ជប៉ុនបញ្ចេញថវិកាទប់ស្កាត់អតិផរណា

នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាឱ្យគណៈរដ្ឋមន្ត្រី រៀបចំកញ្ចប់ថិវកា ដើម្បីជួយទប់ស្កាត់នឹងការឡើងថ្លៃទំនិញក្នុងស្រុក


នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រី រៀបចំកញ្ចប់ជំនួយថវិកាថ្មី នៅចុងខែមេសានេះ ដើម្បីទប់ទល់នឹងបញ្ហាសេដ្ឋកិច្ច ដែលបង្កឡើងដោយសារតែតម្លៃប្រេងឥន្ធនៈ និងវត្ថុធាតុដើមឡើងថ្លៃ នាំឲ្យតម្លៃទំនិញមានការឡើងថ្លៃខ្ពស់ដែរ។
នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាឱ្យគណៈរដ្ឋមន្ត្រី រៀបចំកញ្ចប់ជំនួយថវិកាថ្មី នៅចុងខែមេសានេះ ដើម្បីទប់ទល់នឹងបញ្ហាសេដ្ឋកិច្ច ដែលបង្កឡើងដោយសារតែតម្លៃប្រេងឥន្ធនៈ និងវត្ថុធាតុដើមឡើងថ្លៃ នាំឲ្យតម្លៃទំនិញមានការឡើងថ្លៃខ្ពស់ដែរ
ដោយ

កញ្ចប់​ជំនួយ​នេះ​ទំនង ជួយ​បន្ថែម​ទៅ​លើ​ការ​ឧបត្ថម្ភ​ធន​សម្រាប់​សម្រួល​ដល់​តម្លៃ​ប្រេងសាំង សម្រាប់​អ្នក​ចែកចាយ​ប្រេង ក៏​ដូច​ជា​មធ្យោបាយ​ផ្សេង​ទៀត ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​របស់​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ដោយ​ការ​កើនឡើង​តម្លៃ​វត្ថុធាតុដើម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Reuters​។

 លោក Kishida នាយក​រដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃ​ទី ២៩​ខែមីនា បាន​ប្រាប់​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​របស់​លោក ដោយ​គូសបញ្ជាក់​អំពី​បញ្ហា​គោលនយោបាយ ដែល​ប្រទេស​ជប៉ុន ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​មុខ​។ បញ្ហា​ដែល ជប៉ុន​កំពុង​ប្រឈម និង​ត្រូវ​តែ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​និង​មាន​ប្រសិទ្ធភាព​នោះ គឺ​បញ្ហា​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ វត្ថុធាតុដើម និង​ផលិតផល​ចំណីអាហារ ដែល​វា​កំពុង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ និង​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​ជប៉ុន ខណៈ​ដែល​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កំពុង​សម្ពាធ​អតិផរណា​កាន់តែ​ខ្លាំង​ទៅ​ឡើ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។ លោក Kishida បាន​លើក​ឡើង​ថា សម្រាប់​ពេល​នេះ រាជរដ្ឋាភិបាល​នឹង​ទាញ​យក​ទុនបំរុង​ពិសេស​ដែល​ត្រៀម​ទុក​សម្រាប់​ថវិកា​សារពើពន្ធ​ឆ្នាំ ២០២២ ដើម្បី​ប្រើប្រាស់​ជា​មូលនិធិ​ដល់​វិធានការ​ចំណាយ​នេះ​។

ក្នុង​នោះ ទុនបំរុង​ពិសេស​ជាង ៤៤ ពាន់​លាន​ដុល្លារ ត្រូវ​បាន​កំណត់​ជា​ចម្បង សម្រាប់​ការ​ចំណាយ​គ្រាអាសន្ន ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​កូ​វីត ១៩​។

គួរ​កត់​សម្គាល់ថា ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ និង វត្ថុធាតុដើម​បាន​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​បន្ថែម​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន ដោយសារ​ជប៉ុន​ដែល​ជា​ប្រទេស​ខ្វះខាត​ធនធាន​ថាមពល ពោល​គឺ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​សម្រាប់​តម្រូវការ​ថាមពល​របស់​ខ្លួន​។

លោក Atsushi Takeda ប្រធាន​សេដ្ឋកិច្ចវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច Itochu បាន​អះអាង​ថា ស្ថានភាព​សេដ្ឋកិច្ច​ទំនងជា​នឹង​ប្រសើរ​ឡើង ប្រសិនបើ​មេរោគ​ឆ្លង​កូ​វីត​១៩ ត្រូវ​បាន​បញ្ចប់​។ លោក Takeda បាន​លើក​ឡើង​ថា សម្ពាធ​នយោបាយ​សម្រាប់​ការ​ចំណាយ​សារពើពន្ធ​ដ៏​ធំ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​សភា​ជាន់ខ្ពស់​នៅ​រដូវក្តៅ​ដែល​លោក Kishida ត្រូវ​តែ​ឈ្នះ​ឆ្នោត​ដើម្បី​ពង្រឹង​ការ​កាន់កាប់​អំណាច​របស់​លោក​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែល​កំពុង​កាន់​អំណាច​បច្ចុប្បន្ន​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃចង់លុបចោលការធ្វើតេស្ត PCR លើភ្ញៀវទេសចរចាប់ពីថ្ងៃទី ១ ខែឧសភា

ព័ត៌មាន
ក្រសួងទេសចរណ៍ និងកីឡារបស់ថៃ បានប្រកាសថា នឹងស្នើឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ១៩ លុបចោលការធ្វើតេស្ត PCR សម្រាប់ភ្ញៀវទេសចរបរទេសទាំងអ…

សម្តេចតេជោ ហ៊ុន សែន កោតសរសើរ ឯកឧត្តម គង់ វិបុល ដែលបានប្រមូលចំណូលពន្ធដារលើសផែនការនៅឆ្នាំ២០២១

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ