កូវីដ១៩ និងការធ្លាក់ចុះតម្លៃប្រេង ជាហានិភ័យដល់"ក្តីសុបិនតំណក់ប្រេង"ដំបូងរបស់កម្ពុជា
ស្ថាប័នស្រាវជ្រាវបរទេសមួយ ឈ្មោះ Fitch Solutions Macro Research បានចេញរបាយការណ៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ថា ជំងឺកូ…
ការតែងតាំងដំឡើងឋានៈបុត្រាច្បងរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងតាមរយៈសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ហ៊ុន ម៉ាណែត មានឋានន្តរស័ក្តិយោធាជាឧត្ដមសេនីយ៍ឯក ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ផងដែរ។ លោក ហ៊ុន ម៉ាណែត ត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួនចុះផ្សាយថា អាចជាមនុស្សម្នាក់ដែលនឹងស្នងតំណែងនាយករដ្ឋមន្ត្រីបន្តពីឪពុករបស់លោក គឺសម្ដេចតេជោ ហ៊ុន សែន៕