លុបចោលកិច្ចសន្យាសិទ្ធិផ្តាច់មុខអ៊ីនធឺណិតនៅគ្រប់បុរីទាំងអស់

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យលុបចោលកិច្ចសន្យាសិទ្ធិផ្តាច់មុខអ៊ីនធឺណិតនៅគ្រប់បុរីទាំងអស់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលុបចោលទាំងអស់ នូវសិទ្ធិផ្តាច់មុខ សេវាអ៊ីនធឺណិតក្នុងបុរីទាំងអស់ ដែលបានផ្តល់ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវាអ៊ីនធឺណិត។ នេះបើតាមការអះអាង របស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៤ ខែសីហា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ក្រោយទទួលបានបញ្ជាផ្ទាល់ពីសម្តេចតេជោ ក្រសួងប្រៃសណីយ៍ ក៏ដូចជានិយ័តករទូរគមនាគមន៍ នឹងចាប់ផ្ដើមអនុវត្តតាមបញ្ជានេះ ហើយប្រតិបត្តិករទូរគមនាគមន៍ ក៏ដូចជាក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណែតទាំងអស់ សូមត្រៀមខ្លួនដើម្បីអនុវត្តតាមដូចគ្នាដែរ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានលើកឡើងថា សម្តេចតេជោបានបញ្ជាដោយផ្ទាល់មកកាន់ឯកឧត្តមថា រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខ អ៊ីនធឺណិតក្នុងបុរី ត្រូវលុបចោលកិច្ចសន្យាទាំងនោះឲ្យអស់ ដោយមិនឲ្យមានទៀតនោះទេ ហើយប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ត្រូវយល់ដឹង ហើយនិយ័តករទូរគមនាគមន៍ ត្រូវអនុវត្តតាមប្រសាសន៍របស់សម្តេចម្តេចតេជោ ដោយមិនឲ្យមានការផ្តាច់មុខសេវាអ៊ីនធឺណិតក្នុងបុរីទៀតទេ គឺត្រូវតែរំលាយចោលនូវរាល់សិទ្ធិផ្តាច់មុខទាំងនោះជាបន្ទាន់។

បើតាមឯកឧត្តម ជា វ៉ាន់ដេត ក្រុមការងាររបស់ក្រសួងប្រៃសណីយ៍នាពេលកន្លងមក បានធ្វើការចុះស្រង់ទិន្នន័យតាមបុរីជាង ១០០បុរីក្នុងរាជធានីភ្នំពេញ ដែលមានបុរីខ្លះផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត ដែលនាំឲ្យអ្នកប្រើប្រាស់មានការលំបាកក្នុងការប្រើប្រាស់។ ជាមួយគ្នានេះ ក្រុមការងាររបស់ក្រសួង បានចុះធ្វើការតេស្តសេវាទូរស័ព្ទ នៅក្នុងបុរីបានចំនួន៦០បុរីរួចហើយ នៅតែចំនួនជាង៤០បុរីទៀតប៉ុណ្ណោះ។

ទន្ទឹមនេះ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ដោយយោងតាមប្រសាសន៍ ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែននាពេលកន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចំណាយថវិកាចំនួនប្រមាណជាង ១០លានដុល្លារ ក្នុងការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមគោលដៅតំបន់ទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ហើយនឹងធ្វើការអនុវត្តការងារនេះឲ្យបានលឿនបំផុតផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជានឹងមានសេវាទូរស័ព្ទប្រើប្រាស់ប្រកបដោយភាពល្អប្រសើរនៅទូទាំងប្រទេស ក្រោយមានការពង្រឹងគុណភាពសេវាទូរស័ព្ទទាំងនោះ៕




អត្ថបទបន្ទាប់


រដ្ឋបាលព្រៃឈើថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅមិនប៉ះពាល់ដល់សត្វព្រៃឡើយ តែជាការលម្អតំបន់នោះឲ្យប្រសើរឡើង

ក្រោយពីមានការរិះគន់លើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការឈូសឆាយព្រៃ នៅតំបន់ភ្នំតាម៉ៅ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាង…

គម្រោងបោះផ្សាយបណ្ណបំណុល៣០០លានដុល្លាររបស់រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមពេលណា?

តើគម្រោងបោះផ្សាយបណ្ណបំណុល៣០០លានដុល្លាររបស់រាជរដ្ឋាភិបាលដល់ណាហើយ? និងអាចបាប់ផ្ដើមពេលណា? ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ