សម្តេចហ៊ុនសែន-នយោបាយការបរទេស

ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវវិនាសនិងមហន្តរាយដល់ប្រទេស


នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ (World Summit 2020 Assembly) គ្រប់ខួប១០០ឆ្នាំ នៅសាធារណរដ្ឋកូរ៉េនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ដើម្បីកសាងការយល់ដឹងអំពីគ្នាទៅវិញទៅមក ការគោរពគ្នា ការជឿទុកចិត្តគ្នា ការអធ្យាស្រ័យគ្នាទៅវិញទៅមក និងការគោរពអោយបានខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃព្រោះថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវវិនាសនិងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេសនោះ។
សម្តេចតេជោ ហ៊ុន សែន៖ ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវវិនាសនិងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេស(រូបភាព៖គេហទំព័រSamdech Hun Sen, Cambodian Prime Minister)
ដោយ

សម្តេច​បាន​បន្ថែម​ថា ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ត​ជំរុញ​សកលភាវូបនីយកម្ម ត្រូវ​ធានា​ថា​យន្តការ​កិច្ច​សហប្រតិបត្តិការ​រក្សា​បាន​នូវ​ស្មារតី​បើកចំហរ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជា​ពិសេស​ការ​ព​ន្លឿ​ន​កា​រត​ភ្ជាប់​រវាង​សង្គម និង​សេដ្ឋកិច្ច​សម្រាប់​ជំរុញ​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​នីមួយ​ៗ និង​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​។

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ក្រោម​ប្រធានបទ​«​ការ​ពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​» នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ ខាង​មុខ ក្នុង​គោលបំណង​បង្កើត​ការ​មូលមតិ​គ្នា​ជា​អន្តរជាតិ​ប្រកបដោយ​ថាមពល​ស្ដី​អំពី​សារៈសំខាន់​នៃ​ក្រប​ខណ្ឌ​ពហុភាគី​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​ការ​ប្រឈម​របស់​ពិភពលោក​៕

None



អត្ថបទបន្ទាប់


ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា

បញ្ហាមេរោគ កូរ៉ូណា កំពុងតែជះឥទ្ធិពលអាក្រក់ដល់ ប្រទេសថៃ សឹងតែគ្រប់វិស័យ ជាពិសេសគឺ វិស័យសេដ្ឋកិច្ច និងទេសចរណ៍ ក្រៅពីនោះ គឺនៅមានវិស័យឧស្…

មេដឹកនាំហុងកុង ចេញបញ្ជា «ហាមមន្ត្រីរដ្ឋាភិបាលពាក់ម៉ាស់» ដើម្បីសន្សំទុកឲ្យបុគ្គលិកពេទ្យប្រើវិញ

មេដឹកនាំកំពូលរបស់ហុងកុង លោកស្រី Carrie Lam បានបញ្ជាឲ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ មិនត្រូវពាក់ម៉ាស់នោះទេ លើកលែងតែកាលៈទេសៈតម្រូវ។ ការបញ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ