សេដ្ឋកិច្ចប្រទេសចិន

ចិននឹងដាក់ចេញគោលនយោបាយបន្ថែម ដើម្បីជួយក្រុមហ៊ុននាំចេញ ចំពេលសេដ្ឋកិច្ចកំពុងរងភាពរង្គោះរង្គើ


ប្រទេសចិននឹងដាក់ចេញគោលនយោបាយបន្ថែម ដើម្បីជួយដល់ក្រុមហ៊ុននាំចេញ និងនាំចូលទំនិញ ខណៈពេលដែលពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសមហាអំណាចលេខ២លើលោកមួយនេះ កំពុងប្រឈមនឹងកើនឡើងនៃភាពមិនច្បាស់លាស់កាន់តែខ្លាំង។ នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សារដ្ឋចិន ដែលចូលរួមជាប្រធានដោយលោក លី ឃឺឈាំង នាយករដ្ឋមន្ត្រីចិន។
ប្រទេសចិននឹងដាក់ចេញគោលនយោបាយបន្ថែម ដើម្បីជួយដល់ក្រុមហ៊ុននាំចេញ និងនាំចូលទំនិញ
ដោយ

លទ្ធផល​ពាណិជ្ជកម្ម​ដែល​មាន​ភាព​ធន់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ បាន​ផ្ដល់​នូវ​សម្ទុះ​សម្រាប់​កំណើនសេដ្ឋកិច្ច ដែល​កំពុង​មានដំណើរ​យឺត ប៉ុន្ដែ ក្រុម​អ្នកវិភាគ​រំពឹង​ថា ការ​នាំ​ចេញ​នឹង​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ នៅ​ពេល​ដែល​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ធូរស្រាល​។ តម្រូវការ​សម្រាប់​មុខទំនិញ​របស់​ចិន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ចុះ ខណៈ​ការ​បិទ​ខ្ទប់​ជាស​កល​ត្រូវ​បាន​បន្ធូរបន្ថយ ហើយ​មនុស្ស​នឹង​ចំណាយ​កាន់តែ​ច្រើន​ទៅ​លើ​សេវាកម្ម​។

ក្រុមប្រឹក្សារដ្ឋ​ចិន បាន​លើក​ឡើង​ថា អាជ្ញាធរ​នឹង​បង្កើន​ការ​គាំទ្រ​ដល់​វិស័យ​ពាណិជ្ជកម្ម រួម​ទាំង​ការ​អនុវត្ត​ការ​កាត់​បន្ថយពន្ធ និង​ថ្លៃ​សេវា​នានា និង​ព​ន្លឿ​ន​និ​តិ​វិធី បញ្ចុះតម្លៃ​ពន្ធ​លើ​ការ​នាំ​ចេញ​ផង​ដែរ​។ លោក លី ឃឺ​ឈាំ​ង នាយក​រដ្ឋមន្ត្រី​ចិន បាន​អះអាង​កាលពី​ខែវិច្ឆិកា​ថា ប្រទេស​ចិន​កំពុង​សិក្សា នូវ​ការ​រួម​បញ្ចូល​គ្នា​ថ្មី​មួយ នៃ​ការ​កាត់​បន្ថយពន្ធ និង​ការ​ចំណាយ ដើម្បី​ជួយ​ដល់​អាជីវកម្ម​ខ្នាត​តូច​ផង​ដែរ​។

អត្រា​ប្ដូរ​ប្រាក់​យ័ន​របស់​ចិន ក៏​នឹង​ត្រូវ​រក្សា​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ស្ថិរភាព​មូលដ្ឋាន​ផង​ដែរ ហើយ​ធនាគារ​នានា ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ចព្រមព្រៀង ដើម្បី​ជួយ​ដល់​អ្នក​នាំ​ចេញ​អាច​ទប់ទល់​នឹង​ហានិភ័យ​បាន​កាន់តែ​ប្រសើរ ទាក់ទង​នឹង​ការ​ប្រែប្រួល​នៃ​តម្លៃ​រូបិយ​បណ្ណ​នេះ​។

យ៉ាងណា​ក៏​ដោ​យុះ គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុននាំចេញ​របស់​ចិន​នៅ​តែ​កំពុង​ប្រឈម​នឹង​កម្រិត​ប្រាក់​ចំណេញ​តិចតួច​នៅឡើយ​នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ដែល​រូបិយ​បណ្ណ​ចិន​កំពុង​ឡើងថ្លៃ តម្លៃ​វត្ថុធាតុដើម​ក៏​ឡើងថ្លៃ​ដែរ ហើយ​តម្លៃ​ដឹក​ជញ្ជូន​វិញ​ក៏​មាន​ខ្ពស់កប់ពពក​ដូច​គ្នា​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីនឹងផ្អាកលក់សំបុត្រយន្តហោះថ្មីៗ សម្រាប់ការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័ក

ព័ត៌មាន
ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយថា ប្រទេសសិង្ហបុរីនឹងផ្អាកការលក់សំបុត្រយន្ដហោះថ្មីៗ សម្រាប់ការធ្វើដំណើរចូលមកប្រទេសខ្លួនដោយមិនមានការធ្វើច…

WHOថាគ្មានប្រទេសណាមួយអាចគេចផុតពីកូវីដ១៩បានទេ បើនៅតែមានវិសមភាពវ៉ាក់សាំង

ព័ត៌មាន
ប្រធានអង្គការសុខភាពពិភពលោក បានចេញមកព្រមានខ្លាំងៗថា គ្មានប្រទេសណាមួយអាចគេចចេញពីកូវីដ១៩បាននោះទេ ប្រសិនបើវិសមភាពវ៉ាក់សាំងនៅតែបន្តកើតមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ