ទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល

តោះ! លេងចោលឈូងចូលឆ្នាំថ្មី និងឈ្នះរង្វាន់ជាមួយ CamID/eMoney


ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតរបស់កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន បានបង្កើតយុទ្ធនាការដ៏គួរឱ្យរំភើបមួយ «លេងចោលឈូងផ្សងសំណាង» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី CamID/eMoney ឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ។
ដោយ

យុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១០ ខែមេសា និងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ផ្ដល់រង្វាន់ជាច្រើន ដូចជា ខ្សែកមាស, ទូរសព្ទ iPhone 13 Pro, iPhone 12 កុំព្យូទ័រយួរដៃ Lenovo នាឡិកា Apple Watch, ទិន្នន័យប្រើអ៊ីនធឺណិត កាតទូរសព្ទ ទឹកប្រាក់សម្រាប់ការហៅទូរសព្ទក្នុងប្រព័ន្ធ និងរង្វាន់ផ្សេងៗជាច្រើនទៀត ។ 

ដើម្បីមានឱកាសឈ្នះរង្វាន់ អ្វីដែលលោកអ្នកគួរធ្វើ គឺគ្រាន់តែលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ «ចោលឈូង» នៅលើកម្មវិធី CamID/eMoney ហើយ”ប្រសិនបើអ្នកបញ្ចូលលុយទូរសព្ទកាន់តែច្រើន អ្នកនឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើន ។”

អតិថិជនមិត្តហ្វូនគ្រប់រូបអាចលេងល្បែងចោលឈូងបានម្ដងដោយឥតគិតថ្លៃរៀងរាល់ថ្ងៃ ហើយដើម្បីលេងបានច្រើនដងជាងនេះ អ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដោយប្រើកាតកោស មិត្តហ្វូន ឬបញ្ចូលទឹកប្រាក់តាមប្រព័ន្ធឌីជីថល ក្នុងទឹកប្រាក់ចាប់ពី ៥០០០រៀល (១,២៥ដុល្លារ)ឡើងទៅ ។ តម្លៃនៃកាតកោសកំណត់ចំនួនដងដែលអ្នកអាចលេងល្បែងចោលឈូងបាន ហើយអ្នកលេង នឹងឈ្នះ១០០% ។

យោងតាមមិត្តហ្វូន គោលគំនិតនៃហ្គេមឌីជីថលនេះ គឺរួមបញ្ចូលគ្នារវាងល្បែងប្រជាប្រិយចោលឈូង ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដូច្នេះ អ្នកគ្រប់គ្នាអាចលេងបាននៅលើទូរសព្ទស្មាតហ្វូន និងឧបករណ៍ឌីជីថល ។ 

ហ្គេមឌីជីថលនេះក៏បង្ហាញផងដែរថា ខណៈដែលផ្ដោតលើការអភិវឌ្ឍបច្ចេកវិទ្យាទំនើប មិត្តហ្វូន ក៏ស្រឡាញ់និងបញ្ចូលសោភ័ណភាពនៃវប្បធម៌ប្រពៃណីខ្មែរនៅក្នុងការងាររបស់ខ្លួនដែរ ។ 

មិត្តហ្វូន គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធធំជាងគេបំផុត និងផ្ដល់សេវាដល់ប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ។

ខណៈដែលធ្វើអាជីវកម្មនៅកម្ពុជា មិត្តហ្វូនតែងតែបានរួមចំណែកដល់សង្គមកម្ពុជា និងបានចូលរួមជាមួយប្រជាជនកម្ពុជានៅក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីជាតិសំខាន់ៗបំផុត ដូចជា បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះជាដើម ។ 

តោះ ! រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងលេងចោលឈូងដើម្បីឈ្នះរង្វាន់ទាំងអស់គ្នា ។ 

ប្រសិនបើអ្នកមិនទាន់មានកម្មវិធី CamID ទេ សូមចូលទៅទាញយកនៅទីនេះ៖ https://bit.ly/camidkh ហើយប្រសិនបើអ្នកចង់ដោនឡូតកម្មវិធី eMoney សូមចូលទៅ ៖ https://goo.gl/p2feMZ (សម្រាប់ Android), និងចូលទៅ ៖ https://goo.gl/RnsZDg សម្រាប់ IOS. 

រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ !




អត្ថបទបន្ទាប់


ជាមួយដំណើរកម្សាន្ដឆ្នាំថ្មី អេស៊ីលីដាម៉ូបាល ផ្ដល់ជូនសេវាធនាគារឌីជីថលដ៏សម្បូរបែប និងងាយស្រួលបំផុត

ព័ត៌មាន
អេស៊ីលីដា សូមចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដោយក្តីសោមនស្សរីករាយ និងសូមសិរីសួស្តីមា…

អ្នកស្រុកកំពង់លែងអបអរឆ្នាំថ្មីជាមួយនឹង«សង្ក្រាន្តភ្នំទូកមាស»ដ៏ធំបំផុត រៀបចំឡើងដោយមូលនិធិរបស់ឧកញ៉ា អុឹង ប៊ុនហ៊ូវ

ព័ត៌មាន
ខេត្តកំពង់ឆ្នាំង -- នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អ្នកស្រុកអ្នកភូមិចាស់ក្មេងប្រុសស្រីដ៏ច្រើនកុះករមកពីគ្រប់ទិសទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ