នយោបាយរវាងអាមេរិក និងចិន

ភាពតានតឹងនយោបាយរវាងអាមេរិក និងចិនធ្វើឲ្យការវិនិយោគបច្ចេកវិទ្យារវាងប្រទេសទាំងពីរដាំក្បាលចុះ ៩៦%


ភាពតានតឹងផ្នែកនយោបាយរវាងមហាយក្សសេដ្ឋកិច្ចអាមេរិក និង ចិនបានធ្វើឲ្យការវិនិយោគផ្នែកបច្ចេកវិទ្យារវាងប្រទេសទាំងពីរយ៉ាងខ្លាំង ដ្បិតថា ទាំងខាងភាគីចិន និងអាមេរិក បានព្យាយាមកាត់បន្ថយសង្វាក់ផ្គត់ផ្គង់រវាងគ្នារៀងៗខ្លួន។
នៅចន្លោះឆ្នាំ ២០១៦ និង ២០២០ ការវិនិយោគផ្ទាល់សរុបរវាងអាមេរិក និងចិនបានធ្លាក់ចុះ ៧៥% ពីទំហំទឹកប្រាក់ ៦២ ពាន់លានដុល្លារ មកនូវត្រឹមតែ ១៦ ពាន់លានដុល្លារអាមេរិក

នៅ​ចន្លោះ​ឆ្នាំ ២០១៦ និង ២០២០ ការ​វិនិយោគ​ផ្ទាល់​សរុប​រវាង​អា​មេ​រិ​ក និង​ចិន​បាន​ធ្លាក់​ចុះ ៧៥% ពី​ទំហំ​ទឹកប្រាក់ ៦២ ពាន់​លាន​ដុល្លារ មក​នូវ​ត្រឹមតែ ១៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ខណៈ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​វិញ ធ្លាក់​ចុះ​យ៉ាង​គំហុក​រហូត ៩៦% ឯណោះ​។ នេះ​បើ​យោង​តាម​របាយការណ៍​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​គ្រប់គ្រង​ការ​ប្រឹក្សា  Bain and Co. របស់​អា​មេ​រិ​ក ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន​នី​គេ​អាស៊ី Nikkei Asia​។

ការ​វិនិយោគ​ពី​ប្រទេស​ចិន​ទៅ​សហរដ្ឋអាមេរិក បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​តែ​ការ​បង្ក្រាប​របស់​អា​មេ​រិ​ក​ទៅ​លើ​ក្រុមហ៊ុន​ចិន ដែល​អា​មេ​រិ​កបាន​ចោទ​ថា ក្រុមហ៊ុន​ទាំងនោះ បាន​ធ្វើការ​បម្រើ​ផលប្រយោជន៍​ឱ្យ​យោធា​ចិន​។ ប្រការ​នេះ​បាន​បង្កើត​ភាព​មិន​ច្បាស់លាស់​ខាង​ភូមិសាស្ត្រ​នយោបាយ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​យក្ស​ៗ​ទាំង​ពីរ​នេះ​។

សូម​ជម្រាប​ថា ការ​វិនិយោគ​ផ្ទាល់​របស់​ចិន​ទៅ​អា​មេ​រិ​ក បាន​ធ្លាក់​ចុះ​ពី​ជាង ៤៨ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៦ មក​នៅ​ត្រឹមតែ​ជាង ៧ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ឆ្នាំ ២០២០ ។ ខណៈ ការ​វិនិយោគ​របស់​អា​មេ​រិ​ក​នៅ​ចិន​បាន​ធ្លាក់​ចុះ ៣៥% មក​ត្រឹម​ជិត ៨​ពាន់​៧​រយ​លាន​ដុល្លារ​។

គួរ​បញ្ជាក់​ថា ទិន្នន័យ​ពី​មជ្ឈមណ្ឌល​វិនិយោគ​អា​មេ​រិ​ក​-​ចិន បាន​បង្ហាញ​ថា វិស័យ​ដែល​បាន​ធ្លាក់​ចុះ​ការ​វិនិយោគ​ខ្លាំង​បំផុត​រវាង​អា​មេ​រិ​ក និង​ចិន​នោះ​គឺ វិស័យ​បច្ចេកវិទ្យា អចលនទ្រព្យ និង​វិស័យ​ថែទាំ​សុខភាព​។

ទន្ទឹម​នេះ លោកស្រី​អាន ហូ​ឃឺ (Anne Hoeker) ដែល​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា និង​ការ​អនុវត្ត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​បានឱ្យ​ដឹង​ថា បរិយាកាស​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​ចិន​នៅ​អា​មេ​រិ​ក​ប្រហែលជា​មិនសូវ​មាន​សុវត្ថិភាព​ដូច​ពេល​មុន​នោះ​ទេ ដូចនេះ​ក្រុមហ៊ុន​ចិន​បាន​ប្ដូរ​ទិស​ដៅ​របស់​ពួក​គេ និង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​វិនិយោគ​នៅ​អឺរ៉ុប និង​អាហ្វ្រិក​វិញ​ម្ដង ។

ទោះ​យ៉ា​ណា​មិ​ញ កាលពី​ខែសីហា កន្លង​ទៅ លោក កៅ ហ្វេ​ង (Gao Feng) អ្នកនាំពាក្យ​ក្រ​សូ​ង​ពាណិជ​ញ្ជ​កម្ម​ចិន បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​ពាណិជ្ជកម្ម​សេរី និង​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា រវាង​អា​មេ​រិ​ក និង​ចិន​បាន​កើនឡើង​កម្ដៅ ព្រមទាំង​តានតឹង​ផ្នែក​នយោបាយ​ក្ដី តែ​ក្នុង​រយៈពេល ៧ ខែ នៃ​ឆ្នាំ ២០២១ ទំហំ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ចិន និង​អា​មេ​រិ​កបាន​កើន ៤០% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ ការ​នាំ​ចូល​របស់​ចិន​ពី​អា​មេ​រិ​ក​កើន​ជាង ៥០% ខណៈ​ការ​នាំ​ចេញ​របស់​ចិន​ទៅ​កាន់​អា​មេ​រិ​ក​វិញ​បាន​កើន​ជិត ៣៧%​។ នេះ​បើ​យោង​តាម​សារព័ត៌មាន CGTN៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ថៃគ្រោងដំឡើងពិដានបំណុលសាធារណៈឲ្យស្មើនឹង ៧០% នៃGDP ដើម្បីមានលទ្ធភាពស្រោងស្រង់សេដ្ឋកិច្ច

ក្រសួងហិរញ្ញវត្ថុ បានរៀបចំនូវសំណើសុំ តម្លើងពិដានបំណុលសាធារណៈរបស់រដ្ឋ ធៀបនឹងផលិតផលក្នុងស្រុកសរុប ដែលកាលពីមុនកំណត់យកត្រឹមតែ ៦០%ប៉ុណ្ណោះ…

ផ្ញើ​ប្រាក់​​ទៅ​ឲ្យ​មនុស្ស​ជាទីស្រលាញ់​នៅស្រុក​កំណើតនា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ជាមួយ អេស៊ីលីដាម៉ូបាល

ក្នុងរដូវភ្ជុំបិណ្ឌខាងមុខនេះ ផ្ទេរប្រាក់ជូនក្រុមគ្រួសារនៅឯស្រុក តាមអេស៊ីលីដាម៉ូបាល ពិតជាលឿន និងមិនអស់ថ្លៃសេវា។ បុណ្យភ្ជុំបិណ្ឌនឹងខិតជិតច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ