កញ្ចប់ថវិកា​ដោះស្រាយ​បញ្ហាកូវីដ-១៩

ឆ្នាំ២០២១ រាជរដ្ឋាភិបាល គ្រោងថវិកាជិត ៦៩០ លានដុល្លារ សម្រាប់បន្ដត្រៀមដោះស្រាយផលប៉ះពាល់ពីកូវីដ-១៩


រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២១ខាងមុននេះ បានគ្រោងថវិកាសម្រាប់ការបន្ដត្រៀមអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីជំងឺកូវីដ-១៩ សម្រាប់ការសង្គ្រោះដល់ជនក្រីក្រ កម្មករនិយោជិតដែលត្រូវព្យួរការងារ ក៏ដូចជាការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមជាដើម ដោយសរុបទឹកប្រាក់ដែលគ្រោងទុកនោះ មានប្រមាណជិត ៦៩០ លានដុល្លារអាមេរិក។ នេះបើយោងតាមខ្លឹមសារសង្ខេប ស្ដីពីសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ។
កម្ពុជាមានរោងចក្របង្កើតថ្មីចំនួន ៧៧រោងចក្រ ត្រីមាសទី១ឆ្នាំនេះ ទោះមានវិបត្តិកូវីដ១៩
ដោយ

សេចក្ដីព្រាងច្បាប់​ស្ដីពីហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១​ ត្រូវបានរដ្ឋសភាអនុម័ត​ នៅក្នុង​កិច្ចប្រជុំពេញអង្គកាលពីព្រឹក ថ្ងៃទី២៥ ខែវិច្ឆកា​ ឆ្នាំ២០២០ ដោយការ​អនុម័តនេះ ធ្វើឡើង​ជា​ឯកច្ឆ័ន្ទ ដោយអ្នកក្រុមអ្នកតំណាងរាស្ត្រចំនួន ១១៦សំឡេង។ 

យោងតាម​ខ្លឹមសារ​នៅក្នុង​សេចក្ដីព្រៀងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១ របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ឲ្យដឹងថា ថវិកាប្រមាណជិត ៦៩០ លាន​ដុល្លារអាមេរិក ដែលនឹង​ត្រូវ​ត្រៀម​ប្រើប្រាស់​អន្តរគមន៍ទប់ទល់​នឹង​ផល​ប៉ះពាល់​ពីជំងឺ​កូវីដ-១៩នោះ រួមមាន

ទី១, កម្មវិធី​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ និងជនងាយរងគ្រោះ ត្រូវបាន​គ្រោងនឹង​ចំណាយទឹកប្រាក់​ប្រមាណ ២០០លាន​ដុល្លារអាមេរិក។

ទី២, កម្មវិធីបណ្ដុះបណ្ដាល​សមត្ថភាព​ជំនាញវិជ្ជា​ជីវៈ និងការ​ជួយកម្មករ​ព្យួរកិច្ចសន្យាការងារ ត្រូវបានគ្រោង​ថវិកា​ប្រមាណ ៥៩​លាន​ដុល្លារអាមេរិក។

ទី៣, គម្រោង​សាច់ប្រាក់​ពលកម្ម ត្រូវបានគ្រោង​ទឹកប្រាក់​ប្រមាណ ១៦០លាន​ដុល្លារ សម្រាប់​ស្រូបយក​កម្លាំងពលកម្ម ដែលបាត់បង់​ការងារ និងកសាង​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ​នៅជនបទ ដូចជា​ប្រឡាយ​ជើងក្អែប ស្រះទឹក អណ្ដូង និងបង្គន់អនាម័យ​នៅតាម​សាលារៀន​ជាដើម។

ទី៤, មូលនិធិ ត្រៀម​បម្រុង​សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​/សហគ្រាស​ធុនតូច និងមធ្យម ប្រមាណ​២៧០លាន​ដុល្លារអាមេរិក។

លោក ច័ន្ទ សុផល អ្នកសេដ្ឋកិច្ចឯករាជ្យ និងជា​នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ បានបញ្ជាក់ថា ចំនួន​ថវិកា​សម្រាប់​អន្តរាគមន៍​ផលប៉ះពាល់​ពីកូវីដ-១៩ ជិត ៧០០ លាន​ដុល្លារនេះ អាចនិយាយ​បានថា​ជាចំនួន​ច្រើន​គួរសមហើយ បើធៀបនឹង​ចំនួន​ថវិកា​ជាតិ​ ដែលប្រមូលបាន​ ដោយសារតែ​ចំណូលពន្ធ​នៅឆ្នាំក្រោយនេះ ទំនង​ជាមិនអាច​រក​បានច្រើន​ដូចមុនៗនោះទេ។

លោក ច័ន្ទ សុផល បន្ថែមថា ការជួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​វិធានការ​៦ជុំ​កន្លងមកនេះ ឃើញថា ក៏បានជួយ​បានច្រើនដែរ​​ពិសេស​ដល់​អ្នកក្រីក្រ ក៏ដូចជា​កម្មករនិយោជិត​ដែលបាត់បង់​ការងារ ដើម្បី​កុំឲ្យ​ជីវភាព​ពួកគាត់​ជួបបញ្ហា​ទីទាល់​ក្រ​ខ្លាំង។ ទន្ទឹមនឹងនេះ អ្នកសេដ្ឋកិច្ច​រូបនេះ បាន​កត់សម្គាល់ដែរថា រាជរដ្ឋាភិបាល​បាននិងកំពុង​ធ្វើច្រើន​ហើយដែរ ទាក់ទង​នឹង​ការសម្រួល​បរិយាកាស​ធុរកិច្ច ហើយលោក​ក៏សង្ឃឹមថា រាជរដ្ឋាភិបាល​នឹង​បន្ដ​ការងារនេះ រួមមជាមួយនឹង​ការ​ផ្ដល់​ឥណទាន​អនុគ្រោះ​ការប្រាក់ទាប​ដល់វិស័យ​កសិកម្ម ដូចជា​ការដាំដុះបន្លែ និងចិញ្ចឹមសត្វជាដើម ។​ លើសពីនេះ បើសិន​រាជរដ្ឋាភិបាល​ខិតខំ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅជនបទ​បន្ថែមទៀត ដើម្បីជំរុញ​ដល់​កំណើន​វិស័យ​ទេសចរណ៍បែប​ធម្មជាតិ​ ក៏ដូចជា​សម្រួល​ដល់​ការដឹកជញ្ជូន​ផ្សេងៗទៀតនោះ សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​ងើប​ឡើង​វិញ​បាន​កាន់តែប្រសើរ​ឡើងថែមទៀត។

បើតាម​លោក ច័ន្ទ សុផល សម្រាប់​ឆ្នាំ២០២១ ខាងមុខ សេដ្ឋកិច្ច​របស់​កម្ពុជា​​នឹង​មិនអាច​ងើបឡើង​បានល្អ​គួរឲ្យ​កត់​សម្គាល់នោះទេ ដោយសារតែ​វិស័យទេសចរណ៍ រំពឹងថា នឹងមិនអាច​វិលមករក​ភាពល្អប្រសើរ​វិញ​នោះឡើយ ដ្បិតថា នៅរដូវរងារនេះ នៅតំបន់អឺរ៉ុប និងអាមេរិក នៅតែបន្ដ​មាន​ករណីឆ្លង​កូវីដ-១៩ ហើយបើទោះបីជា មាន​ព័ត៌មាន​ពីការ​រកឃើញ​វ៉ាក់សាំង​ក៏ដោយ ក៏មនុស្ស​ភាគច្រើន​មិនទាន់​អាច​មាន​លទ្ធភាពទទួលបាន​វ៉ាក់សាំងនោះ​នៅឡើយ ហើយ​ពួកគេ​អាច​នៅតែមាន​ភាពភ័យខ្លាច​ក្នុងការ​ចេញធ្វើដំណើរ​កម្សាន្ដ ខណៈការរឹតត្បិត​ការធ្វើដំណើរ​ឆ្លង​ប្រទេសនីមួយ​ៗ​ក៏អាច​នឹង​នៅតែមានផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រីកិច្ចការសមុទ្រ​និង​ភរិយា​ត្រូវចាប់ខ្លួន ពីបទ​សង្ស័យ​ពុករលួយ

ព័ត៌មាន
គណៈកម្មការ​កម្ចាត់​អំពើ​ពុករលួយ​ឥណ្ឌូនេស៊ី បានចាប់ខ្លួន​មនុស្ស ១៧នាក់ រួមទាំង​រដ្ឋមន្ត្រី​ក្នុងជួរគណៈរដ្ឋមន្ត្រី​មួយ​រូប​ផងដែរ ពីបទ​សង្ស័…

អ្នកជំនាញរំពឹងថា សកម្មភាពទេសចរណ៍នឹងប្រសើរឡើងវិញ ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា

ព័ត៌មាន
អ្នកជំនាញ និង អ្នកជំនួញនៅក្នុងវិស័យទេសចរណ៍កម្ពុជាបានប្រាប់ឲ្យដឹងថា សកម្មភាពទេសចរណ៍ក្នុងស្រុកអាចនឹងចាប់ផ្តើមប្រសើរឡើងវិញ បន្ទាប់ពីរាជរដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ