បេក្ខភាពនាយករដ្ឋមន្ត្រីបន្តកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពេញទំហឹងឱ្យកូនប្រុសច្បងរបស់សម្ដេចគឺ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ត


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេច ក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ត ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីផ្សេងទៀត ដែលត្រូវឆ្លងកាត់ដោយការបោះឆ្នោត។ ការថ្លែងគាំទ្រយ៉ាងម៉ឺងមាត់របស់សម្ដេច ហ៊ុន សែន ចំពោះកូនប្រុសបែបនេះ បានធ្វើឡើងនាឱកាសសម្ដេចអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងសមិទ្ធិផលនានាក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេច

សម្ដេច​តេ​ជោ​បាន​ប្រកាស​ច្បាស់​ៗ​ដែរ​ថា សម្ដេច​នឹង​គាំទ្រ​ឱ្យ​កូនប្រុស​ច្បង​របស់​សម្ដេច គឺ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ធ្វើ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​សម្ដេច ក្នុង​ចំណោម​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ផ្សេង​ទៀត ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​។ សម្ដេច​តេ​ជោ​ក៏​បាន​ចោទ​ជា​សំនួរ​បន្ត​ថា កូន​អ្នក​ដទៃ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​បាន ហេតុ​អ្វី​កូន​សម្ដេច​ធ្វើ​មិន​បាន?

ជាមួយ​គ្នា​នេះ សម្តេច តេ​ជោ ហ៊ុន សែន ក៏​បាន​ឆ្លើយ​តប​នឹង​ក្រុម​អ្នកវិភាគ​គ្មាន​មូលដ្ឋាន​មួយ​ក្ដាប់​តូច​ដែល​តែងតែ​លើក​ឡើង​ថា សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​សកម្មភាព​នានា គឺ​ដើម្បី​តែ​ពង្រឹង​អំណាច​តែ​ប៉ុណ្ណោះ ហើយ​សម្ដេច​បាន​ឆ្លើយ​តប​ដោយ​សង្កត់ធ្ងន់​បែប​នេះ​ថា «​វា​មិន​ដែល​នោះ​ទេ​ថា​កាន់​អំណាច​ហើយ​មិន​ពង្រឹង​អំណាច​នោះ​ទេ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ទៀត​ថា ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី បើ​មិន​ពង្រឹង​អំណាច​មិនមែន​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ ហើយ​សូ​ម្បី​តែ​ប្រទេស​ខ្លះ​ក៏​បាន​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ពង្រឹង​អំណាច​បន្ថែម​របស់​ខ្លួន​ថែម​ទៀត​ផង​។ យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​៣៧​ខ្សែ និង​សមិទ្ធិ​ផល​នានា ក្នុង​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២ ខែធ្នូ សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​តែ​រក្សា​ជំហរ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​បាន​ប្រកាស​ពី​ការ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា រហូត​១០​ឆ្នាំ​ទៀត​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពិចារណាឡើងវិញលើការហាមប្រាមការធ្វើដំណើរពីប្រទេសតំបន់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងសុខាភិបាលកម្ពុជា ពិចារណាឡើងវិញ លើបំរាមហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ ដែលម…

ចិនហៅទូតជប៉ុនមកសួរនាំភ្លាមៗ ក្រោយអតីតនាយករដ្ឋមន្ត្រីជប៉ុនថ្លែងការពារកោះតៃវ៉ាន់ពីការវាយប្រហារ

ក្រសួងការបរទេសចិនកាលពីថ្ងៃពុធទី០១ខែធ្នូ បានកោះហៅឯកអគ្គរាជទូតជប៉ុនប្រចាំនៅក្រុងប៉េកាំង ចូលទៅសួរនាំភ្លាមៗ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ