ប្រមូលចំណូលពន្ធដារ

សម្តេចតេជោ ហ៊ុន សែន កោតសរសើរ ឯកឧត្តម គង់ វិបុល ដែលបានប្រមូលចំណូលពន្ធដារលើសផែនការនៅឆ្នាំ២០២១


សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញបេសកកម្មយ៉ាងជោគជ័យដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានលើសផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ជាង ១២៤% នៃផែនការប្រចាំឆ្នាំ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្រ្តនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានលើសផែនការរហូតដល់ជាង ២៤% ស្មើនឹងប្រមាណជាង៥៣៨លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែនបន្ថែមថា សមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាពនៃការដឹកនាំប្រកាន់យកនូវគោលការណ៍អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្មរបស់ឯកឧត្តមក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ។ 

ជាមួយគ្នានេះ ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកដ្ឋានពន្ធដារបានប្រមូលលើសផែនការខាងលើពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិបើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាបាននិងកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលបានគាំទ្រចំពោះវិធានការនានាដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញដើម្បីបង្កើនប្រសិទ្ធភាពនិងតម្លាភាពនៃការប្រមូលចំណូលពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធ និងបន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់ផងដេរ។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២១កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង២ពាន់៧រយលានដុល្លារ កើនលើសផែនការជាង២៤%។ ប៉ុន្ដែ បើធៀបចំណូលដែលប្រមូលបានកាលពីឆ្នាំ២០២០វិញ គឺមានការថយចុះជិត៤%៕

អត្ថបទ សោម ស្រីពេជ្រ 

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាឱ្យគណៈរដ្ឋមន្ត្រី រៀបចំកញ្ចប់ថិវកា ដើម្បីជួយទប់ស្កាត់នឹងការឡើងថ្លៃទំនិញក្នុងស្រុក

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រី រៀបចំកញ្ចប់ជំនួយថវិកាថ្មី នៅចុងខែមេសានេះ ដើម្បីទប់…

ធនាគារ អេស៊ីលីដា ចាប់ដៃជាមួយ ARDB ជំរុញការផ្ដល់ឥណទានគាំទ្រដល់វិស័យកសិកម្មកម្ពុជា

ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរធំជាងគេមួយនៅកម្ពុជា នៅថ្ងៃទី២៩ខែមីនា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ