សេដ្ឋកិច្ចចិនឆ្នាំ២០២២

រដ្ឋាភិបាលប៉េកាំងពិចារណាទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ មកត្រឹម ៥,៥%


រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក ស៊ី ជីនពីង កំពុងពិចារណាទម្លាក់គោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ប្រទេសចិនមកត្រឹម ៥,៥%វិញ ខុសពីគោលដៅដែលបានដាក់ចេញកាលពីឆ្នាំ ២០២១ ថា សេដ្ឋកិច្ចនឹងសម្រេចបានឲ្យរង្វង់៦% ឬច្រើនជាងនេះ។ ផែនការនេះ នឹងត្រូវប្រកាស មុនពេលចាប់ផ្តើមសមាជជាតិរបស់បក្សកុម្មុយនិស្តចិន នៅរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២២ ខណៈដែលកិច្ចប្រជុំនេះធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង។ នេះបើតាមប្រភពពីរដ្ឋាភិបាលប៉េកាំង ប្រាប់សារព័ត៌មាន Nikkei របស់ជប៉ុន។
រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក ស៊ី ជីនពីង កំពុងពិចារណាទម្លាក់គោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២
ដោយ

ដោយសារ​ការ​ព្រួយបារម្ភ​អំពី​ការ​ជាប់​គាំង​កើនឡើង​ច្រើន​ក្នុង​វិស័យ​មួយ​ចំនួន រដ្ឋាភិបាល​ប៉េ​កាំ​ង គ្រោង​នឹង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​តាម​រយៈ​ការ​កាត់​បន្ថយពន្ធ​ថ្មី​ៗ និង​ការ​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយ​វត្ថុ​។

ផែនការ​ខាងលើ​នឹង​ត្រូវ​ប្រកាស មុន​ពេល​ចាប់ផ្តើម​សមាជជាតិ​របស់​បក្សកុម្មុយនិស្ត​ចិន នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ឆ្នាំ​២០២២ ខណៈ​ដែល​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង​។

ដោយឡែក គោលដៅ​កំណើនសេដ្ឋកិច្ច របស់​រដ្ឋាភិបាល សម្រាប់​ឆ្នាំ​២០២២​ទាំងមូល នឹង​ត្រូវ ប្រកាស​នៅ​ក្នុង​របាយការណ៍​សកម្មភាព​ប្រចាំឆ្នាំ នៃ​កិច្ចប្រជុំ​សភា​ប្រជាជន​ជាតិចិន ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែមីនា​ឆ្នាំ​ក្រោយ​។

ប៉ុន្តែ​បើ​តាម​ប្រភព​ពី​រដ្ឋាភិបាល​ចិន ប្រាប់ Nikkei ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ប៉េ​កាំ​កំពុង​ប្រឹងប្រែង​រៀបចំ​គោលនយោបាយ​ថ្មី​ៗ និង​កំពុង​សិក្សា​ពី​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​ក្រោយ តាម​រយៈ​ការ​កាត់​បន្ថយពន្ធ​លើ​វិស័យ​ឯកជន ដើម្បី​បន្ធូរបន្ថយ​ចរន្ត​ហិរញ្ញវត្ថុ ការ​បន្ថយ​អត្រា​ការ​ប្រាក់​ពី​ធនាគារកណ្តាល​ចិន​ជាដើម​។ បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល​ក៏​ចង់​កែសម្រួល​បទ​ប្បញ្ញត្តិ​ដ៏​តឹងតែង​របស់​ខ្លួន​លើ​ទីផ្សារ​អចលនទ្រព្យ ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​ក្នុង​ការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ផង​ដែរ​។

គួរ​ជម្រាប​ថា សេដ្ឋកិច្ច​ចិន​មានការ​កើនឡើង​ក្នុង​រង្វង់ ៨%​ក្នុង​ឆ្នាំ​២០២១ ដែល​អត្រាកំណើន​នេះ បាន​លើស​ពី​គោលដៅ​កំណត់​របស់​ទីក្រុង​ប៉េ​កាំ​ង​ទៅ​ទៀត​។ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កំណើន​មាន​ច្រើន​ជាង​ការ​រំពឹង​ទុក គឺ​ដោយសារ​តែ​មាន​កំណើន ១២,៧% ដែល​សម្រេច​បាន​ក្នុង​អំឡុង​ខែមករា​ដល់​ខែមិថុនា ។ ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​មក​វិញ ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២១ ហើយ​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​រំពឹង​ថា តួលេខ​នេះ​នឹង​ធ្លាក់​ចុះ​ដល់​ក្រោម ៤% ពី​ខែតុលា​ដល់​ខែធ្នូ​។

ក្នុង​ករណី​មិន​មានការ​ស្ទុះ​ងើបឡើង​វិញ​ភ្លាម​ៗ​នៅ​ចុងឆ្នាំ​២០២១​នេះ​ទេ អ្នកវិភាគ​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ចិន​នឹង​កើនឡើង​ពី ៥% ទៅ ៥,៥%​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០២២​។ ជាមួយ​គ្នា​នេះ ធនាគារកណ្តាល​ចិន​បាន​ប៉ាន់​ប្រមាណ​សក្តានុពល​នៃ​អត្រាកំណើន​របស់​សេដ្ឋកិច្ច​ប្រទេស​ចិន ថា មាន​ក្នុង​កម្រិត ៥,៥% សម្រាប់​ឆ្នាំ ២០២២​ដូច​គ្នា​ដែរ​៕

None



អត្ថបទបន្ទាប់


របាយការស៊ើបការណ៍សម្ងាត់របស់អាមេរិកបង្ហាញថា អារ៉ាប៊ីសាអូឌីត កំពុងបង្កើតគ្រាប់មីស៊ីលបាលីស្ទីកដោយខ្លួនឯង ដោយមានជំនួយពីប្រទេសចិន

អារ៉ាប់ប៊ីសាអូឌីត ដែលធ្លាប់ត្រូវបានគេដឹងថា កន្លងមកបានទិញមីស៊ីលីលពីទីក្រុងប៉េកាំង ប៉ុន្ដែមិនដែលមានផលិតខ្លួនឯងនោះទេ។ ប៉ុន្ដែ របាយការណ…

រដ្ឋាភិបាលវៀតណាមនឹងលើកលែងពន្ធក្នុតម្លៃសរុបដល់ ២,៦ពាន់លានដុល្លារ ដើម្បីជួយដល់អាជីវកម្មរងផលប៉ះពាល់ដោយសារកូវីដ

រដ្ឋាភិបាលវៀតណាម នៅតែបន្ដមានគោលនយោបាយជួយដល់សហគ្រាសក្នុងស្រុក ដែលបានផុងខ្លួនក្នុងវិបត្តិកូវីដ១៩។ ក្នុងនោះ រដ្ឋាភិបាលវៀតណាម ក៏គ្រោងនឹងកាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ