរជាតិ អាចស្នាក់នៅ និងទស្សនា ក្នុងតំបន់ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារនោះឡើយ។

យ៉ាងណាក៏ដោយចុះ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរវ៉ាក់សាំងនេះ តម្រូវឲ្យធ្វើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន។ ករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអន្តរជាតិ អាចដើរកម្សាន្ដ ដោយសេរី នៅក្នុងតំបន់ ឬគោលដៅទេសចរសុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដារ និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន ព្រមជាមួយលក្ខខណ្ឌតម្រូវមួយចំនួនទៀតទាក់ទងនឹងការស្នើសុំលិខិតអនុញ្ញាតចូលមកកម្ពុជាផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន បណ្ដាប្រទេសជាច្រើន ក្នុងតំបន់អាស៊ាន សុទ្ធតែកំពុងដុតដៃដុតជើងរៀងៗខ្លួន ក្នុងផែនការបើកប្រទេស ដើម្បីស្ដារវិស័យសេដ្ឋកិច្ច និងទេសចរណ៍ របស់ខ្លួនឡើងវិញ បន្ទាប់ពីវិស័យនេះត្រូវញាំញី ដោយសារតែវិបត្តិកូវីដ-១៩។ ជាក់ស្ដែងប្រទេសជិតខាងកម្ពុជារួមមាន ប្រទេសថៃ និងវៀតណាម គ្រោងនឹងបើកជើងមេឃទទួលទេសចរបរទេសចាក់វ៉ាក់សាំងរួច ចាប់ពីខែវិច្ឆិកា តទៅហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សូមរួសរាន់! ការវ៉ាក់សាំងដូសទី៣ នៅរាជធានីភ្នំពេញនឹងត្រូវបិទបញ្ចប់នៅត្រឹមចុងខែតុលានេះ

ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹកទៅដល់ពលរដ្ឋជាលើកចុងក្រោយចំពោះអ្នកដែលមិនទាន់បាន ទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ឬដូសជំរុញទាំ…

មិត្តហ្វូន ឈ្នះពានរង្វាន់មាស ០៣ ពីស្ថាប័នអន្តរជាតិ Globee Awards

ព័ត៌មាន
រាជធានីភ្នំពេញ, – ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាលពីថ្ងៃទី ២០ ខែតុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ