
តំបន់នេះកំពុងតែមមាញឹកខ្លាំងក្នុងការអភិវឌ្ឍគម្រោងធំៗជាច្រើន ដែលបានប្រែក្លាយតំបន់ដ៏មានប្រជាប្រិយភាពមួយនេះទៅជាតំបន់ដ៏មានសក្តានុពលថ្មីមួយ ក្នុងចំណោមតំបន់អភិវឌ្ឍន៍នានាជុំវិញរាជធានីភ្នំពេញ។
មូលហេតុដែលជំរុញឲ្យវិនិយោគិនធំៗងាកមកអភិវឌ្ឍតំបន់ជ្រោយចង្វារ ព្រោះតំបន់មួយនេះមានភាពរីកចម្រើនខ្លាំង ជាទីតាំងដែលមានបរិយាកាសល្អបរិសុទ្ធ ប្រសព្វគ្នារវាងទន្លេមេគង្គ និងទន្លេសាប ដែលមានសណ្ឋានដីធំទូលាយ អំណោយផលដ៏ល្អប្រសើរ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់មានលក្ខណៈធំទូលាយ ព្រមទាំងស្ថានភាពចរាចរណ៍មិនកកស្ទះ ប្រសើរជាងតំបន់កណ្តាលទីក្រុងផងដែរ។

តំបន់ជ្រោយចង្វារកំពុងតែអភិវឌ្ឍឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយគេឃើញរីកដុះដាលដូចផ្សិតទៅដោយអគារខ្ពស់ៗ ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន និងបានក្លាយជាទីតាំងប្រជុំជន អំណោយផលទៅដល់ការធ្វើអាជីវកម្ម និងការរស់នៅ ជាពិសេស តំបន់ព្រែកលាបផ្ទាល់តែម្តង។
សូមបញ្ជក់ផងដែរថា បច្ចុប្បន្ន មានគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ជាច្រើន រួមគ្នាក្នុងនោះផងដែរ បុរី ប៉េង ហួត ដែលគេស្គាល់ថាជាក្រុមហ៊ុនលេចធ្លោឈានមុខគេមួយ ខាងវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ក៏បាននិងកំពុងអភិវឌ្ឍគម្រោងរបស់ខ្លួន ចំនួនពីរផងដែរ គឺគម្រោង ដឹស្តា ជូមីរ៉ាហ៍ និង ដឹស្តា មុនីរ៉ាហ៍ ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វារ ឲ្យក្លាយជាទីក្រុងរណបដ៏រស់រវើកមួយនាពេលអនាគត៕