ទីផ្សារវិនិយោគ

តើមានកត្តាអ្វីខ្លះធ្វើឱ្យឥណ្ឌា និងឥណ្ឌូណេស៊ី ក្លាយជាទីផ្សារវិនិយោគដ៏មានសក្តានុពលរបស់ពិភពលោកនាពេលអនាគត?


ឥណ្ឌា និងឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនធំៗទាំងពីរនៅលើពិភពលោកកំពុងក្លាយជាប្រជាជាតិ ដែលមានការសក្តានុពល និងទាក់ទាញនៅក្នុងក្រសែភ្នែករបស់វិនិយោគិនបរទេស។ កត្តាដែលជំរុញឱ្យវិនិយោគិនបរទេសចាប់អារម្មណ៍នឹងប្រទេសទាំងពីរ គឺដោយសារប្រទេសទាំងពីរនេះមានប្រជាជនច្រើន កម្លាំងពលកម្មថោក និងកំពុងធ្វើពិធិធកម្មដៃគូពាណិជ្ជកម្ម និងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលបម្រើដល់សេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge។
ទីផ្សារវិនិយោគ
ដោយ

ឥណ្ឌា និងឥណ្ឌូនេស៊ី បានក្លាយជាទីផ្សារដ៏មានសក្តានុពល និងទាក់ទាញក្នុងក្រសែភ្នែករបស់វិនិយោគិនពិភពលោកទាំងបច្ចុប្បន្ន និងទៅអនាគត ដោយសារកំណើនប្រជាជនក្នុងប្រទេសទាំងពីរមានល្បឿនដ៏រឹងមាំ និងមិនមានបញ្ហាប្រជាសាស្រ្តដូចជាប្រទេសចិន និងជប៉ុន ដែលកំពុងប្រឈមមុខនឹងបញ្ហាកំណើនមនុស្សចាស់។

ប្រភពដែលបានដកស្រង់ការសិក្សាដែលធ្វើឡើងដោយអង្គការ Fidelity International និង វិទ្យាស្ថាន BlackRock Investment Institute បានឲ្យដឹងថា វិនិយោគិនកំពុងផ្តោតលើប្រទេសទាំងពីរ ដោយសារប្រទេសទាំងពីរមិនមានការព្រួយបារម្ភអំពីបញ្ហាប្រជាសាស្រ្ត ជាពិសេសគឺបញ្ហាប្រឈមនៃកម្លាំង និងតម្លៃពលកម្ម គួបផ្សំប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់ខ្លាំងលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនានា។

ឥណ្ឌា បានវ៉ាដាច់ប្រទេសចិន ក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនៅពាក់កណ្តាលឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅលើសកលលោក ស្របពេលដែលឥណ្ឌូនេស៊ី គឺជាទីផ្សារធំជាងគេនៅក្នុងតំបន់អាស៊ីគ្នេយ៍។

លោក អៀន សាំសុន ( Ian Samson) អ្នកគ្រប់គ្រងមូលនិធិនៅ Fidelity ក្នុងប្រទេសសិង្ហបុរី បាននិយាយថា កម្លាំងពលកម្មរបស់ឥណ្ឌា និងឥណ្ឌូនេស៊ី គឺមានសក្តានុពលជាមួយនឹងភាគលាភប្រជាសាស្រ្តលើសប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់។

យោងតាមទិន្នន័យពីធនាគារពិភពលោក ប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី ត្រូវបានគេព្យាករថា​នឹងឃើញការកើនឡើងចំនួនប្រជាជនយ៉ាងហោចណាស់១០% ចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០៤០ ខណៈដែលប្រទេសចិន ទំនងជានឹងធ្លាក់ចុះជិត៤%៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


កញ្ចប់ប្រាក់បៀវត្សរ៍ទំហំ៥៦ពាន់លានដុល្លាររបស់លោក Elon Musk អាចមិនទទួលបានការបោះឆ្នោតគាំទ្រពីម្ចាស់ភាគហ៊ុនក្រុមហ៊ុន Tesla

ក្រុមហ៊ុន Glass Lewis ដែលផ្ដល់ប្រឹក្សាយោបល់ដ៏ល្បីល្បាញមួយបាននិយាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ក្រុមហ៊ុននេះបានណែនាំឱ្យម្ចាស់ភាគហ៊ុននៃក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ