ការប្រែប្រួលតម្លៃទឹកស្អាត

ការកំណត់កែសម្រួលថ្លៃទឹកស្អាតថ្មី មិនបង្ហាញពីឥទ្ធិពលប៉ះពាល់ដល់ទីផ្សារភាគហ៊ុនកម្ពុជាឡើយ


កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីសម្រេចកែសម្រួលថ្លៃទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយតម្លៃថ្មីនេះ នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ខាងមុខនេះតទៅហើយ។ យ៉ាងណាមិញ អ្នកជំនាញនៅក្នុងវិស័យមូលបត្រ បានគូសបញ្ជាក់ថា ការកែសម្រួលថ្លៃទឹកស្អាតនេះ មិនបានបង្ហាញពី ផលប៉ះពាល់ណាមួយឡើយ ដល់ទីផ្សារភាគហ៊ុននៅកម្ពុជា។
មេរដ្ឋាករទឹកភ្នំពេញ «សន្យាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន ១០០ភាគរយ» ទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៥ (រូបភាព ពីហ្វេសប៊ុក រដ្ឋាករទឹក)
ដោយ

បើតាមសេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា តម្លៃទឹកស្អាត ត្រូវបានបញ្ចុះថ្លៃ​ចំពោះ អតិថិជន​ ដែលជាអ្នកប្រើប្រាស់​តាមផ្ទះ និងបានប្រើប្រាស់ មិនលើសពី ២៥ម៉ែត្រគូប ក្នុង ១ខែ ខណៈដែរអ្នកប្រើប្រាស់​លើសពី ២៥ម៉ែត្រគូប ក្នុង ១ខែ នឹងត្រូវដំឡើងថ្លៃ​ចាប់ពី ១.២៥០រៀលក្នុង ១ម៉ែត្រគូប។

ដោយឡែក​តម្លៃទឹកស្អាត សម្រាប់​អតិថិជន​អាជីវកម្ម រក្សានៅដដែល​សម្រាប់ការប្រើប្រាស់​ក្រោម ១៥ម៉ែត្រគូបក្នុង ១ខែ លើកលែងតែ​ការប្រើប្រាស់លើសពី ១៥ម៉ែត្រគូបក្នុង ១ខែឡើងទៅ នឹងត្រូវដំឡើង​ថ្លៃដូចគ្នា។

អ្វីដែលគួរឲ្យកត់​សម្គាល់គឺថា ការកំណត់ថ្លៃលក់ទឹកស្អាត សម្រាប់​អតិថិជន ជាក្រសួង-ស្ថាប័ន អង្គភាពនានា និងស្ថានទូត ត្រូវបានដំឡើងថ្លៃពី.១.០៣០រៀល ក្នុង ១ម៉ែត្រគូបដល់ ២.៥០០​រៀលក្នុង ១ម៉ែត្រគុប។

អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារនៃ ក្រុមហ៊ុនផ្សារ​មូលបត្រ​កម្ពុជា បានបញ្ជាក់​អះអាងថា ឲ្យបានដឹងថា ការសម្រេច​កែសម្រួល​ថ្លៃលក់​ទឹកស្អាត សម្រាប់ឆ្នាំ ២០២០ មិនបាន​បង្ហាញពី ឥទ្ធិពលប៉ះពាល់​ណាមួយ​ដល់​ ទីផ្សារភាគហ៊ុន​កម្ពុជានោះទេ ជាពិសេសគឺ មិនប៉ះពាល់ដល់ តម្លៃភាគហ៊ុន និងការជួញដូរ​ហ៊ុនរបស់ រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ នោះទេ។

បើយើងក្រឡេកទៅ​មើលតម្លៃ​ភាគហ៊ុនរបស់​រដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ ក្នុងរយៈពេល ៣ខែ​ចុងក្រោយនេះ គឺនៅមានស្ថិរភាព​ល្អ ក្នុងចន្លោះថ្លៃ ៥.៨០០រៀល ទៅ ៦.០០០រៀល​ក្នុងមួយហ៊ុន ខណៈដែរ ការជួញដូរនៅ តែមានសកម្មភាព​ជាប្រចាំថ្ងៃ​ដដែល។

អ្នកស្រី ពន្យល់ថា បើទោះបីជាមាន​ការបញ្ចុះថ្លៃទឹកស្អាត សម្រាប់អ្នកប្រើប្រាស់​តាមផ្ទះធម្មតា ដែលជាអតិថិជន​សំខាន់​របស់ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ​ក៏ដោយ ក៏មានការប៉ះប៉ូវ​មកវិញ ដោយការដំឡើង​ថ្លៃទឹកស្អាត សម្រាប់អតិថិជនអាជីវកម្ម និងក្រសួង-ស្ថាប័ន អង្គភាពនានាជាច្រើន។

របាយការណ៍ពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហាញឲ្យដឹងថា ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩នេះ ប្រាក់ចំណូល​សរុបរបស់​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចបានជិត ១៦លាន​ដុល្លារអាមេរិក ដែលមានកំណើន ១០% បើធៀបនឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំមុន។

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ រដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ ក៏បានចេញសេចក្តី​ប្រកាស​ព័ត៌មានពី ការសម្រេច​បង្កើនកម្ចីរយៈពេលវែង ចំនួន ១០០លានដុល្លារ​អាមេរិក ដែលខ្ចីពី ធនាគារ​វិនិយោគអឺរ៉ុប តាមរយៈក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណង​សម្រាប់​អនុវត្តនូវ គម្រោងផ្គត់ផ្គង់​ទឹក​បាក់ខែង ជំហានទី ១ ដើម្បីឆ្លើយ​តបទៅនឹង ការកើនឡើង​នៃការប្រើប្រាស់​ទឹកស្អាត។

លើសពីនេះ គម្រោងសាងសង់​រោងចក្រ​បាក់ខែងជំហានទី ១ សមត្ថភាពផលិត ១៩ម៉ឺនម៉ែត្រគូប ក្នុង ១ថ្ងៃ ក៏ត្រូវបាន​សម្រេច​ចុះហត្ថលេខា​រួចហើយរវាង រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ជាមួយនឹង​ក្រុមហ៊ុន VINCI Construction Grands Project ដែលមាន​ទំហំទឹកប្រាក់​សរុប ១៥៦លាន​ដុល្លារអាមេរិក ចាប់ផ្តើមសាងសង់​នៅចុងខែវិច្ឆិកា នេះ ហើយគ្រោងបញ្ចប់​នៅចុងឆ្នាំ ២០២២។

ទាក់ទងនឹងចំណុចនេះ សួរថា រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ បន្តកម្ចី ១០០លានដុល្លារពី ធនាគារ​នៅបរទេស ដើម្បីវិនិយោគ​បន្ថែម អាចប៉ះពាល់ដល់ តម្លៃភាគហ៊ុន​ដែរ​ឬទេនោះ អ្នកស្រី គឹម សុផានីតា បានពន្យល់ថា ការខ្ចីប្រាក់ អាចនឹងបង្កើន​ហានិភ័យ​ឥណទាន តែវាមិនមែន​ជារឿងអាក្រក់​នោះទេ ព្រោះការធ្វើ​អាជីវកម្ម ត្រូវការខ្ចី​សម្រាប់​វិនិយោគ ពង្រីកសមត្ថភាព​ផលិតទឹកស្អាត ដែលមានសក្តានុពល និងលទ្ធផលល្អ​ក្នុងរយៈពេលវែង។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ មានសមត្ថភាព​ផលិត​ទឹកស្អាតបាន ៥៦ម៉ឺនម៉ែត្រគូប ក្នុង ១ថ្ងៃ សម្រាប់ផ្គត់ផ្គង់នៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបាន​និងកំពុង​បន្ថែមសមត្ថភាព​ផលិត​ទឹកស្អាតឲ្យកើនដល់ ៦១ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ ត្រឹមចុងឆ្នាំ ២០១៩នេះ៕ 

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យសំណង់​ត្រូវការ​ពង្រឹង​សមត្ថភាព​កម្លាំងពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព​បន្ថែមទៀត

បើទោះបីជា កម្លាំងពលកម្មជំនាញក្នុងវិស័យសំណង់កម្ពុជាមានការរីកចម្រើនជាងមុនក្ដី ប៉ុន្ដែបើតាមអ្នកជំនាញក្នុងវិស័យនេះ អះអាងថា កម្លាំងពលកម្មដែល…

មន្រ្តី​កម្ពុជា​ថា ទន្លេ​មេគង្គ​រាក់​ជា​ប្រវត្តិ​សាស្ត្រ​នេះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ

ខណៈ​ដែល​ទន្លេ​មេគង្គ​កំពុង​ទទួល​រង​នូវ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត មន្រ្តី​ជាន់​ខ្ពស់​​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ