អត្ថបទក្រុមហ៊ុន

ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សពេញដោយភាពច្នៃប្រឌិតនៅកន្លែងការងារ


ធនាគារ ព្រីនស៍ ជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ពីពានរង្វាន់និយោជកឆ្នើមប្រចាំឆ្នាំ២០២៣-២០២៤ ដែលផ្តល់ជូនដោយវិទ្យាស្ថានម៉ាកយីហោនិយោជកប្រទេសឥណ្ឌា (Employment Branding Institute-India) នៅអាធីនីផ្លាហ្សា ទីក្រុងបាងកក ប្រទេសថៃ។ ពានរង្វាន់នេះ ជាការទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការបង្កើតកន្លែងការងារមួយដ៏ល្អប្រសើរសម្រាប់និយោជិតរបស់ខ្លួន។
ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សពេញដោយភាពច្នៃប្រឌិតនៅកន្លែងការងារ
ដោយ

យុទ្ធសាស្ត្រធនធានមនុស្សនៅធនាគារ ព្រីនស៍ ត្រូវបានអនុវត្តប្រកបដោយភាពច្នៃប្រឌិត ដោយក្នុងនោះរួមមាន ការរៀបចំបទសម្ភាសន៍ការងារឆ្នើម ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងការអនុវត្ត ការសិក្សា និងការអភិវឌ្ឍន៍ ព្រមទាំងអត្ថប្រយោជន៍រប​ស់និយោជិត។ ធនាគារតែងតែរៀបចំការប្រជុំ និងវគ្គបណ្តុះបណ្តាលនានា ដូចជាកិច្ចប្រជុំគណៈគ្រប់គ្រង កិច្ចប្រជុំតាមសាខា កិច្ចប្រជុំតាមក្រុម និងវគ្គបណ្តុះបណ្តាលអំពីផលិតផលថ្មី ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញរបស់និយោជិតរបស់ខ្លួន។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានសម្តែង​នូវក្តីសោមនស្ស​រីករាយ និងមោទកភាពចំពោះសមិទ្ធផលរបស់សា្ថប័ន ហើយសមិទ្ធផលនេះ​អាចសម្រេច​បានក៏ដោយសារបុគ្គលិកគ្រប់រូប ដែលបានដើរតួនាទីយ៉ាងសំខាន់ពីក្រោយ​ភាពជោគជ័យ​របស់ធនាគារ។​ បាវចនារបស់ធនាគារគឺ "យើងប្រឹងប្រែងដើម្បីអ្នក" ដែលបានឆ្លុះបញ្ចាំងពី​ការប្តេជ្ញាចិត្ត​របស់ធនាគារដែលតែងតែចាត់ទុកបុគ្គលិករបស់ខ្លួនជាចំណុចកណ្តាល ក្នុងការបំពេញរាល់កិច្ចការ ដែលអ្វីទាំងនេះ ធ្វើឱ្យធនាគារ ព្រីនស៍ អាចផ្តល់នូវសេវាកម្ម​ប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងសេវាធនាគារដែលមានភាពសាមញ្ញ ងាយស្រួល និងរហ័ស​បំផុតជូនដល់អតិថិជនគ្រប់រូប។

លោកបានបន្ថែមទៀតថា “ក្នុងនាមជាធនាគារខ្មែរ យើងចង់បង្កើតធនាគារមួយដែលមាន​វប្បធម៌ការងារ និងសេវាកម្មអតិថិជនពិសេសលើសគេ សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជា​ប្រកបដោយ ការគិតគូរ ការយកចិត្តទុកដាក់ និងមានទំនុកចិត្តបំផុត”។

ធនាគារ ព្រីនស៍បានបណ្តាក់ទុនយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលប្រកបដោយ​ដំណោះស្រាយ​ច្នៃប្រឌិត ដូចជាកម្មវិធីទូរស័ព្ទ HRIS និង HR in the Pocket ដើម្បីជំរុញដល់បរិបទរួមបញ្ចូល និងភាពចម្រុះសម្រាប់បុគ្គលិករបស់ខ្លួន ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងភាពរីកចម្រើនក្នុងអាជីពរបស់ពួកគេ។ កម្មវិធីទាំងនេះបានផ្តល់នូវមេរៀនប្រកបដោយភាពជោគជ័យសម្រាប់សិក្សាគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លើសពីនេះ កម្មវិធីHRIS ក៏អាចអនុញ្ញាតឱ្យនិយោជិតចូលពិនិត្យមើលប្រវត្តិរូប និងបញ្ជីបើកប្រាក់បៀវត្សរ៍របស់ពួកគេ ឬដាក់ពាក្យសុំច្បាប់ឈប់សម្រាក និងបំពេញការងារផ្សេងៗទៀតផងដែរ។

ធនាគារ ព្រីនស៍បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវសិទិ្ធ និងកម្លាំងពេញលេញដល់និយោជិតនៅកន្លែងការងារ និងស្វាគមន៍បេក្ខជនដែលមានទេពកោសល្យឱ្យចូលរួមជាមួយធនាគារ សម្រាប់ការបន្តផែនការរីកចម្រើនក្នុងអាជីពរបស់ពួកគេ។ ដើម្បីស្វែងយល់បន្ថែមអំពីធនាគារ ព្រីនស៍ ឬសម្រាប់ព័ត៌មានអំពីឱកាសការងារនៅធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រ។

www.princebank.com.kh/page-career

None



អត្ថបទបន្ទាប់


ប្រធានធនាគារកណ្តាលអឺរ៉ុបអះអាងថា អត្រាការប្រាក់អាចកាត់បន្ថយនៅរដូវក្តៅខាងមុខ

លោកស្រី គ្រីស្ទីន ឡាហ្គាត ប្រធានធនាគារកណ្តាលអឺរ៉ុប បានប្រាប់ក្រុមមេដឹកនាំសេដ្ឋកិច្ចពិភពលោកនៅកិច្ចពិភាក្សាមួយនទីក្រុងដាវូស ប្រទេសស្វីស ថា កា…

ឯកឧត្តម វង្សី វិស្សុត ជឿជាក់ថា វិស័យកសិកម្ម និងកសិឧស្សាហកម្មនឹងក្លាយជាវិស័យអាទិភាពក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កត់សម្គាល់ឃើញថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយខេត្តក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ