ភូមិសាស្រ្តនយោបាយ

តើប្រមុខការបរទេស G7 នឹងចេញសេចក្តីថ្លែងការណ៍ដំបូងបែបណាចំពោះសង្គ្រាមនៅហ្កាហ្សា?


រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ ឬ G7 គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយស្តីពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយត្រូវបានគេរំពឹងថា ប្លុកនេះនឹងអំពាវនាវឱ្យមានការផ្អាកជាបណ្តោះអាសន្នក្នុងការប្រយុទ្ធគ្នា ដើម្បីបើកផ្លូវឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ដែលកំពុងត្រូវបានឡោមព័ទ្ធជុំទិសដោយកងទ័ពអ៊ីស្រាអែល។ នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។
ភូមិសាស្រ្តនយោបាយ
ដោយ

ប្រមុខការបរទេសនៃក្រុមប្រទេស G7 បានមកប្រមូលផ្តុំគ្នា ជួបពិភាក្សានៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃអង្គារ។ បើតាមលោក ហ៊ីរូកាហ្ស៊ូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) ប្រធានលេខាធិកា គណៈរដ្ឋមន្ត្រីជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជប៉ុនសង្ឃឹម G7 នឹងអាចមានជំហររួមគ្នា ដើម្បីចេញសេចក្តីថ្លែងការណ៍លើជម្លោះនៅមជ្ឈឹមបូព៌ា។

យ៉ាងណាមិញ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុនមួយចំនួនបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស G7 ដែលមានចក្រភពអង់គ្លេស បារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាម៉េរិក និងសហភាពអ៊ឺរ៉ុបនឹងអាចចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃពុធនេះ ស្តីអំពីការអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្ន សម្រាប់ជំនួយមនុស្សចូលក្នុងតំបន់ហ្គាហ្សា។

ក្រៅពីនេះ សេចក្តីថ្លែងការណ៍នោះ ក៏អាចរួមបញ្ចូលការបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ប្លុក G7 សម្រាប់អ៊ុយក្រែនក្នុងសង្រ្គាមជាមួយរុស្ស៊ី និងស្នើឱ្យចិនចូលរួមដោះស្រាយបញ្ហា និងក្តីបារម្ភរួមគ្នា ព្រមទាំងសារថ្កោលទោសការសាកល្បងមីស៊ីល និងការផ្ទេរអាវុធរបស់កូរ៉េខាងជើងទៅឱ្យប្រទេសរុស្ស៊ីផងដែរ។

យោងតាមរដ្ឋាភិបាលជប៉ុន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសទាំង៧បានពិភាក្សាអំពីអ្វីដែលកំពុងកើតឡើងនៅហ្គាហ្សា និងដំណោះស្រាយដើម្បីឱ្យសន្តិភាពរស់ឡើងវិញ។ ប៉ុន្តែព័ត៌មានលម្អិតយ៉ាងណានោះ មិនត្រូវបានប្រកាសឱ្យដឹងនោះទេ។

ទោះបីជាយ៉ាងណា G7 បានបង្ហាញពីជំហរបាក់បែកគ្នារួចស្រេចទៅហើយក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិកាលពីថ្ងៃ២៦ តុលា ដោយបារាំងបានបោះឆ្នោតគាំទ្រឱ្យមានបទឈប់បាញ់មនុស្សធម៌ ខណៈសហរដ្ឋអាមេរិកជំទាស់ ហើយប្រទេសផ្សេងទៀតដែលជាសមាជិក G7 បោះឆ្នោតអនុប្បវាត។

យ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងពិចារណាផ្អាកការប្រយុទ្ធតិចតួច» ប៉ុន្តែនឹងមិនមានបទឈប់បាញ់នោះទេ ដរាបណាហាម៉ាសមិនទាន់ត្រូវបានកម្ទេច ហើយថា ការផ្អាកបទឈប់បាញ់នឹងអនុញ្ញាតប្រមូលផ្តុំកម្លាំងវាយប្រហារលើអ៊ីស្រាអែលជាថ្មីប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់ឈ្នួលជាង៥០%បន្ថែម ត្រូវបានដំឡើងឱ្យកម្មករកាត់ដេរបង់ក្លាដែស

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារបង់ក្លាដែស បាននិយាយថា រដ្ឋាភិបាលបង់ក្លាដែស បានសម្រេចចិត្តថានឹងដំឡើងប្រាក់ឈ្នួលអប្បបរមាជាង៥៦% សម្រាប់កម្មករកាត់ដេរចា…

ផ្សាយផ្ទាល់ការចាប់រង្វាន់សម្រាប់អតិថិជន អេ អឹម ខេ នៅថ្ងៃទី ១០ ខែវិច្ឆិកា ម៉ោង៤រសៀល

ព័ត៌មាន
ការចាប់រង្វាន់សម្រាប់អតិថិជនរបស់ អេ អឹម ខេ នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយការចាប់រង្វាន់នេះនឹងស្វែងរកអ្នកឈ្នះចំនួន ៣០នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ