ពាណិជ្ចកម្មថៃរង្គោះរង្គើព្រោះវីរុសកូរ៉ូណា

ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា


បញ្ហាមេរោគ កូរ៉ូណា កំពុងតែជះឥទ្ធិពលអាក្រក់ដល់ ប្រទេសថៃ សឹងតែគ្រប់វិស័យ ជាពិសេសគឺ វិស័យសេដ្ឋកិច្ច និងទេសចរណ៍ ក្រៅពីនោះ គឺនៅមានវិស័យឧស្សាហកម្ម កសិកម្ម ការលក់ដុំនិងរាយ និងការនាំចេញទំនិញរបស់ថៃ ក៏ត្រូវបានព្យាករណ៍ថា នឹងមានការធ្លាក់ចុះដូចគ្នាដែរ។ ជាមួយ ថៃ អាចនឹងខាតបង់ប្រមាណ ៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ ដោយសារមេរោគកូរ៉ូណា គួបផ្សំនឹងបញ្ហាគ្រោះធម្មជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ។
ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា(រូបភាព៖ https://www.wsj.com/)
ដោយ

លោក អនុ​សន តា​ម៉ា​ចៃ នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ សកល​វិទ្យាល័យ Rangsit បាន​ព្រមាន​ថា ផល​ប៉ះពាល់​នៃ​មេរោគ កូ​រ៉ូ​ណា នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ វិស័យ​ទេសចរណ៍​ថៃ ខ្លាំង​ជាងគេ ហើយ​លើស​ពី​នេះ​ទៅ​ទៀត វិស័យ​ឧស្សាហកម្ម​ផលិត ការ​នាំ​ចេញ និង​វិស័យ​កសិកម្ម ក៏​រង​ផល​ប៉ះពាល់​ដូច​គ្នា​ដែរ​។

ប្រទេស​ថៃ ធ្វើការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ជាង ២៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​កាន់​ប្រទេស​ចិន ជា​រៀង​រាល់​ឆ្នាំ ហើយ​ក្រោយ​ការ​កើត​មាន​មេរោគ​កូ​រ៉ូ​ណា​នេះ ការ​នាំ​ចេញ​អាច​នឹង​ធ្លាក់​ចុះ​ប្រមាណ ២%​។

លោក អនុ​សន ក៏​ទទូច​សុំ​ដល់ រាជរដ្ឋាភិបាល​ថៃ គួរតែ​តម្រូវ​ឲ្យ ភ្ញៀវ​ទេសចរ​ចិន ធ្វើការ​ស្នើ​សុំ វី​សា មុន​នឹង​អាច​ចូល​មក​ប្រទេស​ថៃ​បាន ដើម្បី​បើកឱកាស​ឲ្យ អាជ្ញាធរ​ថៃ អាច​ពិចារណា​ទៅ​លើ ភ្ញៀវ​ម្នាក់​ៗ ថា​គួរ​អនុញ្ញាត​ឲ្យ​ចូល​មក ប្រទេស​ថៃ ដែរ​ឬ​អត់​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ចិន ក៏​បាន​ធ្វើការ​រឹត​បន្តឹង​លើ សេវាកម្ម​ក្រុម​ទេសចរ​ទៅ​ក្រៅប្រទេស​ដែរ ដោយសារ​តែ ការ​ផ្ទុះ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ហើយ​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ បាន​ប៉ាន់​ប្រមាណ​ថា គ្រាន់តែ​ផល​ប៉ះពាល់​ជាបឋម នឹង​ធ្វើ​ឲ្យ វិស័យ​ទេសចរណ៍​ខាត​ចំណូល​ជាង ១​ពាន់ ៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ​បាន​បង្ហាញ​ពី​ការ​ព្យាករណ៍​របស់​ខ្លួន​ថា ថៃ នឹង​ខាតបង់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០២០​នេះ ដោយសារ​តែ​ឥទ្ធិពល​នៃ​មេរោគ​កូ​រ៉ូ​ណា និង​គ្រោះ​រាំង​ស្ងួត​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​និង​តម្រូវការ​ប្រើប្រាស់​ទំនិញ​ថៃ​។

បើសិនជា បញ្ហា​មេរោគ​កូ​រ៉ូ​ណា ត្រូវ​បាន​បញ្ចប់​ក្នុង​ខែមីនា ឆ្នាំ ២០២០ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ចូល​មក​កម្សាន្ត​នៅ​ប្រទេស​ថៃ នឹង​ថយ​ចុះ​ប្រមាណ ២​លាន ៤​សែន​នាក់ ក្នុង​នោះ ជនជាតិ​ចិន មាន​ជាង ១​លាន ៨​សែន​នាក់ ហើយ​ថៃ នឹង​ខាតបង់​ប្រមាណ ៣​ពាន់ ៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​ជម្រាប​ដែរ​ថា នៅ​ក្នុង​ប្រទេស​ថៃ មាន​ករណី​ឆ្លង ១៩​ករណី ហើយ​ក៏​មានការ​អះអាង​ផង​ដែរ​ថា មាន​អ្នកជម្ងឺ ជា​សះស្បើយ ៧​ករណី​ហើយ ដោយ​គ្រូពេទ្យ​ថៃ បាន​ប្រើប្រាស់​ថ្នាំ​សម្រាប់​ជំងឺ អេ​ដស៍ និង​ផ្តាសាយធំ សម្រាប់​ការ​ព្យាបាល​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសជាច្រើនក្នុងពិភពលោកផ្អាកជើងហោះហើរ រវាងចិនដោយសារ វីរុស កូរ៉ូណា

ព័ត៌មាន
ការផ្ទុះឡើងនៃមេរោគ កូរ៉ូណា ដែលជាជម្ងឺឆ្លងពីមនុស្ស ទៅមនុស្សនោះ បានធ្វើឲ្យ ប្រជាជនទូទាំងសកលលោក កាន់តែព្រួយបារម្ភខ្លាំងពី បញ្ហាសុខភាពរបស់ពួ…

ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវវិនាសនិងមហន្តរាយដល់ប្រទេស

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ (World Summit 2020 Assembly) គ្រប់ខួប១០០ឆ្នាំ នៅសាធារណរដ្ឋកូរ៉េនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ