វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា

ថ្ងៃទី៣ នៃវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២


នាថ្ងៃទី៣នៃ «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ គឺមានបទបង្ហាញចំនួន២ សុន្ទរកថាគន្លឹះ១ និងកិច្ចពិភាក្សា១ ទម្រង់ជា Fireside Chat ។
ថ្ងៃទី៣នៃ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២
ដោយ

បទបង្ហាញទាំង ២ នោះរួមមាន៖ (១) បទបង្ហាញស្ដីពី «ការដាក់ដំណើរការជាផ្លូវការនូវ ថ្នាល Cambodia Distributed Ledger (CamDL)» ដោយ លោក ទុំ សេរីវឌ្ឍនា អ្នកដឹកនាំគម្រោងប្លុកឆេននៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងបទបង្ហាញស្ដីពី «ការសម្រាយឱ្យយល់ដឹងកាន់តែច្បាស់ពី Web 3.0» ដោយ លោក Andy Chun នាយកគ្រប់គ្រងប្រចាំតំបន់ ផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍នៃ Prudential Corporation Asia។ បន្ទាប់ពីបទបង្ហាញ លោក Leon Foong នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Binance បានផ្តល់សុន្ទរកថាគន្លឹះលើប្រធានបទ «Web 3.0 - លើសពីអ្វីដែលយើងបានដឹង»។

ចំពោះកិច្ចពិភាក្សាជាទម្រង់ Fireside Chat ផ្តោតលើប្រធានបទ «ចលនាបច្ចេកវិទ្យាហិរញ្ញវត្ថុមួយប្រចាំអាស៊ាន (One FinTech ASEAN Movement)» ដែលលមានវាគ្មិន ២ រូបគឺ អ្នកស្រី Amor Maclang Digital Pilipinas Convenor នៃសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុនៃប្រទេសហ្វីលីពីន និង អ្នកស្រី Weena Llona អគ្គនាយកនៃសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា និង សម្របសម្រួលដោយ លោក Akhshy Thiagarajan មកពីក្រុមហ៊ុនព្រូដិនសលប្រចាំអាស៊ី។

មុននឹងបញ្ចប់វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ លោកស្រី ឃួន ហ្រ្វង់ដារា ហិរញ្ញិកក្រុមប្រឹក្សាភិបាលនៃសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា បានផ្តល់សុន្ទរកថាចំណាប់អារម្មណ៍ជូនដល់អង្គពិធី។ វេទិកានេះបានបិទបញ្ចប់ដោយសុន្ទរកថាបិទរបស់ ឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល៕




អត្ថបទបន្ទាប់


ថ្ងៃទី២ នៃវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា២០២២

ព័ត៌មាន
នាថ្ងៃទី២នៃ «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា២០២២ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានប្រ…

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ៖ គាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ»និង CamTech S…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ